គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ទូរស័ព្ទ, ពីនេះពីនោះ

មុខ​ងារ​ថ្មីៗ​ខ្លះៗរបស់ iOS 12 

បង្កើត​ Animoji ផ្ទាល់​ខ្លួន​របស់​អ្នក មាន​​ Animoji ថ្មីៗ ហើយ​អ្នក​អាច​លៀន​អណ្តាត​ចេញ​ក៏បាន។ ចំណែក​ឯ​ Memoji អាច​យក​មុខ​របស់​អ្នក​មក​ធ្វើ​ជា​កាយ​វិការ​របស់ Emoji ក៏​បាន។

ទូរស័ព្ទ

Pocophone F1 តម្លៃ​ថោកតែ​ម៉ែអា​ខ្លាំង 

បើ​និយាយ​ពី​ទូរស័ព្ទ​Android អ្នក​ដឹង​ហើយ​ថា​ OnePlus ជាទូរស័ព្ទ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​កប់​តែ​មាន​តម្លៃ​ថោក តែ​លើក​នេះ​មាន​អ្នក​បំបែក​វា​ហើយ វា​គឺជា​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​​ Xiaomi ដែល​មាន​ហៅ​ថា Pocophone F1។

ទូរស័ព្ទ, ពីនេះពីនោះ

Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែង​លេខ2នៅ​លើទូរស័ព្ទដែល​លក់ដាច់ជាងគេ 

នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។

ទូរស័ព្ទ

ក្រឡេ​ក​ទៅមើល​ Samsung Galaxy Note 9 វិញមើល 

ទី​បំ​ផុត​ Samsung បាន​ដាក់​បង្ហាញ​ Samsung Galaxy Note 9 ជា​ផ្លូវ​ការ​ហើយ​កាល​ពី​២​ថ្ងៃ​មុន។ ទូរស័ព្ទ​នៅ​តែ​រក្សា​រាង​ដដែល​ដោយ​គ្រាន់​តែ​ប្តូរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ S Pen​ តែ​យើង​នឹ​ង​និយាយ​នៅ​ខាង​ក្រោម ឥឡូវមក​មើល​ផ្អែក​ខាង​ក្នុង​របស់​វា៖ Qualcomm Snapdragon 845 ឬ Exynos 9810 RAM 6GB ឬ 8GB Memory 128GB ឬ 512GB ដាក់​ថែម​បាន​រហូត​ដល់ 512GB អេក្រង់ 6.4’ Resolution 1440x2960px ជា​ប្រភេទ Super AMOLED មាន​ប្រពន្ទ​ការ​ពារទឹក​និង​ធូលី IP68 កាមេរ៉ា​មុខ​ទំហំ 8MP កាមេរ៉ាក្រោយ​2គ្រាប់ទំហំ 12MP ទាំងពីរ អាច​ផ្លាស់ប្តូរ…

ទូរស័ព្ទ, ពីនេះពីនោះ

កម្មវិធីចាក់វីដេអូ VLC ដាក់ទូរស័ព្ទ Huawei ចូល​បញ្ជីខ្មៅ 

ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។ តើមកពីមូលហេតុអ្វី? ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន ដោយក្រុមហ៊ុននេះកែច្នៃ និងរចនា Android ឡើងវិញដើម្បីបន្ថែមមុខងារជាច្រើន ហើយក៏លុបមុខងារជាច្រើនដើម្បីសម្របទៅនឹងទីផ្សារអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីកែរួចប្រព័ន្ធប្រតិបត្តិការរបស់ Huawei ធ្ងន់ជាងមុននឹងត្រូវការកម្លាំងទូរស័ព្ទខ្លាំងដើម្បីដំណើរការបានរលូន និងស៊ីថ្មតិច។ ដូចនេះ Huawei ក៏សម្រេចបិទ Background App ដែលដំណើរការដោយខ្លួនឯងដោយមិនបាច់បើកកម្មវិធី…

