សម្រាប់អ្នកដែលជាអ្នកគាំទ្រ Android ពេញទំហឹងប្រាកដជាស្គាល់ OnePlus ហើយ។ OnePlus គឺជាក្រុមហ៊ុនទូរស័ព្ទរបស់ចិនដែលបំពាក់ទូរស័ព្ទរបស់ខ្លួននូវគ្រឿងម៉ាស៊ីនថ្មីកប់ តែមានតម្លៃទាបជាង Andriod Flagshiop។
ទូរស័ព្ទចុងក្រោយរបស់ OnePlus គឺ OnePlus 5T ដែលពេញនិយមនៅទីផ្សារអឺរ៉ុប និងប្រទេសឥណ្ឌាផងដែរ ហើយប្រជាជនខ្មែរយើងក៏មានប្រើច្រើនដែរ។ OnePlus គម្រោងចេញម៉ូដែលថ្មីនៅថ្ងៃទី 21 ខែឧសភានេះ ហើយម៉ូដែលថ្មីនេះមានឈ្មោះ OnePlus 6 ដែលបំពាក់នូវគ្រឿងម៉ាស៊ីន និងមុខងារជំនាន់ចុងក្រោយផងដែរ។
គេរំពឹងថាវានឹងបំពាក់ Chip Snapdragon 845 ដែលជាជំនាន់ចុងក្រោយ និងប្រហែលជាមានមុខងារ Wireless Charging និងមិនចូលទឹកផងដែរ។ ខាងក្រោមនេះគឺជា Specs របស់វាដែលគេរំពឹងថានឹងមាន៖
- Snapdragon 845
- RAM 8GB
- Storage up to 256 GB
- Water resistant
- Wireless Charging
- 6 inches Display 18:9 Ratio
- AMOLED
- Fingerprint
- Face Unlock
ហើយលោក Carl Pei ដែលជា CEO ក៏មានបញ្ជាក់ថាវានឹងមានក្បាលឆក (Notch) ផងដែរ។
ហើយតម្លៃនៅអឺរ៉ុបប្រហែលខ្ទង់ 600 អឺរ៉ូ ដែលត្រូវហ្នឹង 719.12 ដុល្លារអាម៉េរិច។
ដូចនេះបើលោកអ្នកមានបំណងចង់ដូរទូរស័ព្ទ ហើយចង់បានទូរស័ព្ទលឿន និងល្អប្រើ សូមរងចាំ OnePlus 6 ដែលនឹងដាក់បង្ហាញនៅថ្ងៃទី 21 ខែឧសភានេះហើយ ហើយក្រុមការងារយើងនឹងបញ្ហាញពត៌មានជាក់លាក់នៅថ្ងៃនោះផងដែរ។