គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ពីនេះពីនោះ

Google Chrome លេង​មួយ​ក្បាច់​នេះធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់តែ​ឈឺ​ចាប់ 

សឹង​តែ​ 60% នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើ​ណេត​ទាំង​អស់​ បាន​ប្រើ​ប្រាស់​ Chrome របស់​ក្រុមហ៊ុន Google ជា​កម្មវិធី​រុក​រក។ ពួក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ ថា​កម្មវិធី​ Google Chrome វា​ធ្ងន់​ប៉ុនណា វា​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ RAM ច្រើន​នោះទេ ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ម៉ាស៊ីន​ខ្លាំង​គួរសម​ដើម្បី​ដំណើរ​បាន​រលូន។ ថ្មីៗនេះ​ក្រុម​ហ៊ុន Google បាន​ប្រកាស​ចេញ​កំណែ​ថ្មី​ដែល​ផ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​សុវត្ថិភាពថ្មីៗ ដើម្បី​ធានា​ដល់​សុវត្ថិភាពអ្នក​ប្រើ​ប្រាស់។ កំណែ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​កម្ម​វិធី​រុក​រក​ Goolge Chrome ប្រើប្រាស់​ RAM ច្រើន​ជាង​មុន​ដល់​ទៅ 13%។ មិន​ថា​អ្នក​ប្រើ​ប្រាស់​ប្រភេទ Chrome ​មួយ​ណា​ទេ អ្នក​នឹង​ទទួល​ឥទ្ធិពល​អាក្រក់​នេះទាំង​អស់ រាប់​ទាំង Chrome Canary, Chromium … ។ល។ ឧទា​ហរណ៍​ជា​ធម្មតា​កុំ​ព្យូទ័រ​របស់​ខ្ញុំ​ Google Chrome តែ​ឯ​ង​ប្រើ​ប្រាស់​ RAM ដល់​ទៅជាង 800MB…

កុំព្យូទ័រ, ទូរស័ព្ទ

Xiaomi Mi 6X ចេញ​ម៉ូដែល​ពិសេស​ Cute Cute សម្រាប់អ្នក​ចូល​ចិត្ត​តុក្កតា 

ម៉ូដែល​ពិសេស​មាន​កំណត់​របស់​ក្រុមហ៊ុន​ចិន Xiaomi Mi 6X Hatsune Miku Special Edition ដែល​មាន​ពណ៌​ស្រស់​ និង​មាន​រូប​តុក្កតា​ Cute Cute ។ ពួក​យើង​បាន​សរសេរ​ពី​ Xiaomi Mi 6X រួច​ម្តង​ហើយ​អ្នក​អាច​ចុច​ត្រង់​នេះ​ដើម្បី​អាន។​ តែ​លើក​នេះ​យើង​មាន​ការចាប់អារម្មណ៍​លើ​ការ​រចនា​ពិសេស​និង​មាន​កំណត់​នេះ។ វាមាន​តម្លៃ​ $225 នៅទីផ្សារ​បរទេស ហើយ​គួរ​បញ្ជាក់​ដែរ​ថា​វា​មាន​សមមាត្រ​អេក្រង់ 18:9 និង​អេក្រង់​ទំហំ​ 6 អ៊ីញ។ វា​ដំណើរ​ការ​ដោយ Snapdragon 660 និង​ RAM 4GB សម្រាប់​ម៉ូដែល​ 32GB និ​ង​មួយ​កម្រិត​ទៀត​មាន​ RAM 6G និង​ទំហំ​ផ្ទុក​ 128GB។ មាន​មតិ​ជាច្រើ​ន​ថា​វា​មាន​រាង​ដូច​ iPhone X ដោយ​សារ​តែ​កាមេរ៉ា​ក្រោយ២គ្រាប់​របស់វា​ដាក់​បញ្ឈ។ តែគោល​បំណង​របស់​អត្ថ​បទ​នេះ​គឺ​ចង់​និយាយ​ពី​ការ​រចនា​ពិសេស…

កុំព្យូទ័រ, ពីនេះពីនោះ

តើ​ Oppo Find X និង VIVO NEX អាច​យក​ឈ្នះ​ប្រពួក​ទូរស័ព្ទ​ដែល​មាន​ក្បាល​ឆក​បាន​អត់​នៅ​ឆ្នាំ 2018 នេះ? 

