គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ពីនេះពីនោះ

អ្នក​ប្រើ​ប្រាស់​ VIVO OPPO Xiaomi នឹង​អាច​ផ្ទេរឯកសារ​ទៅវិញ​ទៅមក​បាន​យ៉ាង​រលូន 

ក្រុម​ហ៊ុន​ទូរស័ព្ទ​ធំៗ​របស់​ចិន VIVO OPPO និង Xiaomi បាន​ប្រកាស​រួម​ដៃ​គ្នា​បង្កើត​បច្ចេក​វិទ្យា​ផ្ទេរ​ឯកសារហៅ​ថា​​​ P2P Transmission Alliance ដោយ​មិន​បាច់​ដំឡើង​កម្ម​វិធី​បន្ថែម និង​អាច​ផ្ទេរ​ឯកសារ​​ឆ្លង​ម៉ាក​ទូរស័ព្ទ​ផង​ដែរ​។ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ទាំង​៣​នេះ​​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​ឯកសារ​ទៅវិញ​ទៅ​មកយ៉ាង​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​ប្រើ​អ៊ីន​ធើ​ណេត។ អ្នក​អាច​ផ្ញើរ​ឯកសារ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ រូបភាព ចំរៀង ឯកសារ​ការងារ វីដេអូ​ជាដើម។ យើង​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​ទាំង​៣​នេះ​មាន​ប្រភេទ​ទូរស័ព្ទ​ជា​ច្រើន​សម្រាប់​គ្រប់​ស្រទាប់​​អ្នក​ប្រើ​ប្រាស់ ហើយ​ចំនួន​អ្នក​ប្រើ​ប្រាស់​ក៏​មាន​ច្រើន​ណាស់​ដែរ។ ដូច​នេះ​វា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់។ ខាង​ក្រោម​នេះ​ជា​មុខ​ងារ​របស់​កម្មវិធី​ថ្មី​នេះ ស៊ី​ភ្លើង​តិច ដើរ​លឿន និង​រលូន ប្រើ Wifi និង​ Bluetooth មិន​ប្រើ​អ៊ីនធើណេត ងាយ​ស្រួល​ផ្ញើរ​ឯកសារ ល្បឿន​លឿន​ យ៉ាង​ហោច​ណាស់ 20MB/S មុខ​ងារ​ថ្មី នេះ​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​បាន​ពី​ខែ​កកុម្ភះឆ្នាំ​២០២០​នេះ​ត​ទៅ។

ពីនេះពីនោះ

ក្រុម​ហ៊ុន​ HTC គម្រោង​នឹង​បញ្ឈប់​បុគ្គលិក​ជា​ច្រើន​បន្តទៀត 

ក្រុម​ហ៊ុន​តៃវ៉ាន់ HTC ដែល​ធ្លាប់​ជា​ក្រុម​ហ៊ុន​អេឡិច​ត្រូនិច​ដ៏​ធំ​នោះ ពេល​នេះ​ស្ថាន​ភាព​កាន់តែ​យ៉ាប់​ហើយ។ បន្ទាប់ពី​ទទួល​រង​សម្ពាធ​ និង​ប្រជែង​ពី​ក្រុម​ហ៊ុន​ធំៗ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ HTC បាត់​បង់​ទីផ្សារ​និង​ចំណូល​​ជាច្រើន​ ជាហេតុ​នាំ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្តើម​ជម្រុះ​បុគ្គលិក​ចេញ​ជា​បន្ត​បន្ទាប់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។ HTC បាន​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​បន្ត​ជម្រុះ​បុគ្គលិក​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​ តែ​មិន​បាន​បញ្ជាក់​ពី​ពត៌មាន​លំអិត​នោះទេ គ្រាន់តែ​ដឹង​ថា​គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នៅ​មាន​មុខ​ក្នុង​ទីផ្សារ​បន្តទៀត និង​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ ដូច​ជា​បច្ចេក​វិទ្យាឧ​ប​ករណ៍ទាក់​ទង, Virtual Reality, និង Blockchain។ ក្រុម​ហ៊ុន HTC បាន​បញ្ឈប់​បុគ្គលិ​ក 2250នាក់​នា​ឆ្នាំ​ 2015, 1500នាក់​ក្នុង​កំឡុង​ខែ​កក្កដាឆ្នាំ2018 ហើយ​ពេល​នេះ​ក្រុម​ហ៊ុន​នេះ​មាន​បុគ្គលិក​ជាង 3000នាក់ បូក​រួម​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​កាត់ចេញ។ ទោះ​ជា​យ៉ាង​ណាបុគ្គលិក​ដែល​បាន​ក្រុម​ហ៊ុន​បញ្ឈប់​នៅ​តែ​ទទួល​បាន​ប្រាប់​បំណាច់​ឆ្នាំចំនួន​២ខែ​ពេញ។ យើង​នៅ​តែ​ចាំ​មើល​ថា​តើ​ក្រុម​ហ៊ុន​នេះ​នៅ​អាច​វាយ​លុក​ទីផ្សារ​បាន​ទៀត​ឬអត់។ ឬ​ប្រហែល​ជា​ត្រូវ​ការ​ក្រុម​ហ៊ុន​ធំៗ​ទិញ​យក​ទៅ​តែ​ម្តង។

ទូរស័ព្ទ, ពីនេះពីនោះ

មុខ​ងារ​ថ្មីៗ​ខ្លះៗរបស់ iOS 12 

បង្កើត​ Animoji ផ្ទាល់​ខ្លួន​របស់​អ្នក មាន​​ Animoji ថ្មីៗ ហើយ​អ្នក​អាច​លៀន​អណ្តាត​ចេញ​ក៏បាន។ ចំណែក​ឯ​ Memoji អាច​យក​មុខ​របស់​អ្នក​មក​ធ្វើ​ជា​កាយ​វិការ​របស់ Emoji ក៏​បាន។

ទូរស័ព្ទ

Pocophone F1 តម្លៃ​ថោកតែ​ម៉ែអា​ខ្លាំង 

បើ​និយាយ​ពី​ទូរស័ព្ទ​Android អ្នក​ដឹង​ហើយ​ថា​ OnePlus ជាទូរស័ព្ទ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​កប់​តែ​មាន​តម្លៃ​ថោក តែ​លើក​នេះ​មាន​អ្នក​បំបែក​វា​ហើយ វា​គឺជា​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​​ Xiaomi ដែល​មាន​ហៅ​ថា Pocophone F1។

ទូរស័ព្ទ, ពីនេះពីនោះ

Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែង​លេខ2នៅ​លើទូរស័ព្ទដែល​លក់ដាច់ជាងគេ 

នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។