គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

LATEST POSTS

ទូរស័ព្ទ

ក្រឡេ​ក​ទៅមើល​ Samsung Galaxy Note 9 វិញមើល 

ទី​បំ​ផុត​ Samsung បាន​ដាក់​បង្ហាញ​ Samsung Galaxy Note 9 ជា​ផ្លូវ​ការ​ហើយ​កាល​ពី​២​ថ្ងៃ​មុន។ ទូរស័ព្ទ​នៅ​តែ​រក្សា​រាង​ដដែល​ដោយ​គ្រាន់​តែ​ប្តូរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ S Pen​ តែ​យើង​នឹ​ង​និយាយ​នៅ​ខាង​ក្រោម ឥឡូវមក​មើល​ផ្អែក​ខាង​ក្នុង​របស់​វា៖ Qualcomm Snapdragon 845 ឬ Exynos 9810 RAM 6GB ឬ 8GB Memory 128GB ឬ 512GB ដាក់​ថែម​បាន​រហូត​ដល់ 512GB អេក្រង់ 6.4’ Resolution 1440x2960px ជា​ប្រភេទ Super AMOLED មាន​ប្រពន្ទ​ការ​ពារទឹក​និង​ធូលី IP68 កាមេរ៉ា​មុខ​ទំហំ 8MP កាមេរ៉ាក្រោយ​2គ្រាប់ទំហំ 12MP ទាំងពីរ អាច​ផ្លាស់ប្តូរ…

ទូរស័ព្ទ, ពីនេះពីនោះ

កម្មវិធីចាក់វីដេអូ VLC ដាក់ទូរស័ព្ទ Huawei ចូល​បញ្ជីខ្មៅ 

ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។ តើមកពីមូលហេតុអ្វី? ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន ដោយក្រុមហ៊ុននេះកែច្នៃ និងរចនា Android ឡើងវិញដើម្បីបន្ថែមមុខងារជាច្រើន ហើយក៏លុបមុខងារជាច្រើនដើម្បីសម្របទៅនឹងទីផ្សារអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីកែរួចប្រព័ន្ធប្រតិបត្តិការរបស់ Huawei ធ្ងន់ជាងមុននឹងត្រូវការកម្លាំងទូរស័ព្ទខ្លាំងដើម្បីដំណើរការបានរលូន និងស៊ីថ្មតិច។ ដូចនេះ Huawei ក៏សម្រេចបិទ Background App ដែលដំណើរការដោយខ្លួនឯងដោយមិនបាច់បើកកម្មវិធី…

កុំព្យូទ័រ, ពីនេះពីនោះ

ក្រុមហ៊ុន Apple ចេញកំណែ Firmware ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​កំដៅ​របស់ Macbook Pro 

បន្ទាប់​ពី​មាន​បញ្ហា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ជាមួយ​នឹង​ Macbook Pro 2018 ដែល​បំពាក់ CPU Intel Core i9 ឡើ​ង​កម្តៅ​រហូតដល់​ម៉ាស៊ីន​ដំណើរ​ការ​យឺតជាង​ធម្មតា​រួច​មក ថ្ងៃ​នេះ​ក្រុម​ហ៊ុន​ Apple បាន​ចេញ​សារ​សុំ​អភ័យ​ទោស និង​ចេញកំណែ Update Firmware ថ្មីដែល​មាន​ឈ្មោះថា macOS High Sierra 10.13.6 Supplemental Update សម្រាប់​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​គ្រាន់បើ​ជាង​មុន​ និង​មិន​សូវ​ឡើង​កំដៅ។ ក្រុម​ហ៊ុន​ Apple ក៏​បាន​បញ្ជាក់​ដែរ​ថា​បញ្ហា​នេះ​គឺ​ជា​ Bug នៅ​ក្នុង​ Software​ ទោះ​បី​ជា​គេ​ជឿ​ថា​មក​ពី​ការ​រចនា​រាង​ស្តើង​របស់​វា​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ក្តៅ​ក៏ដោយ។ បើ​តាម​សម្តី​នាំពាក្យ​ពី​ MacRumours ក្រុមហ៊ុន​ Apple បាន​និយាយ​ថា៖ ” បន្ទាប់​ពី​ធ្វើ​តេស្ត​ជា​ច្រើន​ដង​រួច​មក ពួក​យើង​បាន​រក​ឃើញ​បញ្ហា គឺ​វា​បណ្តាល​មក​ពី​បាត់ Digital Key នៅ​ក្នុង Firmware ជាហេតុ​បណ្តាល​ឲ្យ​មាន​បញ្ហា​កើន​កម្តៅ​និង​យឺត។…

កុំព្យូទ័រ, ពីនេះពីនោះ

Macbook Pro 2018 កំពុ​ង​ជួប​បញ្ហា​ក្តៅ​គគុក ជាន់​លើ​បញ្ហា​ចាស់​ដែល​មិន​ទាន់ដោះចេញ 

