មុខងារថ្មីៗខ្លះៗរបស់ iOS 12
បង្កើត Animoji ផ្ទាល់ខ្លួនរបស់អ្នក មាន Animoji ថ្មីៗ ហើយអ្នកអាចលៀនអណ្តាតចេញក៏បាន។ ចំណែកឯ Memoji អាចយកមុខរបស់អ្នកមកធ្វើជាកាយវិការរបស់ Emoji ក៏បាន។
សង្ខេប Apple Special Event គ្រប់ផលិតផលទាំងអស់
អត្ថបទខ្លីនេះនឹងបង្ហាញអ្នករាល់ផលិតផលដែលក្រុមហ៊ុន Apple បានប្រកាសបង្ហាញម្សិលមិញទាំងអស់។
Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែងលេខ2នៅលើទូរស័ព្ទដែលលក់ដាច់ជាងគេ
នៅក្នុងអាជីវកម្មទូរស័ព្ទ យើងដឹងហើយថាមានក្រុមហ៊ុនធំៗ២ គឺ Apple និង Samsung ហើយក្រោយមកនេះមានក្រុមហ៊ុនយក្សរបស់ចិនមួយមកទៀតគឺ Huawei ។ បើយើងក្រឡេកមើលពីឆ្នាំ2015 មកដល់សព្វថ្ងៃ ក្រុមហ៊ុន Samsung ស្ទើរតែឈរនៅលេខមួយរហូតចំពោះចំនួនលក់ទូរស័ព្ទរបស់ខ្លួន ដែលមាន iPhone របស់ Apple ឈរនៅលេខ២តាមពីក្រោយ។ បើយោងតាមគេហទំព័រ Canalys នេះជាលើកទី១ហើយដែល Huawei បានយកឈ្នះ Apple ឈរនៅដំណែងលេខ២ នាឆ្នាំ 2018 នេះ។
កម្មវិធីចាក់វីដេអូ VLC ដាក់ទូរស័ព្ទ Huawei ចូលបញ្ជីខ្មៅ
ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។ តើមកពីមូលហេតុអ្វី? ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន ដោយក្រុមហ៊ុននេះកែច្នៃ និងរចនា Android ឡើងវិញដើម្បីបន្ថែមមុខងារជាច្រើន ហើយក៏លុបមុខងារជាច្រើនដើម្បីសម្របទៅនឹងទីផ្សារអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីកែរួចប្រព័ន្ធប្រតិបត្តិការរបស់ Huawei ធ្ងន់ជាងមុននឹងត្រូវការកម្លាំងទូរស័ព្ទខ្លាំងដើម្បីដំណើរការបានរលូន និងស៊ីថ្មតិច។ ដូចនេះ Huawei ក៏សម្រេចបិទ Background App ដែលដំណើរការដោយខ្លួនឯងដោយមិនបាច់បើកកម្មវិធី…
ក្រុមហ៊ុន Apple ចេញកំណែ Firmware ថ្មី ដើម្បីដោះស្រាយបញ្ហាឡើងកំដៅរបស់ Macbook Pro
បន្ទាប់ពីមានបញ្ហាប៉ុន្មានថ្ងៃមកនេះជាមួយនឹង Macbook Pro 2018 ដែលបំពាក់ CPU Intel Core i9 ឡើងកម្តៅរហូតដល់ម៉ាស៊ីនដំណើរការយឺតជាងធម្មតារួចមក ថ្ងៃនេះក្រុមហ៊ុន Apple បានចេញសារសុំអភ័យទោស និងចេញកំណែ Update Firmware ថ្មីដែលមានឈ្មោះថា macOS High Sierra 10.13.6 Supplemental Update សម្រាប់ធ្វើឲ្យម៉ាស៊ីនដំណើរការបានគ្រាន់បើជាងមុន និងមិនសូវឡើងកំដៅ។ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ដែរថាបញ្ហានេះគឺជា Bug នៅក្នុង Software ទោះបីជាគេជឿថាមកពីការរចនារាងស្តើងរបស់វាដែលធ្វើឲ្យម៉ាស៊ីនក្តៅក៏ដោយ។ បើតាមសម្តីនាំពាក្យពី MacRumours ក្រុមហ៊ុន Apple បាននិយាយថា៖ ” បន្ទាប់ពីធ្វើតេស្តជាច្រើនដងរួចមក ពួកយើងបានរកឃើញបញ្ហា គឺវាបណ្តាលមកពីបាត់ Digital Key នៅក្នុង Firmware ជាហេតុបណ្តាលឲ្យមានបញ្ហាកើនកម្តៅនិងយឺត។…
