គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

កុំព្យូទ័រ, ពីនេះពីនោះ

ក្រុមហ៊ុន Apple ចេញកំណែ Firmware ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​កំដៅ​របស់ Macbook Pro 

បន្ទាប់​ពី​មាន​បញ្ហា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ជាមួយ​នឹង​ Macbook Pro 2018 ដែល​បំពាក់ CPU Intel Core i9 ឡើ​ង​កម្តៅ​រហូតដល់​ម៉ាស៊ីន​ដំណើរ​ការ​យឺតជាង​ធម្មតា​រួច​មក ថ្ងៃ​នេះ​ក្រុម​ហ៊ុន​ Apple បាន​ចេញ​សារ​សុំ​អភ័យ​ទោស និង​ចេញកំណែ Update Firmware ថ្មីដែល​មាន​ឈ្មោះថា macOS High Sierra 10.13.6 Supplemental Update សម្រាប់​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​គ្រាន់បើ​ជាង​មុន​ និង​មិន​សូវ​ឡើង​កំដៅ។ ក្រុម​ហ៊ុន​ Apple ក៏​បាន​បញ្ជាក់​ដែរ​ថា​បញ្ហា​នេះ​គឺ​ជា​ Bug នៅ​ក្នុង​ Software​…

កុំព្យូទ័រ, ពីនេះពីនោះ

Macbook Pro 2018 កំពុ​ង​ជួប​បញ្ហា​ក្តៅ​គគុក ជាន់​លើ​បញ្ហា​ចាស់​ដែល​មិន​ទាន់ដោះចេញ 

ឆ្នាំ​ថ្មី​ ម៉ូដែល​ថ្មី គឺ​ជា​ទំនៀម​ទំលាប់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទៅ​ហើយ Apple ក៏​បាន​បញ្ចេញ​នូវម៉ូដែល​ថ្មី​នៃ​កុំព្យូទ័រ​ Macbook Pro 2018។ បញ្ហា​ត្រង់​ថា​ទើប​តែ​បញ្ចេញ​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ Apple ជួបបញ្ហា​ដ៏​ធំរួច​បាត់​ទៅហើយ។ បញ្ហា​សម្រាប់​សេរី​ដែល​ប្រើ​ CPU Intel Core i9 ក្រុម​ហ៊ុន​ Apple តែង​តែ​ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ទោះតិច​ក្តី​ច្រើន​ក្តី នៅ​ពេល​ដែល​អ្នក​ទិញ​កុំព្យូទ័រ។ អ្នក​អាចយក Macbook Pro 2018 ដែល​ភ្ជាប់ជាមួយ​ CPU Intel Core i7 ក៏​បាន Core i9 ក៏បាន តែ​ Core i9 សម្រាប់តែ​ម៉ូដែល 15…

កុំព្យូទ័រ, ទូរស័ព្ទ

Xiaomi Mi 6X ចេញ​ម៉ូដែល​ពិសេស​ Cute Cute សម្រាប់អ្នក​ចូល​ចិត្ត​តុក្កតា 

ម៉ូដែល​ពិសេស​មាន​កំណត់​របស់​ក្រុមហ៊ុន​ចិន Xiaomi Mi 6X Hatsune Miku Special Edition ដែល​មាន​ពណ៌​ស្រស់​ និង​មាន​រូប​តុក្កតា​ Cute Cute ។ ពួក​យើង​បាន​សរសេរ​ពី​ Xiaomi Mi 6X រួច​ម្តង​ហើយ​អ្នក​អាច​ចុច​ត្រង់​នេះ​ដើម្បី​អាន។​ តែ​លើក​នេះ​យើង​មាន​ការចាប់អារម្មណ៍​លើ​ការ​រចនា​ពិសេស​និង​មាន​កំណត់​នេះ។ វាមាន​តម្លៃ​ $225 នៅទីផ្សារ​បរទេស ហើយ​គួរ​បញ្ជាក់​ដែរ​ថា​វា​មាន​សមមាត្រ​អេក្រង់ 18:9 និង​អេក្រង់​ទំហំ​ 6 អ៊ីញ។ វា​ដំណើរ​ការ​ដោយ Snapdragon 660…

កុំព្យូទ័រ, ពីនេះពីនោះ

តើ​ Oppo Find X និង VIVO NEX អាច​យក​ឈ្នះ​ប្រពួក​ទូរស័ព្ទ​ដែល​មាន​ក្បាល​ឆក​បាន​អត់​នៅ​ឆ្នាំ 2018 នេះ? 