នា​ឆ្នាំ 2018 នេះ​ក្រុម​ហ៊ុន​បង​ប្អូន​ជីដូន​មួយ Oppo និង Vivo បាន​ធ្វើ​ឲ្យ​សហគ្រាស​ទូរស័ព្ទ​ភ្លឺ​ភ្នែក​ដោយ​សារ​ពួកគេ​បាន​បញ្ចេញ​ម៉ូដែលទូរស័ព្ទ​ដែល​ស្ទើរ​តែ​គ្មាន​គែម ដោយ​បាន​រក​វិធីថ្មី​ដើម្បី​លាក់​កាមេរ៉ា​មុខ និង​ផ្នែក Sensor ផង​ដែរ។ តែ​សំណួរ​សួរ​ថា​ តើ​ពួក​វា​ល្អ​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ប្រពួក​ក្បាល​ឆក​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា Apple, LG, Huawei បាន​អត់? យើង​មក​ស្វែង​យល់​ពី​ចំនុច​ល្អ​ និង​អាក្រក់​របស់វា។ យើង​នឹង​មិន​និយាយ​ពី​ផ្នែក Software នោះ​ទេ គឺ​យើង​និយាយ​តែ​ពី Hardware របស់​វា។ ស្វែង​យល់​ពី​មុខ​ងារ​ខាង​ក្រៅ​ទូរស័ព្ទ​ទំនើបនិង​ភាពធន់​របស់​វា នេះ​ជា​ផ្នែ​ក​មួយ​ចំនួន​របស់​ទូរស័ព្ទ​ទំនើប​កម្រិត​ Flagship​៖ មិន​ជ្រាប​ទឹក រាង​ស្តើង​ ទម្ងន់​ស្រាល ធន់​នឹង​ការ​ធ្លាក់​និង​សឹក​រិច​រឹល ធន់​នឹង​ធូលី ពួក​អា​ក្បាល​ឆក (Notch) ដោយ​សារ​តែ​ចង់​បាន​អេក្រង់​ពេញ​ផ្នែក​ខាង​រចនា​របស់​ក្រុម​ហ៊ុន​ធំបានកាត់​គែម​សង​ខាង​ផ្នែក​ខាង​លើចេញ​បណ្តាល​ឲ្យ​លេច​ចេញ​ជារៀង​ក្បាល​ឆក ចំណែក​ឯ​ទំហំ​វា​គឺ​អាស្រ័យ​ទៅ​លើ​មុខ​ងារ​របស់​ទូរស័ព្ទ​នីមួយៗ។ ដូច​ជា​ iPhone មាន​ក្បាល​ឆក​ធំ​ដោយ​សារ​តែ​ Face ID និង​ Sensor របស់​វា…

ពីនេះពីនោះ

VPNHub របស់ PornHub ធានា​សុវត្ថិភាព​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណេត​ដោយ​ឥត​គិត​ថ្លៃ 