Macbook Pro 2018 កំពុងជួបបញ្ហាក្តៅគគុក ជាន់លើបញ្ហាចាស់ដែលមិនទាន់ដោះចេញ
ឆ្នាំថ្មី ម៉ូដែលថ្មី គឺជាទំនៀមទំលាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាទៅហើយ Apple ក៏បានបញ្ចេញនូវម៉ូដែលថ្មីនៃកុំព្យូទ័រ Macbook Pro 2018។ បញ្ហាត្រង់ថាទើបតែបញ្ចេញបានតែរយៈពេលខ្លីតែប៉ុណ្ណោះក្រុមហ៊ុន Apple ជួបបញ្ហាដ៏ធំរួចបាត់ទៅហើយ។ បញ្ហាសម្រាប់សេរីដែលប្រើ CPU Intel Core i9 ក្រុមហ៊ុន Apple តែងតែផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ទោះតិចក្តីច្រើនក្តី នៅពេលដែលអ្នកទិញកុំព្យូទ័រ។ អ្នកអាចយក Macbook Pro 2018 ដែលភ្ជាប់ជាមួយ CPU Intel Core i7 ក៏បាន Core i9 ក៏បាន តែ Core i9 សម្រាប់តែម៉ូដែល 15 អ៉ីញតែប៉ុណ្ណោះ។ CPU ដែលក្រុមហ៊ុន Apple ភ្ជាប់មកនេះគឺជាប្រភេទ Unlocked ភ្ជាប់ជាមួយបច្ចេកវិទ្យា Turbo Boost និងអាច Overclock បាន។ ខាងក្រោមជាទំហំ CPU៖ ម៉ូដែល 13 អ៉ីញ – CPU Intel…
Google Chrome លេងមួយក្បាច់នេះធ្វើឲ្យអ្នកប្រើប្រាស់កាន់តែឈឺចាប់
សឹងតែ 60% នៃអ្នកប្រើប្រាស់អ៊ីនធើណេតទាំងអស់ បានប្រើប្រាស់ Chrome របស់ក្រុមហ៊ុន Google ជាកម្មវិធីរុករក។ ពួកយើងសុទ្ធតែបានដឹងហើយ ថាកម្មវិធី Google Chrome វាធ្ងន់ប៉ុនណា វាមិនត្រឹមតែប្រើប្រាស់ RAM ច្រើននោះទេ ថែមទាំងតម្រូវឲ្យមានម៉ាស៊ីនខ្លាំងគួរសមដើម្បីដំណើរបានរលូន។ ថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសចេញកំណែថ្មីដែលផ្ជាប់ជាមួយនឹងមុខងារសុវត្ថិភាពថ្មីៗ ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់។ កំណែថ្មីនេះនឹងធ្វើឲ្យកម្មវិធីរុករក Goolge Chrome ប្រើប្រាស់ RAM ច្រើនជាងមុនដល់ទៅ 13%។ មិនថាអ្នកប្រើប្រាស់ប្រភេទ Chrome មួយណាទេ អ្នកនឹងទទួលឥទ្ធិពលអាក្រក់នេះទាំងអស់ រាប់ទាំង Chrome Canary, Chromium … ។ល។ ឧទាហរណ៍ជាធម្មតាកុំព្យូទ័ររបស់ខ្ញុំ Google Chrome តែឯងប្រើប្រាស់ RAM ដល់ទៅជាង 800MB…
តើ Oppo Find X និង VIVO NEX អាចយកឈ្នះប្រពួកទូរស័ព្ទដែលមានក្បាលឆកបានអត់នៅឆ្នាំ 2018 នេះ?
