បន្ទាប់ពីការរង់ចាំជាយូរមកនេះ យប់មិញនេះក្រុមហ៊ុន OnePlus បានបង្ហាញទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនហើយគឺ OnePlus 6 គឺជាប្រភេទ Flagship ដើម្បីប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Samsung, LG និង Google ជាដើម។
ខាងក្រោមនេះគឺជារបាយការណ៍ផ្នែកម៉ាស៊ីនរបស់វា៖
  • Display 6.28 inches AMOLED (1080p)
  • កាម៉េរាក្រោយ២គ្រាប់ 16MP + 20MP អាចថតវីដេអូបានដល់ទៅ 2160p 60fps
  • កាម៉េរាមុខទំហំ 16MP អាចថតវីដេអូបាន 1080p
  • RAM 6GB ឬ 8GB
  • ទំហំផ្ទុកក្នុងម៉ាស៊ីន 128GB ឬ 256GB សម្រាប់ប្រភេទ RAM 8GB និង 64GB សម្រាប់ RAM 6GB
  • វាក៏បានបំពាក់នូវ Chipset Qualcomm Snapdragon 845 ជំនាន់ចុងក្រោយ
  • ភ្ជាប់ជាមួយ GPU Adreno 630 កម្លាំងខ្លាំងមិនថាសម្រាប់ក្រាហ្វិក ឬក៏លេងហ្គេមធំៗ
  • ថ្មទំហំ 3300 មីលីអំពែ
  • ដំណើរការដោយ Oxygen OS (Android 8.1 Oreo)

នៅក្នុងការរចនាម៉ូតថ្មីនេះ នៅផ្នែកអេក្រង់ខាងមុខយើងក៏ឃើញមានក្បាលឆក (Notch) ហើយវាក៏ធ្វើឲ្យអេក្រង់ធំជាងមុន រហូតដល់ 83.8% នៃតួទូរស័ព្ទទាំងមូល។ វាក៏នៅតែរក្សាកន្លែងស្កេនក្រយ៉ៅដៃនៅខាងក្រោយដដែល ល្បឿនស្កេនក៏លឿនជាងមុនផងដែរ។ ទោះបីជាវាមិនមាន IP Rating រចនាបទខាងក្នុងរបស់ក៏ធុននឹងទឹកបានគ្រាន់បើផងដែរ បើគ្រាន់តែសាចទឹកត្រូវ ឬត្រូវភ្លៀង តែកុំដាក់វាត្រាំទឹក។ កាលដែលមិនមាន IP Rating ក៏ជួយកាត់បន្ថយតម្លៃរបស់វាបានច្រើនគួរសមផងដែរ។
ចំណែកខាងក្រោយវិញ យើងឃើញមានខ្នងកញ្ចក់ ដែលធ្វើឲ្យផ្ទៃទូរស័ព្ទភ្លឺរលោង ប៉ុន្តែខកចិត្តត្រង់អត់មាន Wireless Charging។ អ្វីដែលយើងចូលចិត្តពីទូរស័ព្ទ OnePlus សេរីចាស់នៅមានទាំងអស់ដូចជា រន្ធកាស់ ប៊ូតុងរុញនៅចំហៀង Dash Charge សាកថ្មបានលឿន និងតម្លៃសមរម្យ។
OnePlus នឹងបញ្ចេញវានៅលើទីផ្សារនៅថ្ងៃទី 22 ខែនេះ ក្នុងតម្លៃចាប់ផ្តើមពី $520(តម្លៃនៅអាមេរិច) ហើយនៅតាមហាងនៅកម្ពុជាយើងអាចនឹងមានលក់នាខែមិថុនា ក្នុងតម្លៃចន្លោះពី $600 ទៅ $700 តាមប្រភេទនីមួយៗ។ ហើយក៏មាន៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ស ខ្មៅរលោង និងខ្មៅគ្រើម។