លោក​អ្នក​ប្រាកដ​ជាស្គាល់ រឺ​ធ្លាប់​លឺ​ពី PornHub ហើយ ដែល​វា​ជា​គេហទំព័រ​វីដេអូ​កូនជ្រូក​ដ៏​ល្បី​មួយ​នៅ​លើ​លោក​នេះ។ ប៉ុន្មាន​ខែ​មុន​នេះ​ PornHub ក៏​បាន​បង្កើត​សេវាកម្ម​ VPN ថ្មី​ដែល​មាន​ឈ្មោះ​ថា VPNHub ក្នុង​គោល​ការ​ណ៍​រក្សា​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស​អ៊ីនធើណេត។ អ្វីទៅជា VPN? VPN មាន​ពាក្យ​ពេញ​ថា Virtual Private Network ជា​បណ្តាញ​ត​ភ្ជាប់​លក្ខិណឯកជន​នៅ​ពេល​ដែល​អ្នក​ភ្ជាប់ទៅកាន់អ៊ីនធើណេត។ ពេល​អ្នក​ភ្ជាប់ទៅកាន់ VPN វា​នឹង​បម្លែង​ទិន្នន័យ​របស់អ្នកនិង​រក្សា​សុវត្ថិភាព​រវាង​ម៉ាស៊ីន​អ្នក​ និង Server។ ដូច​នេះ​ពួក​ចោរ Hacker មិន​អាច​ដឹង​ថា​អ្នក​ធ្វើ​អ្វីនោះទេ។ មួយ​វិញ​ទៀត វា​ក៏​អាច​បម្លែង​ទីតាំង​អ្នក​ផងដែរ ដូច​នេះ​អ្នក​អាច​ភ្ជាប់​ទៅកាន់​ VPN ដើម្បី​មើល​គេហទំព័រ ឬ​សេវាកម្ម​ណា​មួយ​ដែល​អ្នក​មិន​អាច​ចូល​បាន​នៅ​ក្នុង​តំបន់​របស់អ្នក។ VPNHub ផ្តល់​សេវា​កម្ម​មិន​កំណត់​ដោយ​មិន​គិត​ថ្លៃ​ចំពោះកញ្ចប់​ទីតាំង​ប្រទេស​អាមេរិច ជាធម្មតា​អ្នក​ផ្តល់សេវា​កម្ម VPN គេមាន​តំបន់​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ភ្ជាប់។ VPNHub ផ្តល់​ជូន​ទីតាំង​តំបន់​អាមេរិច​ដោយ​ឥត​គិត​ថ្លៃ និង​មិន​កំណត់។​ វា​មាន​ល្បឿន​លឿន និង​សុវត្ថិភាពខ្ពស់ អ្នក​មិន​ត្រូវ​ការ​ដាក់​កាត​ធនាគារ​ដើម្បី​ប្រើ​នោះទេ។ ហើយ​ការ​ផ្តល់ជូន​នេះ​គឺ​សម្រាប់តែ​អ្នក​ប្រើ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ បើ​អ្នក​ចង់​ប្រើ​នៅ​លើ​កុំព្យូទ័រ​អ្នក​ត្រូវ​បង់​ប្រាក់​ឡើង​ទៅប្រភេទ Premium ។ តម្លៃ​សម្រាប់ Premium បើ​លោក​អ្នក​ចង់​ប្រើ​ Premium អ្នក​អាច​ទិញ​ក្នុង​តម្លៃ $10.99 ក្នុង​មួ​យ​ខែ ឬ $60 ក្នុង​មួយ​ឆ្នាំ។ សម្រាប់អ្នក​ប្រើ​ប្រាស់កញ្ចប់ Premium អ្នក​អាច​ភ្ជាប់ទៅកាន់​ប្រទេស​ណា​ក៏​បាន, មិន​មាន​ផ្ទាំង​ពាណិជ្ជកម្ម, ល្បឿន​លឿន​ជាង​ធម្មតា, អាច​ប្រើ​សាក​បាន​ 7 ថ្ងៃ និង​អាចផ្តាច់​សេវា​កម្មពេលណា​ក៏បាន បូក​រួម​ទាំង​មាន​ក្រុម​បច្ចេកទេស​ចាំ​ជួយ​អ្នក​ 24/7 ពេល​មាន​បញ្ហាបច្ចេកទេស។ ទាញ​យក​…

កុំព្យូទ័រ, ពីនេះពីនោះ

មក​ស្វែង​យល់បន្ទះ Chip Snapdragon 850 ថ្មី​របស់ Qualcomm 

Qualcomm ជាក្រុមហ៊ុន​ធំផ្តាច់គេ​ខាង​ផលិត​បន្ទះ Chip ប្រភេទ ARM សម្រាប់ទូរស័ព្ទ។ បន្ទះចុង​ក្រោយសម្រាប់ទូរស័ព្ទទំនើប​គឺ Snapdragon 845 ដែល​មាន​នៅ​ក្នុង​ OnePlus 6 និង Galaxy S9 ជាដើម។ តែ​ថ្មីៗនេះ​ Qualcomm ក៏បាន​បង្ហាញ​ប្រភេទថ្មី​គឺ Snapdragon 850 ដែលពេល​ឥឡូវ​នេះ​គឺ​សម្រាប់កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ Windows 10 ដើម្បី​បង្កើត​កុំព្យូទ័រ​ជំនាន់ថ្មី​សម្រាប់​មនុស្ស​ទូរទៅ ដែល​សុី​ភ្លើង​តិច និង​ភ្ជាប់ទៅកាន់ 4G បាន​រហូត។ គួរ​បញ្ជាក់ផង​ដែរ​ថា​ឥឡូវ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា HP បាន​ផលិត​កុំព្យូទ័រ​ដែល​ដំណើរ​ការ​ដោយ Snapdragon 835 និង Windows 10 ផងដែរ។ បើក​ដំណើរ​ការ​រហូត ជាមួយ​ប្រភេទបន្ទះ Chip ថ្មី​នេះ កុំព្យូទ័រ​អ្នក​បើក​ចោល​ដូច​ទូរស័ព្ទចឹង អ្នក​អាច​ដាស់​វា​ពី Sleep…

