អ្នក​អាច​សាក​ប្រើ​ macOS 10.14 Mojave (ម៉ូហាវេ) បាន​បើ​អ្នក​មាន​គណនី​កម្រិតអ្នក​អភិវឌ្ឍន៍ (Developer Account)។ សម្រាប់​ប្រិយ​មិត្ត​ដែល​ជា​អ្នក​ប្រើ​ប្រើប្រាស់​ Macbook ឬ​កុំព្យូរទ័រ​ម៉ាក Apple ផ្សេងទៀត នេះ​គឺ​ជា​ដំណឹង​ល្អ​ ហើយ​​យើង​អាច​រំពឹង​ថា​យើង​នឹង​អាច​ទាញ​យក​វា​មក​ប្រើ​បាន​នា​ដំណាច់​ឆ្នាំនេះ។

មុខ​ងារ​ថ្មីៗ

ទីបំផុត​ Apple ប្រកាស​ចេញ​មុខ​ងារងងឹត(Dark Mode) គឺ​វា​នឹង​កែ​ផ្ទាំង Interface ទាំងអស់​ទៅជា​ពណ៌ប្រផេះ​ឬ​ខ្មៅ។ សម្រាប់​អ្នក​ដែល​ជា​ធ្វើ​ការ​ជា​អ្នក​រចនា​រូប​ភាព ឬ​វិចិត្រករ ឬអ្នក​ដែល​ចូល​ចិត្ត​ពណ៌ខ្មៅ​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​មុខ​ងារ​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​​ផ្ទាំង​ប្រើប្រាស់​ស្អាត និង​ធ្វើ​ឲ្យ​ពណ៌​ផ្សេង​ស្រស់​ជាង​មុន។ បន្ថែម​លើ​នេះ​ទៀត Apple​ ក៏​បញ្ចេញ​មុខងារ Dynamic Desktop ផង​ដែរ។ មុខ​ងារ​នេះ​អាច​ឲ្យ​កុំព្យូទ័រ​អ្នក​ដូរ​រូប​ភាព​លើ​អេក្រង់(Wallpaper)តាម​ពេល​ថ្ងៃ​ឬពេល​យប់​ដោយ​ស្វ័យ​ប្រវ័ត្ត​ផង​ដែរ។

របៀប​ប្រើ​ប្រាស់​ថ្មី

នៅ​ក្នុង​ Finder អ្នក​ក៏​អាច Preview រូបភាព​បាន​ធំជាង​មុន បូក​រួម​ទាំងផ្ទាំង​ពត៌មាន​របស់​រូប​ភាព​ផង​ដែរ ហើយ​អ្នក​ក៏​អាច​កែ​រូប​ភាព​បាន​ដោយ​មិន​បាច់​បើក​រូប​ផង​ដែរ។ នៅ​ឯ​ Desktop វិញ កំណែ​ថ្មី​នេះ​ឈប់​ធ្វើ​ឲ្យ​វា​រញ៉ែរញ៉ៃ​ទៀត​ហើយ បើ​អ្នក​​ជាអ្នក​ចូល​ចិត្ត​ទុក​ឯកសារ​ផ្តេស​ផ្តាស់​នៅលើ​ desktop វា​នឹង​ប្រមូល​ផ្តុំ​គ្នា​ទៅ​តាម​ប្រភេទ​ឯកសារ ថ្ងៃ​ខែ រឺ​ស្លាក​សំគាល់។

កម្មវិធី​ថ្មីៗ

Apple ក៏​បាន​ប្រកាស​ថា Microsoft Office 365 និង​ Adobe Lightroom CC នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ App Store ធ្វើ​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ទិញ និង​ទាញ​យក។ ហើយ​កម្មវិធី​ដែល​ល្អ​ប្រើ​ក្នុង​ iOS ក៏​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ Store សម្រាប់​ Mac ផងដែរ ដូច​ជា Stocks, Voice Memos, Home.. ។ល។

ផ្នែក​សុវត្ថិភាព

Apple យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​និង​ឯក​ជន​ភាព​តាំ​ងពី​ដើម​មក ជា​មូល​ហេតុ​មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​ផលិត​ផល​របស់ Apple។ នៅ​ក្នុង​កំណែ​ថ្មី​នេះ​ Apple បាន​ធ្វើ​ការ​នៅ​ប្រព័ន្ធ​សុវត្ថិភាព Online និង​បញ្ឈប់​អ្នក​ដែល​តាម​ដាន​អ្នក។

ផ្សេងៗទៀត

យើង​មិន​អាច​លើក​យក​មក​ឲ្យ​អស់​អំពី​មុខ​ងារ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នោះ​ទេ នេះ​គ្រាន់តែ​ជា​ការ​រៀប​រាប់​ត្រួសៗ​តែ​ប៉ុណ្ណោះ។ macOS Mojave នឹង​ចេញ​ខ្ទង់​ខែ កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ។  ក្រុម​ការ​ងារ​យើង​នឹង​ព្យាយាម​បង្ហាញ​ពី​វា​នៅ​ពេល​វា​ចេញ​មក។

លោក​អ្នក​ក៏​អាច​អាន​អត្ថបទ​ផ្សេងទៀត