Google I/O ឆ្នាំ 2018 ទើបតែបញ្ចប់ ហើយក្រុមហ៊ុន Google បានបញ្ចេញ Software ថ្មីៗជាច្រើន។
នៅក្នុងនោះដែរ Google ក៏បានប្រកាសពី Google News App សម្រាប់អ្នកចង់បានពត៌មានថ្មីៗនៅក្នុងពិភពលោក ទាំងដែល App ដែលកំពុងដំណើរការមុខងារនេះដូចជា Google News and Weather និង Google Play Newstand មានអ្នកប្រើប្រាស់រាប់លានអ្នករួចមកហើយ។
លោក Sundar Pichai ដែលជា CEO របស់ក្រុមហ៊ុន Google បានប្រកាសថានឹងគាំទ្រផ្នែកសារពត៌មានដែលមានគុណភាព និងអ្នកសរសេរអត្ថបទ Online ផងដែរ។
App ថ្មីគឺ Goole News នឹងប្រើបច្ចេកវិទ្យា AI ដើម្បីរកពត៌មានដែលអ្នកនឹងចូលចិត្តរួចដាក់នៅក្នុងទំព័រមុខផងដែរ។ ហើយវាក៏អាចទាញយកពត៌មានជាតិរបស់ប្រទេសនីមួយៗ បូករួមទាំងកម្មវិធី និងឧតុនិយម សម្រាប់អ្នកប្រើប្រាស់ទទួលបានពត៌មានពីក្នុងតំបន់។
Google News រចនាដោយ Material theme ម៉ូដែលថ្មី ដែលធ្វើឲ្យផ្ទាំងកម្មវិធីស្អាត ស្រឡះ និងងាយស្រួលប្រើប្រាស់។
អ្នកប្រើប្រាស់ក៏មានភាពងាយស្រួលក្នុងការតាមដានពត៌មានពីប្រភពណាមួយដែលអ្នកចូលចិត្ត បូករួមទាំងការចុះឈ្មោះទិញប្រចាំខែផងដែរ។ Google News នឹងចេញឲ្យទាញយកទាំងក្នុង Android និង iOS និងនៅលើគេហទំព័រផ្ទាល់ នៅគ្រប់ 127 ប្រទេសចាប់ផ្តើមពីពេលនេះ ហើយវាប្រហែលជាជំនួសកម្មវិធីចាស់ ដូចជា Google Play Newstand និង Google News and Weather ផងដែរ។