FIFA និង VIVO បានប្រកាសជាដៃគូសហការគ្នានៅក្នុងកម្មវិធី World Cup នៅ ប្រទេសរុស្សីនាពេលខាងមុខ។ VIVO ក៏ធ្លាប់ចេញម៉ូតពិសេសសម្រាប់ World Cup នៅលើម៉ូដែល X20 រួចមកហើយ ហើយឥឡូវនេះ VIVO ក៏នៅតែបន្តរចនាយ៉ាងពិសេសទៅលើម៉ូដែល X21។
VIVO បានរចនាម៉ូដែល X21 ចេញជា២ពណ៌ គឺពណ៌ខៀវ និងក្រហម ដោយយកគម្រូតាមទង់ជាតិរបស់ប្រទេសរុស្សី។ ចំណែកឯផ្ទៃខាងក្រោយវិញ យើងក៏ឃើញមានស្លាកសញ្ញារបស់ FIFA World Cup ផងដែរ បូករួមទាំង Texture យ៉ាងលេចធ្លោ។
ចំណែកឯងគ្រឿងម៉ាស៊ីនវិញគឺនៅដូចដើមទាំងអស់។ គួរបញ្ជាក់ថាទូរស័ព្ទ VIVO X21 នេះមានដូចជា៖
  • Snapdragon 660 Chipset
  • RAM 6GB
  • 128GB ទំហំផ្ទុក
  • អេក្រង់ 6.28 អ៉ីញ AMOLED និង Resolution 1080 x 2280
  • ស្កេនក្រយ៉ៅដៃ
  • ថ្មទំហំ 3200 mAh
  • កាម៉េរាក្រោយ២គ្រាប់ 5MP + 12MP អាចថតវីដេអូបានកម្រិត 1080p
  • កាម៉េរាមុខទំហំ 12MP អាចថតវីដេអូបានកម្រិត 1080p
  • ដំណើរការដោយ Funtouch OS 4.0 (រត់នៅលើ Android 8.1 Oreo)
ចំណែកតម្លៃរបស់វាវិញ រៀងថ្លៃគ្រាន់បើ គឺចន្លោះពី 460 ទៅ 570 អឺរ៉ូ។ ហើយយើងក៏មិនទាន់ដឹងច្បាស់ថាក្រុមហ៊ុន VIVO នឹងលក់ម៉ូដែលដែររចនាពិសេសនេះនៅលើទីផ្សារ ឬគ្រាន់តែសម្រាប់ជាកាដូដល់កីឡាករ និងក្រុមការងារ FIFA នោះទេ។
សម្រាប់ក្រុមការងារយើងក៏គិតថាសម្រាប់តម្លៃនេះ និងគុណភាពទូរស័ព្ទនេះ គឺវារៀងថ្លៃសម្រាប់ជីវភាពប្រជាជនកម្ពុជាយើង។