នា​ឆ្នាំ 2018 នេះ​ក្រុម​ហ៊ុន​បង​ប្អូន​ជីដូន​មួយ Oppo និង Vivo បាន​ធ្វើ​ឲ្យ​សហគ្រាស​ទូរស័ព្ទ​ភ្លឺ​ភ្នែក​ដោយ​សារ​ពួកគេ​បាន​បញ្ចេញ​ម៉ូដែលទូរស័ព្ទ​ដែល​ស្ទើរ​តែ​គ្មាន​គែម ដោយ​បាន​រក​វិធីថ្មី​ដើម្បី​លាក់​កាមេរ៉ា​មុខ និង​ផ្នែក Sensor ផង​ដែរ។ តែ​សំណួរ​សួរ​ថា​ តើ​ពួក​វា​ល្អ​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ប្រពួក​ក្បាល​ឆក​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា Apple, LG, Huawei បាន​អត់? យើង​មក​ស្វែង​យល់​ពី​ចំនុច​ល្អ​ និង​អាក្រក់​របស់វា។ យើង​នឹង​មិន​និយាយ​ពី​ផ្នែក Software នោះ​ទេ គឺ​យើង​និយាយ​តែ​ពី Hardware របស់​វា។ ស្វែង​យល់​ពី​មុខ​ងារ​ខាង​ក្រៅ​ទូរស័ព្ទ​ទំនើបនិង​ភាពធន់​របស់​វា នេះ​ជា​ផ្នែ​ក​មួយ​ចំនួន​របស់​ទូរស័ព្ទ​ទំនើប​កម្រិត​ Flagship​៖ មិន​ជ្រាប​ទឹក រាង​ស្តើង​…

កុំព្យូទ័រ, ពីនេះពីនោះ

មក​ស្វែង​យល់បន្ទះ Chip Snapdragon 850 ថ្មី​របស់ Qualcomm 

Qualcomm ជាក្រុមហ៊ុន​ធំផ្តាច់គេ​ខាង​ផលិត​បន្ទះ Chip ប្រភេទ ARM សម្រាប់ទូរស័ព្ទ។ បន្ទះចុង​ក្រោយសម្រាប់ទូរស័ព្ទទំនើប​គឺ Snapdragon 845 ដែល​មាន​នៅ​ក្នុង​ OnePlus 6 និង Galaxy S9 ជាដើម។ តែ​ថ្មីៗនេះ​ Qualcomm ក៏បាន​បង្ហាញ​ប្រភេទថ្មី​គឺ Snapdragon 850 ដែលពេល​ឥឡូវ​នេះ​គឺ​សម្រាប់កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់ Windows 10 ដើម្បី​បង្កើត​កុំព្យូទ័រ​ជំនាន់ថ្មី​សម្រាប់​មនុស្ស​ទូរទៅ ដែល​សុី​ភ្លើង​តិច និង​ភ្ជាប់ទៅកាន់ 4G បាន​រហូត។ គួរ​បញ្ជាក់ផង​ដែរ​ថា​ឥឡូវ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា…

កុំព្យូទ័រ

ខ្លះៗ​អំពី​កំណែ​ថ្មី​របស់​ macOS Mojave ដែល​ Apple ទើប​តែ​ប្រកាស 

អ្នក​អាច​សាក​ប្រើ​ macOS 10.14 Mojave (ម៉ូហាវេ) បាន​បើ​អ្នក​មាន​គណនី​កម្រិតអ្នក​អភិវឌ្ឍន៍ (Developer Account)។ សម្រាប់​ប្រិយ​មិត្ត​ដែល​ជា​អ្នក​ប្រើ​ប្រើប្រាស់​ Macbook ឬ​កុំព្យូរទ័រ​ម៉ាក Apple ផ្សេងទៀត នេះ​គឺ​ជា​ដំណឹង​ល្អ​ ហើយ​​យើង​អាច​រំពឹង​ថា​យើង​នឹង​អាច​ទាញ​យក​វា​មក​ប្រើ​បាន​នា​ដំណាច់​ឆ្នាំនេះ។ មុខ​ងារ​ថ្មីៗ ទីបំផុត​ Apple ប្រកាស​ចេញ​មុខ​ងារងងឹត(Dark Mode) គឺ​វា​នឹង​កែ​ផ្ទាំង Interface ទាំងអស់​ទៅជា​ពណ៌ប្រផេះ​ឬ​ខ្មៅ។ សម្រាប់​អ្នក​ដែល​ជា​ធ្វើ​ការ​ជា​អ្នក​រចនា​រូប​ភាព ឬ​វិចិត្រករ ឬអ្នក​ដែល​ចូល​ចិត្ត​ពណ៌ខ្មៅ​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​មុខ​ងារ​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​​ផ្ទាំង​ប្រើប្រាស់​ស្អាត និង​ធ្វើ​ឲ្យ​ពណ៌​ផ្សេង​ស្រស់​ជាង​មុន។ បន្ថែម​លើ​នេះ​ទៀត Apple​ ក៏​បញ្ចេញ​មុខងារ Dynamic Desktop ផង​ដែរ។ មុខ​ងារ​នេះ​អាច​ឲ្យ​កុំព្យូទ័រ​អ្នក​ដូរ​រូប​ភាព​លើ​អេក្រង់(Wallpaper)តាម​ពេល​ថ្ងៃ​ឬពេល​យប់​ដោយ​ស្វ័យ​ប្រវ័ត្ត​ផង​ដែរ។ របៀប​ប្រើ​ប្រាស់​ថ្មី នៅ​ក្នុង​ Finder អ្នក​ក៏​អាច Preview រូបភាព​បាន​ធំជាង​មុន បូក​រួម​ទាំងផ្ទាំង​ពត៌មាន​របស់​រូប​ភាព​ផង​ដែរ ហើយ​អ្នក​ក៏​អាច​កែ​រូប​ភាព​បាន​ដោយ​មិន​បាច់​បើក​រូប​ផង​ដែរ។ នៅ​ឯ​ Desktop វិញ កំណែ​ថ្មី​នេះ​ឈប់​ធ្វើ​ឲ្យ​វា​រញ៉ែរញ៉ៃ​ទៀត​ហើយ បើ​អ្នក​​ជាអ្នក​ចូល​ចិត្ត​ទុក​ឯកសារ​ផ្តេស​ផ្តាស់​នៅលើ​ desktop…