ឆ្នាំ​ថ្មី​ ម៉ូដែល​ថ្មី គឺ​ជា​ទំនៀម​ទំលាប់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទៅ​ហើយ Apple ក៏​បាន​បញ្ចេញ​នូវម៉ូដែល​ថ្មី​នៃ​កុំព្យូទ័រ​ Macbook Pro 2018។ បញ្ហា​ត្រង់​ថា​ទើប​តែ​បញ្ចេញ​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ Apple ជួបបញ្ហា​ដ៏​ធំរួច​បាត់​ទៅហើយ។ បញ្ហា​សម្រាប់​សេរី​ដែល​ប្រើ​ CPU Intel Core i9 ក្រុម​ហ៊ុន​ Apple តែង​តែ​ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ទោះតិច​ក្តី​ច្រើន​ក្តី នៅ​ពេល​ដែល​អ្នក​ទិញ​កុំព្យូទ័រ។ អ្នក​អាចយក Macbook Pro 2018 ដែល​ភ្ជាប់ជាមួយ​ CPU Intel Core i7 ក៏​បាន Core i9 ក៏បាន តែ​ Core i9 សម្រាប់តែ​ម៉ូដែល 15 អ៉ីញ​តែ​ប៉ុណ្ណោះ។ CPU ដែល​ក្រុមហ៊ុន​ Apple ភ្ជាប់​មក​នេះ​គឺ​ជា​ប្រភេទ Unlocked ភ្ជាប់ជាមួយ​បច្ចេកវិទ្យា Turbo Boost និង​អាច​ Overclock បាន។ ខាង​ក្រោម​ជាទំហំ CPU៖ ម៉ូដែល​ 13 អ៉ីញ – CPU Intel…

ពីនេះពីនោះ

Google Chrome លេង​មួយ​ក្បាច់​នេះធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់តែ​ឈឺ​ចាប់ 

សឹង​តែ​ 60% នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើ​ណេត​ទាំង​អស់​ បាន​ប្រើ​ប្រាស់​ Chrome របស់​ក្រុមហ៊ុន Google ជា​កម្មវិធី​រុក​រក។ ពួក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ ថា​កម្មវិធី​ Google Chrome វា​ធ្ងន់​ប៉ុនណា វា​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ RAM ច្រើន​នោះទេ ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ម៉ាស៊ីន​ខ្លាំង​គួរសម​ដើម្បី​ដំណើរ​បាន​រលូន។ ថ្មីៗនេះ​ក្រុម​ហ៊ុន Google បាន​ប្រកាស​ចេញ​កំណែ​ថ្មី​ដែល​ផ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​សុវត្ថិភាពថ្មីៗ ដើម្បី​ធានា​ដល់​សុវត្ថិភាពអ្នក​ប្រើ​ប្រាស់។ កំណែ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​កម្ម​វិធី​រុក​រក​ Goolge Chrome ប្រើប្រាស់​ RAM ច្រើន​ជាង​មុន​ដល់​ទៅ 13%។ មិន​ថា​អ្នក​ប្រើ​ប្រាស់​ប្រភេទ Chrome ​មួយ​ណា​ទេ អ្នក​នឹង​ទទួល​ឥទ្ធិពល​អាក្រក់​នេះទាំង​អស់ រាប់​ទាំង Chrome Canary, Chromium … ។ល។ ឧទា​ហរណ៍​ជា​ធម្មតា​កុំ​ព្យូទ័រ​របស់​ខ្ញុំ​ Google Chrome តែ​ឯ​ង​ប្រើ​ប្រាស់​ RAM ដល់​ទៅជាង 800MB…

កុំព្យូទ័រ, ទូរស័ព្ទ

Xiaomi Mi 6X ចេញ​ម៉ូដែល​ពិសេស​ Cute Cute សម្រាប់អ្នក​ចូល​ចិត្ត​តុក្កតា 

ម៉ូដែល​ពិសេស​មាន​កំណត់​របស់​ក្រុមហ៊ុន​ចិន Xiaomi Mi 6X Hatsune Miku Special Edition ដែល​មាន​ពណ៌​ស្រស់​ និង​មាន​រូប​តុក្កតា​ Cute Cute ។ ពួក​យើង​បាន​សរសេរ​ពី​ Xiaomi Mi 6X រួច​ម្តង​ហើយ​អ្នក​អាច​ចុច​ត្រង់​នេះ​ដើម្បី​អាន។​ តែ​លើក​នេះ​យើង​មាន​ការចាប់អារម្មណ៍​លើ​ការ​រចនា​ពិសេស​និង​មាន​កំណត់​នេះ។ វាមាន​តម្លៃ​ $225 នៅទីផ្សារ​បរទេស ហើយ​គួរ​បញ្ជាក់​ដែរ​ថា​វា​មាន​សមមាត្រ​អេក្រង់ 18:9 និង​អេក្រង់​ទំហំ​ 6 អ៊ីញ។ វា​ដំណើរ​ការ​ដោយ Snapdragon 660 និង​ RAM 4GB សម្រាប់​ម៉ូដែល​ 32GB និ​ង​មួយ​កម្រិត​ទៀត​មាន​ RAM 6G និង​ទំហំ​ផ្ទុក​ 128GB។ មាន​មតិ​ជាច្រើ​ន​ថា​វា​មាន​រាង​ដូច​ iPhone X ដោយ​សារ​តែ​កាមេរ៉ា​ក្រោយ២គ្រាប់​របស់វា​ដាក់​បញ្ឈ។ តែគោល​បំណង​របស់​អត្ថ​បទ​នេះ​គឺ​ចង់​និយាយ​ពី​ការ​រចនា​ពិសេស…