កុំព្យូទ័រ, ទូរស័ព្ទ

Xiaomi Mi 6X ចេញ​ម៉ូដែល​ពិសេស​ Cute Cute សម្រាប់អ្នក​ចូល​ចិត្ត​តុក្កតា 

ម៉ូដែល​ពិសេស​មាន​កំណត់​របស់​ក្រុមហ៊ុន​ចិន Xiaomi Mi 6X Hatsune Miku Special Edition ដែល​មាន​ពណ៌​ស្រស់​ និង​មាន​រូប​តុក្កតា​ Cute Cute ។ ពួក​យើង​បាន​សរសេរ​ពី​ Xiaomi Mi 6X រួច​ម្តង​ហើយ​អ្នក​អាច​ចុច​ត្រង់​នេះ​ដើម្បី​អាន។​ តែ​លើក​នេះ​យើង​មាន​ការចាប់អារម្មណ៍​លើ​ការ​រចនា​ពិសេស​និង​មាន​កំណត់​នេះ។ វាមាន​តម្លៃ​ $225 នៅទីផ្សារ​បរទេស ហើយ​គួរ​បញ្ជាក់​ដែរ​ថា​វា​មាន​សមមាត្រ​អេក្រង់ 18:9 និង​អេក្រង់​ទំហំ​ 6 អ៊ីញ។ វា​ដំណើរ​ការ​ដោយ Snapdragon 660 និង​ RAM 4GB សម្រាប់​ម៉ូដែល​ 32GB និ​ង​មួយ​កម្រិត​ទៀត​មាន​ RAM 6G និង​ទំហំ​ផ្ទុក​ 128GB។ មាន​មតិ​ជាច្រើ​ន​ថា​វា​មាន​រាង​ដូច​ iPhone X ដោយ​សារ​តែ​កាមេរ៉ា​ក្រោយ២គ្រាប់​របស់វា​ដាក់​បញ្ឈ។ តែគោល​បំណង​របស់​អត្ថ​បទ​នេះ​គឺ​ចង់​និយាយ​ពី​ការ​រចនា​ពិសេស…

ទូរស័ព្ទ

BlackBerry Key2 បាន​បង្ហាញ​មុខ​ជាថ្មី​ដើម្បីប្រជែង​ទីផ្សារ​ទូរស័ព្ទ 

ក្រុម​ហ៊ុន​ BlackBerry ដែ​ល​គ្រប់គ្នា​ស្គាល់​ដោយសារ​ក្រុមហ៊ុន​នេះ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ទូរស័ព្ទ​ខ្លួន បាន​បញ្ចេញ​មូលដែល​ទី២ គឺ​ BlackBerry Key2 ។ យើង​ដឹង​ហើយ​ថា​ម៉ូដែល​ទី១​របស់​វា​កាល​ពី​ឆ្នាំ​មុន​មិន​សូវ​ទទួល​បាន​ជោគជ័យ​ប៉ុន្មានទេ ព្រោះតែ​មិន​អាច​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ​ដ៏ទៃ ព្រម​ទាំង​បញ្ហាជាមួយ​នឹង​ល្បឿន​ទូរស័ព្ទ​ធ្លាក់ចុះ​បន្ទាប់​ពី​ប្រើ​ប្រាស់​បាន​ជាង​មួយ​ខែ។ បញ្ហា​នេះ​ទាក់ទង​ជា​មួយ​ការ​រចនា​ប្រព័ន្ធ​ប្រតិបត្តិការ​ទន់​ខ្សោយ​ខ្លាំង និ​ង​ដាក់​កម្មវិធី​អត់​ប្រយោជន៍​ជា​ច្រើន​មក​ពី​រោងចក្រ។ តែ​ឆ្នាំ​នេះ​ក្រុម​ហ៊ុន​នេះ​ក៏​នៅតែ​មាន​មោទនភាព​ចេញ​នូវ​ម៉ូដែល​ថ្មី បូក​រួម​ទាំង​ប្រើ​បច្ចេកវិទ្យាថ្មី​ផង​ដែរ។ បើ​យើង​មើល​ទៅ​ផ្នែក​រឹង​របស់វាវិញ៖ -​ តួខ្លួន​ទំហំ5.96×2.83អុីញ និង អេក្រង់ទំហំ 4.5 អុីញ នៅតែ​មាន​ក្តារ​ចុច​នៅ​ផ្នែក​ខាង​មុខ Resolution ទំហំ 1080x1620px ចំណែក​ឯ​ Chipset វិញ​គឺជា​ Qualcomm Snapdragon 660 Adreno 512 RAM 6GB ទំហំផ្ទុក 64/128GB កាមេរ៉ា​ក្រោយ 12MP ចំនួន 2 គ្រាប់ កាមេរ៉ាមុខ 8MP…

