គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

LATEST POSTS

ទូរស័ព្ទ

Samsung ប្រកាសចេញ Galaxy A6 A6+ 2018 

ថ្ងៃនេះ Samsung បានសម្រេចចិត្ត​ចេញទូរស័ព្ទ Galaxy A6 និង A6+។ ទូរស័ព្ទខ្នាត​កណ្ដាលនេះមានគែមស្ដើងអេក្រង់ Super AMOLED ដែលមានសមាមាត្រ 18.5:9។ Galaxy A6 មានអេក្រង់ទំហំ 5.6 inches និងមាន Resolution 720 x 1480។ ទូរស័ព្ទនេះមានកាំមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និង f/1.7 Aperture និងកាំមេរ៉ាមុខទំហំ 16 Megapixel ដែរ ប៉ុន្តែមាន Aperture ទំហំ 1.9 និងបំពាក់ LED Flash។ ទូរស័ព្ទនេះដំណើរការដោយ CPU ទំហំ 1.6 GHz ដែលជាប្រភេទ…

កុំព្យូទ័រ, ពីនេះពីនោះ

កម្មវិធីការពាររបស់ Google Playប្រើ AI សម្រាប់ស្វែងរកកម្មវិធីដែលមានមេរោគនិងមិនមានសុវត្ថិភាពនៅក្នុង Play Store ហើយការពារបានជាង ៦០% នៅក្នុង Play Store 

Google Play របស់ Google ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងកម្មវិធីដែលមិនមានសុវត្ថិភាព។ ចាប់តាំងពីពេលដែលគេបង្កើតវាឡើងនៅខែឧសភាឆ្នាំមុន យើងឃើញថាវាមានការផ្លាស់ប្ដូរនិងប្រសើរជាងមុនច្រើន។ វាដំណើរការដោយស្កេនកម្មវិធីដែលដាក់ចូលទៅក្នុង Google Play Store ស្វែងរកមុខងារដែលបង្កើតឡើងធ្វើអោយទូរស័ព្ទរបស់លោកអ្នកមានបញ្ហា។ ហើយវាក៏ Scan កម្មផ្សេងទៀតដែលអ្នកមិនបានដំឡើងពីក្នុង Google Play Store ផងដែរ។ ដោយផ្អែកលើទិន្នន័យពី Google ជាង 60 ភាគរយនៃកម្មវិធីដែលមិនមានសុវត្ថិភាពត្រូវបានចាប់បានដោយប្រើ ម៉ាស៊ីន Learning ឬហៅថា AI។ ហើយយើងក៏ដឹងថាក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យានេះច្រើនឆ្នាំដែលមកហើយ។ វាស្កេនជាង 50 ពាន់លានកម្មវិធីក្នុងមួយថ្ងៃ ហើយវាក៏អនុញ្ញាតឲ្យទូរស័ព្ទ11 ស្វែងរកនូវភាពមិនប្រក្រតីដោយខ្លួនឯងផងដែរទោះបីជាទូរស័ព្ទយើងមិនបានភ្ជាប់ទៅកាន់អ៊ីនធើណេតក៏ដោយ។ នៅក្នុងនោះជាង 39000000 កម្មវិធីត្រូវបានបិទមិនអោយដំឡើង។ ទោះជាយ៉ាងណានៅតែមានកម្មវិធីដែលមិនមានសុវត្ថិភាពត្រឹមត្រូវត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ ហើយក្រុមហ៊ុន Google ធ្វើការយ៉ាងស្វាហាប់នៅក្នុងការបញ្ចេញកំណែផ្នែកសុវត្ថិភាពនឹងបញ្ចេញទៅលើទូរស័ព្ទរបស់ខ្លួនជារៀងរាល់ខែ។ លោកអ្នកអាចរកមុខងារនេះបាននៅក្នុងកម្មវិធី Google…

កុំព្យូទ័រ

តើនាក់ណាជាម្ចាស់របស់អាក្បាលឆកពិតប្រាកដ 

ជារឿងល្អសើចមួយដែលឆ្នាំ 2018គឺទូរស័ព្ទសេរីក្រោយក្រោយមកមានក្បាលឆកដែលភាសាបច្ចេកទេសគេហៅថា Notch ។ សំនួរសួរថា តើ Apple គឺជាអ្នកទីមួយដែលប្រើអាក្បាលឆកឬ? អត់ទេ។ ទូរស័ព្ទពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុននីមួយៗ ព្យាយាមធ្វើឱ្យអេក្រង់ធំទៅៗ ហើយគែមកាន់តែតូចទៅ។ ទូរស័ព្ទដំបូងដែលដាក់ Notch គឺជា Essential Phone នៅឆ្នាំ 2017។ វាជាទូរស័ព្ទទី 1ដែលមានអេក្រង់ធំនិងកាត់ចេញផ្នែកខាងលើ ធ្វើអោយនៅសល់តែប្រឡោះកាំមេរ៉ានិងឧបករណ៍បំពងសំលេង។ Notch របស់វាមានរាងមូលនឹងធ្វើឲ្យទូរស័ព្ទមានសភាពស្រស់ស្អាតនិងទាន់សម័យ។ ក្រោយបន្តិចមកយើងឃើញក្រុមហ៊ុន apple បញ្ចេញទូរស័ព្ទ iPhone X ដែលមានសភាពស្រដៀងគ្នានេះគ្រាន់តែ iPhone មានមុខងារខ្លាំងជាងទូរស័ព្ទ Essential Phone។ វាជារឿងធម្មតាដែលប្រើ iPhone គិតថាទូរស័ព្ទរបស់ខ្លួនមិនចំលងពីគេ។ នៅក្នុងឆ្នាំ 2018 នេះមានទូរស័ព្ទដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនដែលប្រើក្បាលឆកឬហៅថា Notch លក់នៅលើទីផ្សារ។ ហើយវាធ្វើឲ្យអ្នកប្រើទូរស័ព្ទ…