ម៉ូដែល​ពិសេស​មាន​កំណត់​របស់​ក្រុមហ៊ុន​ចិន Xiaomi Mi 6X Hatsune Miku Special Edition ដែល​មាន​ពណ៌​ស្រស់​ និង​មាន​រូប​តុក្កតា​ Cute Cute ។

ពួក​យើង​បាន​សរសេរ​ពី​ Xiaomi Mi 6X រួច​ម្តង​ហើយ​អ្នក​អាច​ចុច​ត្រង់​នេះ​ដើម្បី​អាន។​ តែ​លើក​នេះ​យើង​មាន​ការចាប់អារម្មណ៍​លើ​ការ​រចនា​ពិសេស​និង​មាន​កំណត់​នេះ។ វាមាន​តម្លៃ​ $225 នៅទីផ្សារ​បរទេស ហើយ​គួរ​បញ្ជាក់​ដែរ​ថា​វា​មាន​សមមាត្រ​អេក្រង់ 18:9 និង​អេក្រង់​ទំហំ​ 6 អ៊ីញ។ វា​ដំណើរ​ការ​ដោយ Snapdragon 660 និង​ RAM 4GB សម្រាប់​ម៉ូដែល​ 32GB និ​ង​មួយ​កម្រិត​ទៀត​មាន​ RAM 6G និង​ទំហំ​ផ្ទុក​ 128GB។

មាន​មតិ​ជាច្រើ​ន​ថា​វា​មាន​រាង​ដូច​ iPhone X ដោយ​សារ​តែ​កាមេរ៉ា​ក្រោយ២គ្រាប់​របស់វា​ដាក់​បញ្ឈ។ តែគោល​បំណង​របស់​អត្ថ​បទ​នេះ​គឺ​ចង់​និយាយ​ពី​ការ​រចនា​ពិសេស Hatsune Miku។

វា​ពណ៌​រៀង​កាប់​ស្តាំង​លាយ​ខៀវ​ខ្ចី ដែល​ក្រុម​ហ៊ុន​ហៅ​វា​ថា Hatsune Green ហើយ​វា​មាន​រូប Hatsune Miku នៅ​ខ្នង​របស់​ទូរស័ព្ទ ជាមួយ​និង​លេខ​ចំនួន​កំណត់​របស់​ម៉ូដែល​នេះ។ ចំណែក​ឯ​ប្រអប់​របស់​វា​ក៏​មាន​រាង​គួរ​ឲ្យ​គយ​គន់​ផង​ដែរ អ្នក​គ្រាន់​តែ​ឃើញ​រៀង​របស់​វា​ក៏​ចង់​កាន់​ទូរស័ព្ទ​ប្រើ​ដែរ។

បើ​អ្នក​ជា​អ្នក​គាំ​ទ្រ​របស់​ Hatsune Miku អ្នក​ប្រាកដ​​ជាចង់​បាន​វា​ប្រើ តែ​ប្រាកដ​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ដោយ​សារ​តែ​ចំនួន​របស់​វា​មាន​កំណត់ត្រឹមតែ 5000 គ្រឿង និង​មាន​តែ​នៅចិន​តែ​ប៉ុណ្ណោះ។ វា​មាន​តម្លៃ $316 និង​ចេញ​លក់​នៅ​ថ្ងៃទី 10 ខែ​កក្កដា។