ទូរស័ព្ទ

BlackBerry Key2 បាន​បង្ហាញ​មុខ​ជាថ្មី​ដើម្បីប្រជែង​ទីផ្សារ​ទូរស័ព្ទ 

ក្រុម​ហ៊ុន​ BlackBerry ដែ​ល​គ្រប់គ្នា​ស្គាល់​ដោយសារ​ក្រុមហ៊ុន​នេះ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ទូរស័ព្ទ​ខ្លួន បាន​បញ្ចេញ​មូលដែល​ទី២ គឺ​ BlackBerry Key2 ។ យើង​ដឹង​ហើយ​ថា​ម៉ូដែល​ទី១​របស់​វា​កាល​ពី​ឆ្នាំ​មុន​មិន​សូវ​ទទួល​បាន​ជោគជ័យ​ប៉ុន្មានទេ ព្រោះតែ​មិន​អាច​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ​ដ៏ទៃ ព្រម​ទាំង​បញ្ហាជាមួយ​នឹង​ល្បឿន​ទូរស័ព្ទ​ធ្លាក់ចុះ​បន្ទាប់​ពី​ប្រើ​ប្រាស់​បាន​ជាង​មួយ​ខែ។ បញ្ហា​នេះ​ទាក់ទង​ជា​មួយ​ការ​រចនា​ប្រព័ន្ធ​ប្រតិបត្តិការ​ទន់​ខ្សោយ​ខ្លាំង និ​ង​ដាក់​កម្មវិធី​អត់​ប្រយោជន៍​ជា​ច្រើន​មក​ពី​រោងចក្រ។ តែ​ឆ្នាំ​នេះ​ក្រុម​ហ៊ុន​នេះ​ក៏​នៅតែ​មាន​មោទនភាព​ចេញ​នូវ​ម៉ូដែល​ថ្មី បូក​រួម​ទាំង​ប្រើ​បច្ចេកវិទ្យាថ្មី​ផង​ដែរ។ បើ​យើង​មើល​ទៅ​ផ្នែក​រឹង​របស់វាវិញ៖ -​ តួខ្លួន​ទំហំ5.96×2.83អុីញ និង អេក្រង់ទំហំ 4.5 អុីញ នៅតែ​មាន​ក្តារ​ចុច​នៅ​ផ្នែក​ខាង​មុខ Resolution ទំហំ 1080x1620px ចំណែក​ឯ​ Chipset វិញ​គឺជា​ Qualcomm Snapdragon 660 Adreno 512 RAM 6GB ទំហំផ្ទុក 64/128GB កាមេរ៉ា​ក្រោយ 12MP ចំនួន 2 គ្រាប់ កាមេរ៉ាមុខ 8MP…