កុំព្យូទ័រ, ពីនេះពីនោះ

Google រចនា Google News ថ្មី កាន់តែលឿន កាន់តែ​ឆ្លាត 

Google I/O ឆ្នាំ 2018 ទើប​តែ​បញ្ចប់ ហើយ​ក្រុម​ហ៊ុន​ Google បាន​បញ្ចេញ Software ថ្មីៗ​ជា​ច្រើន។ នៅ​ក្នុង​នោះ​ដែរ Google ក៏​បាន​ប្រកាស​ពី Google News App សម្រាប់អ្នក​ចង់​បាន​ពត៌មាន​ថ្មីៗ​នៅ​ក្នុង​ពិភព​លោក​ ទាំង​ដែល​ App ដែល​កំពុង​ដំណើរ​ការ​មុខ​ងារ​នេះ​ដូច​ជា​ Google News and Weather និង​ Google Play Newstand មាន​អ្នក​ប្រើ​ប្រាស់រាប់​លាន​អ្នក​រួច​មក​ហើយ។ លោក​…

កុំព្យូទ័រ, ពីនេះពីនោះ

កម្មវិធីការពាររបស់ Google Playប្រើ AI សម្រាប់ស្វែងរកកម្មវិធីដែលមានមេរោគនិងមិនមានសុវត្ថិភាពនៅក្នុង Play Store ហើយការពារបានជាង ៦០% នៅក្នុង Play Store 

Google Play របស់ Google ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងកម្មវិធីដែលមិនមានសុវត្ថិភាព។ ចាប់តាំងពីពេលដែលគេបង្កើតវាឡើងនៅខែឧសភាឆ្នាំមុន យើងឃើញថាវាមានការផ្លាស់ប្ដូរនិងប្រសើរជាងមុនច្រើន។ វាដំណើរការដោយស្កេនកម្មវិធីដែលដាក់ចូលទៅក្នុង Google Play Store ស្វែងរកមុខងារដែលបង្កើតឡើងធ្វើអោយទូរស័ព្ទរបស់លោកអ្នកមានបញ្ហា។ ហើយវាក៏ Scan កម្មផ្សេងទៀតដែលអ្នកមិនបានដំឡើងពីក្នុង Google Play Store ផងដែរ។ ដោយផ្អែកលើទិន្នន័យពី Google ជាង 60 ភាគរយនៃកម្មវិធីដែលមិនមានសុវត្ថិភាពត្រូវបានចាប់បានដោយប្រើ ម៉ាស៊ីន Learning ឬហៅថា AI។ ហើយយើងក៏ដឹងថាក្រុមហ៊ុន Google…

កុំព្យូទ័រ

តើនាក់ណាជាម្ចាស់របស់អាក្បាលឆកពិតប្រាកដ 

ជារឿងល្អសើចមួយដែលឆ្នាំ 2018គឺទូរស័ព្ទសេរីក្រោយក្រោយមកមានក្បាលឆកដែលភាសាបច្ចេកទេសគេហៅថា Notch ។ សំនួរសួរថា តើ Apple គឺជាអ្នកទីមួយដែលប្រើអាក្បាលឆកឬ? អត់ទេ។ ទូរស័ព្ទពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុននីមួយៗ ព្យាយាមធ្វើឱ្យអេក្រង់ធំទៅៗ ហើយគែមកាន់តែតូចទៅ។ ទូរស័ព្ទដំបូងដែលដាក់ Notch គឺជា Essential Phone នៅឆ្នាំ 2017។ វាជាទូរស័ព្ទទី 1ដែលមានអេក្រង់ធំនិងកាត់ចេញផ្នែកខាងលើ ធ្វើអោយនៅសល់តែប្រឡោះកាំមេរ៉ានិងឧបករណ៍បំពងសំលេង។ Notch របស់វាមានរាងមូលនឹងធ្វើឲ្យទូរស័ព្ទមានសភាពស្រស់ស្អាតនិងទាន់សម័យ។ ក្រោយបន្តិចមកយើងឃើញក្រុមហ៊ុន apple បញ្ចេញទូរស័ព្ទ iPhone X ដែលមានសភាពស្រដៀងគ្នានេះគ្រាន់តែ…