មកស្វែងយល់បន្ទះ Chip Snapdragon 850 ថ្មីរបស់ Qualcomm
Qualcomm ជាក្រុមហ៊ុនធំផ្តាច់គេខាងផលិតបន្ទះ Chip ប្រភេទ ARM សម្រាប់ទូរស័ព្ទ។ បន្ទះចុងក្រោយសម្រាប់ទូរស័ព្ទទំនើបគឺ Snapdragon 845 ដែលមាននៅក្នុង OnePlus 6 និង Galaxy S9 ជាដើម។ តែថ្មីៗនេះ Qualcomm ក៏បានបង្ហាញប្រភេទថ្មីគឺ Snapdragon 850 ដែលពេលឥឡូវនេះគឺសម្រាប់កុំព្យូទ័រដែលប្រើប្រាស់ Windows 10 ដើម្បីបង្កើតកុំព្យូទ័រជំនាន់ថ្មីសម្រាប់មនុស្សទូរទៅ ដែលសុីភ្លើងតិច និងភ្ជាប់ទៅកាន់ 4G បានរហូត។ គួរបញ្ជាក់ផងដែរថាឥឡូវនេះមានក្រុមហ៊ុនមួយចំនួនដូចជា…
BlackBerry Key2 បានបង្ហាញមុខជាថ្មីដើម្បីប្រជែងទីផ្សារទូរស័ព្ទ
ក្រុមហ៊ុន BlackBerry ដែលគ្រប់គ្នាស្គាល់ដោយសារក្រុមហ៊ុននេះយកចិត្តទុកដាក់លើប្រព័ន្ធសុវត្ថិភាពរបស់ទូរស័ព្ទខ្លួន បានបញ្ចេញមូលដែលទី២ គឺ BlackBerry Key2 ។ យើងដឹងហើយថាម៉ូដែលទី១របស់វាកាលពីឆ្នាំមុនមិនសូវទទួលបានជោគជ័យប៉ុន្មានទេ ព្រោះតែមិនអាចប្រជែងជាមួយនឹងទូរស័ព្ទដ៏ទៃ ព្រមទាំងបញ្ហាជាមួយនឹងល្បឿនទូរស័ព្ទធ្លាក់ចុះបន្ទាប់ពីប្រើប្រាស់បានជាងមួយខែ។ បញ្ហានេះទាក់ទងជាមួយការរចនាប្រព័ន្ធប្រតិបត្តិការទន់ខ្សោយខ្លាំង និងដាក់កម្មវិធីអត់ប្រយោជន៍ជាច្រើនមកពីរោងចក្រ។ តែឆ្នាំនេះក្រុមហ៊ុននេះក៏នៅតែមានមោទនភាពចេញនូវម៉ូដែលថ្មី បូករួមទាំងប្រើបច្ចេកវិទ្យាថ្មីផងដែរ។ បើយើងមើលទៅផ្នែករឹងរបស់វាវិញ៖ - តួខ្លួនទំហំ5.96×2.83អុីញ និង អេក្រង់ទំហំ 4.5 អុីញ នៅតែមានក្តារចុចនៅផ្នែកខាងមុខ Resolution ទំហំ 1080x1620px ចំណែកឯ Chipset វិញគឺជា Qualcomm…
VIVO NEX A តួខ្លួនកប់រួមជាមួយនឹងអេក្រង់ស្ទើរតែពេញមួយតួខ្លួន
យប់មិញនេះក្រុមហ៊ុន VIVO បានប្រកាសបញ្ចេញទូរស័ព្ទថ្មីម៉ូដែល NEX A ។ យើងនឹងលើកមកបង្ហាញពីទម្រង់ខ្លួនរបស់វា និងសមត្ថភាពរបស់វាផងដែរ។ តួខ្លួន VIVO NEX A មានទំហំអេក្រង់ 6.59 អុីញ ដែលមធ្យមភាគអេក្រង់នៃតួខ្លួនរបស់វាគឺជាង 91% ស្អាតខ្លាំងណាស់។ នៅខាងមុខវាមិនមានប៊ូតុងនោះទេ ហើយកាម៉េរាមុខរបស់វាបានបង្កប់នៅក្នុងតួម៉ាស៊ីន នៅពេលដែលយើងបើកកាម៉េរាមុខវានឹងលៀនពីខាងលើមកក្រៅ។ បូករួមទាំងផ្នែកផ្សេងៗទៀតដូចជា រន្ធកាស និងរន្ធ USB-C។ មុខងារលំអិត ទូរស័ព្ទនេះបំពាក់ទៅដោយ៖ – Snapdragon 710 – RAM 6GB – អេក្រង់ទំហំ 6.59 អុីញ និង Resolution 1080x2316px – អេក្រង់ជាប្រភេទ Super AMOLED…
