គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

អំពីពួកយើង

ជា​ដំបូង យើង​ខ្ញុំ​សូម​ថ្លៃង​អំណរ​គុណ​ដែល​បាន​ចូល​អាន​ពត៌មាន​បច្ចេក​វិទ្យា​ថ្មីៗនៅ​ក្នុង​គេ​ហទំព័រ​យើង​ខ្ញុំ។

proCambodian បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ២០១៧ ក្នុង​ទម្រង់ជា​ប្លុក សម្រាប់បង្ហោះពីវិធីដោះ​ស្រាយបញ្ហា​ផ្សេងៗក្នុង​កុំព្យូទ័រ និង​ទូរស័ព្ទដៃ។ នា​ដើម​ឆ្នាំ​២០១៨​ ដោយ​សង្កេតឃើញ​ថា​ប្រជា​ជន​កម្ពុជា​យើង​មាន​ទំនោរ​ចាប់អារម្មណ៍​ទៅ​លើ​បច្ចេកវិទ្យា​ទូរស័ព្ទ​និង​កុំព្យូទ័រ​ថ្មីៗ និងបូក​រូម​ទាំង​មាន​គេហទំព័រ​មួយ​ចំនួន​ដែល​ផ្សាយពត៌មាន​មិន​ពិត និង​មិន​ច្បាស់លាស់ ពួក​យើង​ក៏​មាន​គំនិត​ថ្មី​ដើម្បី​កែ​ច្នៃ​គេហទំព័រ​នេះ​ឲ្យ​ទៅ​ជា​គេ​ហទំព័រ​ពត៌​មាន​បច្ចេកវិទ្យា​ ដែល​មាន​ពត៌​មាន​ពិត និង​ថ្មី ស្រប​ទៅ​តាម​ល្បឿន​បច្ចេក​វិទ្យា​របស់​ពិភព​លោក​ខាង​ក្រៅ។

ពួក​យើង​នឹង​ព្យា​យាម​សរសេរ​ខ្លី តែ​ងាយ​យល់ និង​ផ្តល់តែ​ពត៌​មាន​ពិតនិង​ទាន់សម័យ។

ពួក​យើង​ក៏​មាន​គម្រោង​បង្កើត​វីដេអូ​បច្ចេកវិទ្យា ដែល​ផ្តល់នូវ​បច្ចេកវិទ្យាថ្មីៗ​ និង​បង្រៀន​ឲ្យ​ជន​ជាតិ​យើង​ប្រើ​បច្ចេកវិទ្យា​នៅ​ក្នុង​ទូរស័ព្ទដៃ និង​កុំព្យូទ័រ​ឲ្យ​អស់​លទ្ធភាព​របស់វា។

យើង​សង្ឃឹម​ថា​គេហទំព័រ​នេះ​នឹង​រីក​ដុះ​ដាល់ទៅ​មុខ​ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ជន​រួម​ជាតិទាំងអស់គ្នា។

បើ​លោក​អ្នក​មាន​ចម្ងល់​អំពី​ពួក​យើង សូម​សរសេរ​ផ្ញើរ​សារ​មក​ពួក​យើង​តាម​រយៈ​សារ​អេឡិច​ត្រូនិច info@procambodian.com ដោយ​ភ្ជាប់ជា​មួយ​នឹង​ចំណង​ជើង និង​សេចក្តី​អធិប្បាយ​ត្រឹមត្រូវ។

សូម​អរគុណ!​