នាឆ្នាំ 2018 នេះក្រុមហ៊ុនបងប្អូនជីដូនមួយ Oppo និង Vivo បានធ្វើឲ្យសហគ្រាសទូរស័ព្ទភ្លឺភ្នែកដោយសារពួកគេបានបញ្ចេញម៉ូដែលទូរស័ព្ទដែលស្ទើរតែគ្មានគែម ដោយបានរកវិធីថ្មីដើម្បីលាក់កាមេរ៉ាមុខ និងផ្នែក Sensor ផងដែរ។ តែសំណួរសួរថា តើពួកវាល្អគ្រប់គ្រាន់ដើម្បីយកឈ្នះប្រពួកក្បាលឆកដែលផលិតដោយក្រុមហ៊ុនធំៗដូចជា Apple, LG, Huawei បានអត់? យើងមកស្វែងយល់ពីចំនុចល្អ និងអាក្រក់របស់វា។ យើងនឹងមិននិយាយពីផ្នែក Software នោះទេ គឺយើងនិយាយតែពី Hardware របស់វា។ ស្វែងយល់ពីមុខងារខាងក្រៅទូរស័ព្ទទំនើបនិងភាពធន់របស់វា នេះជាផ្នែកមួយចំនួនរបស់ទូរស័ព្ទទំនើបកម្រិត Flagship៖ មិនជ្រាបទឹក រាងស្តើង ទម្ងន់ស្រាល ធន់នឹងការធ្លាក់និងសឹករិចរឹល ធន់នឹងធូលី ពួកអាក្បាលឆក (Notch) ដោយសារតែចង់បានអេក្រង់ពេញផ្នែកខាងរចនារបស់ក្រុមហ៊ុនធំបានកាត់គែមសងខាងផ្នែកខាងលើចេញបណ្តាលឲ្យលេចចេញជារៀងក្បាលឆក ចំណែកឯទំហំវាគឺអាស្រ័យទៅលើមុខងាររបស់ទូរស័ព្ទនីមួយៗ។ ដូចជា iPhone មានក្បាលឆកធំដោយសារតែ Face ID និង Sensor របស់វា…
VPNHub របស់ PornHub ធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃ
លោកអ្នកប្រាកដជាស្គាល់ រឺធ្លាប់លឺពី PornHub ហើយ ដែលវាជាគេហទំព័រវីដេអូកូនជ្រូកដ៏ល្បីមួយនៅលើលោកនេះ។ ប៉ុន្មានខែមុននេះ PornHub ក៏បានបង្កើតសេវាកម្ម VPN ថ្មីដែលមានឈ្មោះថា VPNHub ក្នុងគោលការណ៍រក្សាសុវត្ថិភាពអ្នកប្រើប្រាសអ៊ីនធើណេត។ អ្វីទៅជា VPN? VPN មានពាក្យពេញថា Virtual Private Network ជាបណ្តាញតភ្ជាប់លក្ខិណឯកជននៅពេលដែលអ្នកភ្ជាប់ទៅកាន់អ៊ីនធើណេត។ ពេលអ្នកភ្ជាប់ទៅកាន់ VPN វានឹងបម្លែងទិន្នន័យរបស់អ្នកនិងរក្សាសុវត្ថិភាពរវាងម៉ាស៊ីនអ្នក និង Server។ ដូចនេះពួកចោរ Hacker មិនអាចដឹងថាអ្នកធ្វើអ្វីនោះទេ។ មួយវិញទៀត វាក៏អាចបម្លែងទីតាំងអ្នកផងដែរ ដូចនេះអ្នកអាចភ្ជាប់ទៅកាន់ VPN