ទូរស័ព្ទ

VIVO NEX A តួខ្លួន​កប់រួម​ជាមួយ​នឹង​អេក្រង់​ស្ទើរ​តែ​ពេញ​មួយ​តួ​ខ្លួន 

យប់​មិញ​នេះ​ក្រុម​ហ៊ុន​ VIVO បាន​ប្រកាស​បញ្ចេញ​ទូរស័ព្ទថ្មី​ម៉ូដែល NEX A ។ យើង​នឹង​លើក​មក​បង្ហាញ​ពី​ទម្រង់ខ្លួន​របស់​វា​ និង​សមត្ថភាព​របស់​វា​ផង​ដែរ។ តួខ្លួន VIVO NEX​ A មាន​ទំហំ​អេក្រង់ 6.59 អុីញ ដែលមធ្យម​ភាគ​អេក្រង់​នៃ​តួ​ខ្លួន​របស់​វាគឺជាង 91% ស្អាត​ខ្លាំង​ណាស់។ នៅខាង​មុខ​វា​មិន​មាន​ប៊ូតុង​នោះទេ ហើយ​កាម៉េរា​មុខ​របស់​វា​បាន​បង្កប់​នៅក្នុង​តួ​ម៉ាស៊ីន នៅ​ពេល​ដែល​យើង​បើក​កាម៉េរាមុខ​វា​នឹង​លៀន​ពី​ខាង​លើ​មកក្រៅ។ បូក​រួម​ទាំង​ផ្នែក​ផ្សេងៗទៀត​ដូច​ជា រន្ធកាស និង​រន្ធ USB-C។ មុខ​ងារ​លំអិត ទូរស័ព្ទនេះ​បំពាក់​ទៅដោយ៖ – Snapdragon 710 – RAM 6GB – អេក្រង់ទំហំ 6.59​ អុីញ និង​ Resolution 1080x2316px – អេក្រង់ជាប្រភេទ  Super AMOLED – ទំហំផ្ទុក 128GB និង​មិន​អាច​ដាក់ Memory Card បាន​ឡើយ – កាម៉េរាក្រោយ2គ្រាប់ទំហំ 12MP និង 5MP – កាម៉េរាមុខទំហំ 8MP – ថ្ម​ទំហំ 4000mAh…

ទូរស័ព្ទ

មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​ប្រកាស​លើឆាក 

យប់​មិញ​នេះ WWDC 2018 របស់​ក្រុម​ហ៊ុន​ Apple បាន​ប្រកាស​ចេញ​ជាផ្លូវ​ការ​នូវ​ប្រពន្ធ​ប្រតិបត្តិ​ការ​ថ្មី​គឺ iOS 12។ គួរ​បញ្ជាក់ដែរ​ថា​ WWDC 2018 នេះ​គឺ​បាន​ផ្តោត​ទាំង​ស្រុង​ទៅលើ​ផ្នែក Software ហើយ​ Apple ក៏​បញ្ជាក់ពី macOS ផង​ដែរ ប៉ុន្តែ​នៅពេល​នេះ​យើង​ផ្តោត​ទៅ​លើតែ iOS 12 តែ​ប៉ុណ្ណោះ។ ទាំងនេះ​គឺជា​មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​និយាយ​៖ Animation មាន​ភាពរលូន​ជាង​មុន ជួយ​ឲ្យ​ល្បឿន​នៃ​ការ​បើ​​ក App លឿន​ជាង​មុន ហើយ​កាម៉េរា​ក៏​បើក​លឿន​ជាង​មុន ដោយ​គិត​ទាំង​ផ្ទាំង​ដូរ​កម្មវិធី រឺ​អូស​ចុះអូស​ឡើង និង Control Center។ អ្នក​ប្រើ iPad នឹង​ទទួល​បាន​មុខ​ងារ​ប្រើប្រាស់លើ​អេក្រង់​ដូច​ iPhone X មុខ​ងារ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​…