ខ្លះៗអំពីកំណែថ្មីរបស់ macOS Mojave ដែល Apple ទើបតែប្រកាស
អ្នកអាចសាកប្រើ macOS 10.14 Mojave (ម៉ូហាវេ) បានបើអ្នកមានគណនីកម្រិតអ្នកអភិវឌ្ឍន៍ (Developer Account)។ សម្រាប់ប្រិយមិត្តដែលជាអ្នកប្រើប្រើប្រាស់ Macbook ឬកុំព្យូរទ័រម៉ាក Apple ផ្សេងទៀត នេះគឺជាដំណឹងល្អ ហើយយើងអាចរំពឹងថាយើងនឹងអាចទាញយកវាមកប្រើបាននាដំណាច់ឆ្នាំនេះ។ មុខងារថ្មីៗ ទីបំផុត Apple ប្រកាសចេញមុខងារងងឹត(Dark Mode) គឺវានឹងកែផ្ទាំង Interface ទាំងអស់ទៅជាពណ៌ប្រផេះឬខ្មៅ។ សម្រាប់អ្នកដែលជាធ្វើការជាអ្នករចនារូបភាព ឬវិចិត្រករ ឬអ្នកដែលចូលចិត្តពណ៌ខ្មៅអ្នកប្រាកដជាពេញចិត្តនឹងមុខងារនេះ ព្រោះវាធ្វើឲ្យផ្ទាំងប្រើប្រាស់ស្អាត និងធ្វើឲ្យពណ៌ផ្សេងស្រស់ជាងមុន។ បន្ថែមលើនេះទៀត Apple ក៏បញ្ចេញមុខងារ Dynamic Desktop ផងដែរ។ មុខងារនេះអាចឲ្យកុំព្យូទ័រអ្នកដូររូបភាពលើអេក្រង់(Wallpaper)តាមពេលថ្ងៃឬពេលយប់ដោយស្វ័យប្រវ័ត្តផងដែរ។ របៀបប្រើប្រាស់ថ្មី នៅក្នុង Finder អ្នកក៏អាច Preview រូបភាពបានធំជាងមុន បូករួមទាំងផ្ទាំងពត៌មានរបស់រូបភាពផងដែរ ហើយអ្នកក៏អាចកែរូបភាពបានដោយមិនបាច់បើករូបផងដែរ។ នៅឯ Desktop វិញ កំណែថ្មីនេះឈប់ធ្វើឲ្យវារញ៉ែរញ៉ៃទៀតហើយ បើអ្នកជាអ្នកចូលចិត្តទុកឯកសារផ្តេសផ្តាស់នៅលើ desktop…
មុខងារពិសេសរបស់ iOS 12 ដែល Apple មិនប្រកាសលើឆាក
យប់មិញនេះ WWDC 2018 របស់ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវប្រពន្ធប្រតិបត្តិការថ្មីគឺ iOS 12។ គួរបញ្ជាក់ដែរថា WWDC 2018 នេះគឺបានផ្តោតទាំងស្រុងទៅលើផ្នែក Software ហើយ Apple ក៏បញ្ជាក់ពី macOS ផងដែរ ប៉ុន្តែនៅពេលនេះយើងផ្តោតទៅលើតែ iOS 12 តែប៉ុណ្ណោះ។ ទាំងនេះគឺជាមុខងារពិសេសរបស់ iOS 12 ដែល Apple មិននិយាយ៖ Animation មានភាពរលូនជាងមុន…
Xiaomi ចេញ Smart Phone ថ្មីកម្រិតកណ្តាល Xiaomi Mi 6X
Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនបានប្រកាសចេញ Xiaomi Mi 6X ឬ Mi A2 ជាផ្លូវការ បន្ទាប់ពីវត្តមានរបស់ Mi 5X និង Mi A1 ទទួលបានជោគជ័យកាលពីឆ្នាំទៅ។ នេះជាជំនាន់ទីពីរហើយដែល Xiaomi សហការជាមួយ Google នៅលើកម្មវិធី Android One សម្រាប់ម៉ូដែលទូរស័ព្ទកម្រិតកណ្តាលដើម្បីទទួលបានកម្មវិធី Android ដើម ឬហៅថា Stock Android នោះ។…