ទូរស័ព្ទ

VIVO NEX A តួខ្លួន​កប់រួម​ជាមួយ​នឹង​អេក្រង់​ស្ទើរ​តែ​ពេញ​មួយ​តួ​ខ្លួន 

យប់​មិញ​នេះ​ក្រុម​ហ៊ុន​ VIVO បាន​ប្រកាស​បញ្ចេញ​ទូរស័ព្ទថ្មី​ម៉ូដែល NEX A ។ យើង​នឹង​លើក​មក​បង្ហាញ​ពី​ទម្រង់ខ្លួន​របស់​វា​ និង​សមត្ថភាព​របស់​វា​ផង​ដែរ។ តួខ្លួន VIVO NEX​ A មាន​ទំហំ​អេក្រង់ 6.59 អុីញ ដែលមធ្យម​ភាគ​អេក្រង់​នៃ​តួ​ខ្លួន​របស់​វាគឺជាង 91% ស្អាត​ខ្លាំង​ណាស់។ នៅខាង​មុខ​វា​មិន​មាន​ប៊ូតុង​នោះទេ ហើយ​កាម៉េរា​មុខ​របស់​វា​បាន​បង្កប់​នៅក្នុង​តួ​ម៉ាស៊ីន នៅ​ពេល​ដែល​យើង​បើក​កាម៉េរាមុខ​វា​នឹង​លៀន​ពី​ខាង​លើ​មកក្រៅ។ បូក​រួម​ទាំង​ផ្នែក​ផ្សេងៗទៀត​ដូច​ជា រន្ធកាស និង​រន្ធ USB-C។ មុខ​ងារ​លំអិត ទូរស័ព្ទនេះ​បំពាក់​ទៅដោយ៖ – Snapdragon 710 – RAM 6GB – អេក្រង់ទំហំ 6.59​ អុីញ និង​ Resolution 1080x2316px – អេក្រង់ជាប្រភេទ  Super AMOLED – ទំហំផ្ទុក 128GB និង​មិន​អាច​ដាក់ Memory Card បាន​ឡើយ – កាម៉េរាក្រោយ2គ្រាប់ទំហំ 12MP និង 5MP – កាម៉េរាមុខទំហំ 8MP – ថ្ម​ទំហំ 4000mAh…

កុំព្យូទ័រ

ខ្លះៗ​អំពី​កំណែ​ថ្មី​របស់​ macOS Mojave ដែល​ Apple ទើប​តែ​ប្រកាស 

អ្នក​អាច​សាក​ប្រើ​ macOS 10.14 Mojave (ម៉ូហាវេ) បាន​បើ​អ្នក​មាន​គណនី​កម្រិតអ្នក​អភិវឌ្ឍន៍ (Developer Account)។ សម្រាប់​ប្រិយ​មិត្ត​ដែល​ជា​អ្នក​ប្រើ​ប្រើប្រាស់​ Macbook ឬ​កុំព្យូរទ័រ​ម៉ាក Apple ផ្សេងទៀត នេះ​គឺ​ជា​ដំណឹង​ល្អ​ ហើយ​​យើង​អាច​រំពឹង​ថា​យើង​នឹង​អាច​ទាញ​យក​វា​មក​ប្រើ​បាន​នា​ដំណាច់​ឆ្នាំនេះ។ មុខ​ងារ​ថ្មីៗ ទីបំផុត​ Apple ប្រកាស​ចេញ​មុខ​ងារងងឹត(Dark Mode) គឺ​វា​នឹង​កែ​ផ្ទាំង Interface ទាំងអស់​ទៅជា​ពណ៌ប្រផេះ​ឬ​ខ្មៅ។ សម្រាប់​អ្នក​ដែល​ជា​ធ្វើ​ការ​ជា​អ្នក​រចនា​រូប​ភាព ឬ​វិចិត្រករ ឬអ្នក​ដែល​ចូល​ចិត្ត​ពណ៌ខ្មៅ​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​មុខ​ងារ​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​​ផ្ទាំង​ប្រើប្រាស់​ស្អាត និង​ធ្វើ​ឲ្យ​ពណ៌​ផ្សេង​ស្រស់​ជាង​មុន។ បន្ថែម​លើ​នេះ​ទៀត Apple​ ក៏​បញ្ចេញ​មុខងារ Dynamic Desktop ផង​ដែរ។ មុខ​ងារ​នេះ​អាច​ឲ្យ​កុំព្យូទ័រ​អ្នក​ដូរ​រូប​ភាព​លើ​អេក្រង់(Wallpaper)តាម​ពេល​ថ្ងៃ​ឬពេល​យប់​ដោយ​ស្វ័យ​ប្រវ័ត្ត​ផង​ដែរ។ របៀប​ប្រើ​ប្រាស់​ថ្មី នៅ​ក្នុង​ Finder អ្នក​ក៏​អាច Preview រូបភាព​បាន​ធំជាង​មុន បូក​រួម​ទាំងផ្ទាំង​ពត៌មាន​របស់​រូប​ភាព​ផង​ដែរ ហើយ​អ្នក​ក៏​អាច​កែ​រូប​ភាព​បាន​ដោយ​មិន​បាច់​បើក​រូប​ផង​ដែរ។ នៅ​ឯ​ Desktop វិញ កំណែ​ថ្មី​នេះ​ឈប់​ធ្វើ​ឲ្យ​វា​រញ៉ែរញ៉ៃ​ទៀត​ហើយ បើ​អ្នក​​ជាអ្នក​ចូល​ចិត្ត​ទុក​ឯកសារ​ផ្តេស​ផ្តាស់​នៅលើ​ desktop វា​នឹង​ប្រមូល​ផ្តុំ​គ្នា​ទៅ​តាម​ប្រភេទ​ឯកសារ ថ្ងៃ​ខែ រឺ​ស្លាក​សំគាល់។ កម្មវិធី​ថ្មីៗ Apple ក៏​បាន​ប្រកាស​ថា Microsoft Office 365 និង​ Adobe Lightroom CC នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ App Store ធ្វើ​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ទិញ និង​ទាញ​យក។ ហើយ​កម្មវិធី​ដែល​ល្អ​ប្រើ​ក្នុង​ iOS…

