ថ្ងៃនេះ Samsung បានសម្រេចចិត្ត​ចេញទូរស័ព្ទ Galaxy A6 និង A6+។ ទូរស័ព្ទខ្នាត​កណ្ដាលនេះមានគែមស្ដើងអេក្រង់ Super AMOLED ដែលមានសមាមាត្រ 18.5:9។

Galaxy A6 មានអេក្រង់ទំហំ 5.6 inches និងមាន Resolution 720 x 1480។ ទូរស័ព្ទនេះមានកាំមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និង f/1.7 Aperture និងកាំមេរ៉ាមុខទំហំ 16 Megapixel ដែរ ប៉ុន្តែមាន Aperture ទំហំ 1.9 និងបំពាក់ LED Flash។

ទូរស័ព្ទនេះដំណើរការដោយ CPU ទំហំ 1.6 GHz ដែលជាប្រភេទ Octa-core និងមាន Ram 3GB សម្រាប់​ប្រភេទ 32G និង Ram 4GB សម្រាប់​ប្រភេទ 64GB។ ​ហើយ​ម៉ូដែល​នេះ​ក៏​អាច​ដាក់​មេម៉ូរី​កាត​បាន​ដល់ទៅ 256GB។

ចំណែកឯទំហំថ្មវិញគឺវាមានទំហំ 3000 mAh នឹងដំណើរការដោយ Android 8.0 ។

ចំណែកម៉ូដែលធំជាងហ្នឹង​គឺ Galaxy A6+ មានអេក្រង់ទំហំ 6​ inches និងមាន Resolution 1080 x 2220 ខាង​ក្រោយបំពាក់ដោយកាមេរ៉ាចំនួន២គ្រាប់ គ្រាប់ទីមួយ​មានទំហំ 16 MP និង​ Aperture ទំហំ f/1.7 និង​គ្រាប់ទី​២​មានទំហំ 5MP មាន Aperture ទំហំ f/1.9។ រី​ឯ​កាម៉េរាខាង​មុខ​វិញ​មាន​ទំហំ 24MP និង Aperture ទំហំ f/1.9 ថែមទាំង​បំពាក់ LED Flash សម្រាប់ជំនួយពន្លឺ​ផង​ដែរ។ កាម៉េរាក្រោយ​របស់​វា​ក៏អាច​ថត​ព្រាល​ផ្នែកខាង​ក្រោយ​បាន​ដែរ។

ចំណែកឯ​ផ្នែក​ CPU វិញ​គឺ​វា​មាន​ល្បឿន​រៀង​លឿន​ជាង​​ Galaxy A6  បន្តិចគឺ 1.8 GHz និងក៏ជា​ប្រភេទ Octa-core ហើយ RAM និង​ទំហំផ្ទុកវិញ​ក៏ដូចគ្នា។

ដោយសារ​ Galaxy A6+ មានរៀងធំជាង អីចឹង​ថ្ម​វា​ក៏ធំជាង​ដែរគឺ 3500 mAh។

ទូរស័ព្ទទាំងពីនេះ​អាច​ប្រើប្រាស់ប្រព័ន្ទ 4G LTE បាន និង​មាន​ WIFI, Bluetooth 4.2, GPS រួមទាំង NFC។

បើ​លោក​អ្នក​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ដោយ​ប្រើ​កាស វា​ពិ​ត​ជា​ជម្រើស​ដ៏​ល្អ​ព្រោះ​វា​បំពាក់​នូវ​ Dolby Atmos សម្រាប់ជំនួយ​សម្លេងតន្ត្រី។

ម៉ូដែល​ថ្មីទាំង២នេះ​មាន​៤ពណ៌សម្រាប់ជ្រើសរើស​ គឺ​ខ្មៅ មាស ខៀវ និង​ស្វាយខ្ចី ហើយ​នឹង​ចេញ​លក់​នៅ​ខែ​ឧសភា​នេះ នៅ​អឺរ៉ុប អាស៊ី និង​អាមេរិក។