ដើម្បីមើលគេហទំព័រ ឬសេវាកម្មណាមួយដែលអ្នកមិនអាចចូលបាននៅក្នុងតំបន់របស់អ្នក។ VPNHub ផ្តល់សេវាកម្មមិនកំណត់ដោយមិនគិតថ្លៃចំពោះកញ្ចប់ទីតាំងប្រទេសអាមេរិច ជាធម្មតាអ្នកផ្តល់សេវាកម្ម VPN គេមានតំបន់ជាច្រើនដើម្បីឲ្យអ្នកប្រើប្រាស់ភ្ជាប់។ VPNHub ផ្តល់ជូនទីតាំងតំបន់អាមេរិចដោយឥតគិតថ្លៃ និងមិនកំណត់។ វាមានល្បឿនលឿន និងសុវត្ថិភាពខ្ពស់ អ្នកមិនត្រូវការដាក់កាតធនាគារដើម្បីប្រើនោះទេ។ ហើយការផ្តល់ជូននេះគឺសម្រាប់តែអ្នកប្រើទូរស័ព្ទតែប៉ុណ្ណោះ បើអ្នកចង់ប្រើនៅលើកុំព្យូទ័រអ្នកត្រូវបង់ប្រាក់ឡើងទៅប្រភេទ Premium ។ តម្លៃសម្រាប់ Premium បើលោកអ្នកចង់ប្រើ Premium អ្នកអាចទិញក្នុងតម្លៃ $10.99 ក្នុងមួយខែ ឬ $60 ក្នុងមួយឆ្នាំ។ សម្រាប់អ្នកប្រើប្រាស់កញ្ចប់ Premium អ្នកអាចភ្ជាប់ទៅកាន់ប្រទេសណាក៏បាន, មិនមានផ្ទាំងពាណិជ្ជកម្ម, ល្បឿនលឿនជាងធម្មតា, អាចប្រើសាកបាន 7 ថ្ងៃ និងអាចផ្តាច់សេវាកម្មពេលណាក៏បាន បូករួមទាំងមានក្រុមបច្ចេកទេសចាំជួយអ្នក 24/7 ពេលមានបញ្ហាបច្ចេកទេស។ ទាញយក…
មកស្វែងយល់បន្ទះ Chip Snapdragon 850 ថ្មីរបស់ Qualcomm
Qualcomm ជាក្រុមហ៊ុនធំផ្តាច់គេខាងផលិតបន្ទះ Chip ប្រភេទ ARM សម្រាប់ទូរស័ព្ទ។ បន្ទះចុងក្រោយសម្រាប់ទូរស័ព្ទទំនើបគឺ Snapdragon 845 ដែលមាននៅក្នុង OnePlus 6 និង Galaxy S9 ជាដើម។ តែថ្មីៗនេះ Qualcomm ក៏បានបង្ហាញប្រភេទថ្មីគឺ Snapdragon 850 ដែលពេលឥឡូវនេះគឺសម្រាប់កុំព្យូទ័រដែលប្រើប្រាស់ Windows 10 ដើម្បីបង្កើតកុំព្យូទ័រជំនាន់ថ្មីសម្រាប់មនុស្សទូរទៅ ដែលសុីភ្លើងតិច និងភ្ជាប់ទៅកាន់ 4G បានរហូត។ គួរបញ្ជាក់ផងដែរថាឥឡូវនេះមានក្រុមហ៊ុនមួយចំនួនដូចជា HP បានផលិតកុំព្យូទ័រដែលដំណើរការដោយ Snapdragon 835 និង Windows 10 ផងដែរ។ បើកដំណើរការរហូត ជាមួយប្រភេទបន្ទះ Chip ថ្មីនេះ កុំព្យូទ័រអ្នកបើកចោលដូចទូរស័ព្ទចឹង អ្នកអាចដាស់វាពី Sleep…