ទូរស័ព្ទ

មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​ប្រកាស​លើឆាក 

យប់​មិញ​នេះ WWDC 2018 របស់​ក្រុម​ហ៊ុន​ Apple បាន​ប្រកាស​ចេញ​ជាផ្លូវ​ការ​នូវ​ប្រពន្ធ​ប្រតិបត្តិ​ការ​ថ្មី​គឺ iOS 12។ គួរ​បញ្ជាក់ដែរ​ថា​ WWDC 2018 នេះ​គឺ​បាន​ផ្តោត​ទាំង​ស្រុង​ទៅលើ​ផ្នែក Software ហើយ​ Apple ក៏​បញ្ជាក់ពី macOS ផង​ដែរ ប៉ុន្តែ​នៅពេល​នេះ​យើង​ផ្តោត​ទៅ​លើតែ iOS 12 តែ​ប៉ុណ្ណោះ។ ទាំងនេះ​គឺជា​មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​និយាយ​៖ Animation មាន​ភាពរលូន​ជាង​មុន ជួយ​ឲ្យ​ល្បឿន​នៃ​ការ​បើ​​ក App លឿន​ជាង​មុន ហើយ​កាម៉េរា​ក៏​បើក​លឿន​ជាង​មុន ដោយ​គិត​ទាំង​ផ្ទាំង​ដូរ​កម្មវិធី រឺ​អូស​ចុះអូស​ឡើង និង Control Center។ អ្នក​ប្រើ iPad នឹង​ទទួល​បាន​មុខ​ងារ​ប្រើប្រាស់លើ​អេក្រង់​ដូច​ iPhone X មុខ​ងារ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​…

ទូរស័ព្ទ

Xiaomi ចេញ​ Smart Phone ថ្មី​កម្រិត​កណ្តាល Xiaomi Mi 6X 

Xiaomi ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំរបស់​ប្រទេស​ចិន​បាន​ប្រកាស​ចេញ Xiaomi Mi 6X ឬ Mi A2 ជាផ្លូវ​ការ បន្ទាប់​ពី​វត្ត​មាន​របស់ Mi 5X និង​ Mi A1 ទទួល​បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំទៅ។ នេះ​ជា​ជំនាន់ទី​ពីរ​ហើយ​ដែល​ Xiaomi សហការ​ជាមួយ Google នៅលើ​កម្មវិធី Android One សម្រាប់​ម៉ូដែល​ទូរស័ព្ទ​កម្រិត​កណ្តាលដើម្បី​ទទួល​បាន​កម្មវិធី Android ដើម ឬហៅថា Stock Android នោះ។ គួរ​រំលឹក​ដែរ​ថា​ក្រុមហ៊ុន​ Xiaomi បាន​ចេញ​ម៉ូដែល​ Mi 5X និងម៉ូដែល Mi A1 កាល​ពីឆ្នាំទៅ ដែល​ទូរស័ព្ទទាំង២​មាន​រៀង​ដូច​គ្នា និង​គ្រឿង​ក្នុង​ដូច​គ្នា គ្រាន់តែ Mi 5X ដំណើរ​ការ​ដោយ…