នាដើមឆ្នាំនេះ LG ក៏ចេញមុខប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតដែរខាងផលិតទូរស័ព្ទទំនើប។ ប៉ុន្តែ LG មិនមែនជាក្រុមហ៊ុនដែលមានភាពជោគជ័យខ្ពស់នៅលើវិស័យទូរស័ព្ទនោះទេ។ បើយើងក្រឡេកមើលទីផ្សារទូរស័ព្ទមួយទឹកនៅស្រុកខ្មែរយើងវិញ យើងឃើញថាត្រឹមមួយឆ្នាំ ទូរស័ព្ទសេរីខ្ពស់របស់ LG ធ្លាក់តម្លៃគុណនឹង២ ឬគុណនឹង៣។ ទោះជាយ៉ាងណា LG ក៏ចេញទូរស័ព្ទថ្មីម៉ាក LG G7 ThinQ សម្រាប់ប្រជែងនៅឆ្នាំ 2018 នេះ។
ជាដំបូងយើងក្រឡេកមើលពីកម្លាំងម៉ាស៊ីនវាសិន
  • អេក្រង់ 6.1 អ៊ីញ ជាប្រភេទ LCD និង Resolution 1440 x 3120 Pixels
  • IP68 មិនជ្រាបទឹក មិនជ្រាបធូលី ដល់ទៅ 30នាទី
  • តួខ្លួនធ្វើពីកញ្ចក់ ទាំងមុខទាំងក្រោយ
  • Chipset Qualcomm Snapdragon 845
  • Adreno 630 កប់សម្រាប់ហ្គេម ឬក្រាហ្វិកធ្ងន់
  • RAM 4GB ឬ 6GB
  • ទំហំផ្ទុកក៏មានជម្រើសគឺ 64GB / 128GB
  • ដាក់ Memory Card បាន(សម្រាប់ម៉ូដែលដែលមានស៊ីម២)
  • កាម៉េរាក្រោយ២គ្រាប់ ទំហំ 16MP ទាំងពីរ និងមានមុខងារទប់លំនឹង និងថតវីដេអូបានដល់កម្រិត 4K
  • កាម៉េរាមុខទំហំ 8MP និងថតវីដេអូបាន 1080p
  • មានមុខងារស្កេនក្រយៅដៃ
  • ថ្មទំហំ 3000 មីលីអំពែ បូករួមទាំងបច្ចេកវិទ្យាសាកថ្មបានលឿន
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo (អាចតម្លើង Android 9 បាននាពេលអនាគត)
  • ពិសេសជាងគេគឺមានរន្ធកាស
ចំពោះផ្នែកអេក្រង់ ប្រិយមិត្តប្រាកដជាមានការអាក់អន់ចិត្ត ព្រោះមិនដឹងជាមូលហេតុអ្វីបានជា LG មិនប្រើអេក្រង់ OLED។ លើសពីនេះ LG បានបង្កើតប៊ូតុងមួយទៀតសម្រាប់បើក Google Assistant ហើយយើងក៏សង្ឃឹមថានៅថ្ងៃមុខយើងអាចកែមុខងារប៊ូតុងនេះឲ្យធ្វើការផ្សេងបាន។
យើងអាចរើសបាន៤ពណ៌ គឺ ប្រផេះ ខ្មៅ ខៀវ និងពណ៌ផ្កាឈូក។ ចំណែកតួខ្លួនវាវិញ គឺចែងចាំងតែម្តង ហើយក៏ដាមស្នាមម្រាមដៃណាស់ដែរ។ នៅខាងមុខមានក្បាលឆកដូចទូរស័ព្ទដទៃដែរ តែយើងអាចបាំងវាបាននៅក្នុងកម្មវិធី បើមិនចូលចិត្ត។
មុខងារពិសេសមួយទៀតគឺ Quad DAC អាចឲ្យអ្នកស្តាប់ចម្រៀងដោយប្រើកាសបានពិរោះជាងទូរស័ព្ទដទៃ។
សរុបពីចំនុចល្អរបស់វាគឺ៖
  • អេក្រង់ LCD របស់វាភ្លឺល្អមិនចាញ់ OLED ឡើយ
  • សំឡេងចេញពីកាសលឺច្បាស់ល្អ បើអ្នកចូលចិត្តស្តាប់ចំរៀងទូរស័ព្ទនេះមិនធ្វើឲ្យអ្នកខកបំណងឡើយ
  • កាម៉េរាក្រោយមួយគ្រាប់ជាប្រភេទ Wide Angle ថតបានទេសភាពពេញ ទូរស័ព្ទផ្សេងមិនមាន
  • អេក្រង់ក៏ចុចទៅដំណើរការបានលឿនផងដែរ
ចំណុចអាក្រក់វិញ៖
  • Speaker លឺជ្រុលហើយពេលកាន់វាក្នុងដៃ យើងអាចច្រឡំខ្ទប់វា
  • ថ្មតូច
  • ផ្នែកប្រព័ន្ធប្រតិបត្តិការមិនល្អ បើប្រៀបធៀបទៅ Google ឬ OnePlus
  • ថ្លៃ (ប្រហែល 850 អឺរ៉ូ នៅទីផ្សារអឺរ៉ុប)
តើលោកអ្នកគិតយ៉ាងណាចំពោះទូរស័ព្ទនេះ? សូមបញ្ចេញមតិខាងក្រោមនឹងចែកចាយទៅកាន់មិត្តរបស់អ្នក។