ជារឿងល្អសើចមួយដែលឆ្នាំ 2018គឺទូរស័ព្ទសេរីក្រោយក្រោយមកមានក្បាលឆកដែលភាសាបច្ចេកទេសគេហៅថា Notch ។

សំនួរសួរថា តើ Apple គឺជាអ្នកទីមួយដែលប្រើអាក្បាលឆកឬ?
អត់ទេ។ ទូរស័ព្ទពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុននីមួយៗ ព្យាយាមធ្វើឱ្យអេក្រង់ធំទៅៗ ហើយគែមកាន់តែតូចទៅ។ ទូរស័ព្ទដំបូងដែលដាក់ Notch គឺជា Essential Phone នៅឆ្នាំ 2017។

វាជាទូរស័ព្ទទី 1ដែលមានអេក្រង់ធំនិងកាត់ចេញផ្នែកខាងលើ ធ្វើអោយនៅសល់តែប្រឡោះកាំមេរ៉ានិងឧបករណ៍បំពងសំលេង។ Notch របស់វាមានរាងមូលនឹងធ្វើឲ្យទូរស័ព្ទមានសភាពស្រស់ស្អាតនិងទាន់សម័យ។ ក្រោយបន្តិចមកយើងឃើញក្រុមហ៊ុន apple បញ្ចេញទូរស័ព្ទ iPhone X ដែលមានសភាពស្រដៀងគ្នានេះគ្រាន់តែ iPhone មានមុខងារខ្លាំងជាងទូរស័ព្ទ Essential Phone។

វាជារឿងធម្មតាដែលប្រើ iPhone គិតថាទូរស័ព្ទរបស់ខ្លួនមិនចំលងពីគេ។ នៅក្នុងឆ្នាំ 2018 នេះមានទូរស័ព្ទដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនដែលប្រើក្បាលឆកឬហៅថា Notch លក់នៅលើទីផ្សារ។ ហើយវាធ្វើឲ្យអ្នកប្រើទូរស័ព្ទ Android សេរីចាស់ជាច្រើនមិនសប្បាយចិត្តដោយគេគិតថាវាចម្លងពី iPhone។

ប៉ុន្តែយើងខ្ញុំសូមបញ្ជាក់ថាទូរស័ព្ទដែលមាន Notch នេះដំបូងមិនមែន iPhone ទេ។ ហើយវានឹងមិននៅជាប់លើទូរស័ព្ទបានយូរអង្វែងនោះឡើយវាគ្រាន់តែជាចន្លោះកណ្ដាលលេខទូរស័ព្ទមានគែមនិងទូរស័ព្ទដៃគ្មានគែម នៅថ្ងៃអនាគត។

ទូរស័ព្ទ Android ដែលមាន Notch
Essential phone
Asus Zenfone 5 Series
Ulefone T2 Pro
Leagoo S9
Oppo R15
Doogee V
Sharp Aquos S2