បន្ទាប់ពីមានបញ្ហាប៉ុន្មានថ្ងៃមកនេះជាមួយនឹង Macbook Pro 2018 ដែលបំពាក់ CPU Intel Core i9 ឡើងកម្តៅរហូតដល់ម៉ាស៊ីនដំណើរការយឺតជាងធម្មតារួចមក ថ្ងៃនេះក្រុមហ៊ុន Apple បានចេញសារសុំអភ័យទោស និងចេញកំណែ Update Firmware ថ្មីដែលមានឈ្មោះថា macOS High Sierra 10.13.6 Supplemental Update សម្រាប់ធ្វើឲ្យម៉ាស៊ីនដំណើរការបានគ្រាន់បើជាងមុន និងមិនសូវឡើងកំដៅ។
ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ដែរថាបញ្ហានេះគឺជា Bug នៅក្នុង Software ទោះបីជាគេជឿថាមកពីការរចនារាងស្តើងរបស់វាដែលធ្វើឲ្យម៉ាស៊ីនក្តៅក៏ដោយ។
បើតាមសម្តីនាំពាក្យពី MacRumours ក្រុមហ៊ុន Apple បាននិយាយថា៖
” បន្ទាប់ពីធ្វើតេស្តជាច្រើនដងរួចមក ពួកយើងបានរកឃើញបញ្ហា គឺវាបណ្តាលមកពីបាត់ Digital Key នៅក្នុង Firmware ជាហេតុបណ្តាលឲ្យមានបញ្ហាកើនកម្តៅនិងយឺត។ កំណែ Update ថ្មីនឹងត្រូវបញ្ចេញថ្ងៃនេះ ដែលមានឈ្មោះថា macOS High Sierra 10.13.6 Supplemental Update ហើយអ្នកគួរតែតម្លើងកំណែថ្មីនេះ។ ពួកយើងក៏សូមអភ័យទោសដល់អតិថិជនទាំងអស់ដែលជួបបញ្ហា ហើយបន្ទាប់ពីតម្លើងកំណែនេះរួច ម៉ាស៊ីន Macbook Pro 15′ នឹងមានល្បឿនលឿនជាងមុន 70% ចំណែកឯប្រភេទ 13′ ដែលមាន Touch Bar អាចរត់បានលឿនជាងមុនដល់ទៅ 2 ដង ដូចដែលបានបង្ហាញនៅលើគេហទំព័ររបស់យើងស្រាប់ (Apple.com) “
អ្នកជំនាញបានបញ្ជាក់ផងដែរថា កំណែថ្មីនេះបានធ្វើបញ្ហាចុះថយច្រើនជាងមុន ប៉ុន្តែមិនមែនបាត់ 100% នោះទេ ដោយសារតែវាត្រូវការសីតុណ្ហភាពត្រជាក់ជាងនេះដើម្បីដំណើរបានរលូន។
ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុន Apple បានសំុទោសរួចរាល់ហើយ។