Xiaomi ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំរបស់​ប្រទេស​ចិន​បាន​ប្រកាស​ចេញ Xiaomi Mi 6X ឬ Mi A2 ជាផ្លូវ​ការ បន្ទាប់​ពី​វត្ត​មាន​របស់ Mi 5X និង​ Mi A1 ទទួល​បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំទៅ។
នេះ​ជា​ជំនាន់ទី​ពីរ​ហើយ​ដែល​ Xiaomi សហការ​ជាមួយ Google នៅលើ​កម្មវិធី Android One សម្រាប់​ម៉ូដែល​ទូរស័ព្ទ​កម្រិត​កណ្តាលដើម្បី​ទទួល​បាន​កម្មវិធី Android ដើម ឬហៅថា Stock Android នោះ។ គួរ​រំលឹក​ដែរ​ថា​ក្រុមហ៊ុន​ Xiaomi បាន​ចេញ​ម៉ូដែល​ Mi 5X និងម៉ូដែល Mi A1 កាល​ពីឆ្នាំទៅ ដែល​ទូរស័ព្ទទាំង២​មាន​រៀង​ដូច​គ្នា និង​គ្រឿង​ក្នុង​ដូច​គ្នា គ្រាន់តែ Mi 5X ដំណើរ​ការ​ដោយ MIUI រីឯ​ Mi A1 ដំណើរ​ការ​ដោយ​ Android One។
ចំណែក​ឯ Xiaomi Mi 6X ឬ Mi A2 នេះ​វិញ ត្រូវ​បាន​រចនា​ឡើង​វិញ​ដើម្បី​ត្រូវ​ទៅ​តាម​ទីផ្សារ​ថ្មី​នាឆ្នាំ​ 2018 នេះ ពោល​គឺ​វា​មាន​ទំហំ​អេក្រង់វែងជាង​មុន។
បើ​យើង​ទៅ​មើល​ខា​ង​ផ្នែក​រឹង​របស់​វា​វិញ ទូរស័ព្ទ​នេះ​បំពាក់​ដោយ៖
– អេក្រង់ 5.99 អុីញ ជាប្រភេទ LCD មាន​ Resolution 1080 x 2160
– Snapdragon 660
– 4 ឬ​​ 6GB RAM
– 32/64/128GB នៃ​ទំហំផ្ទុក​ខាង​ក្នុង
– កាម៉េរាក្រោយ​ពីរគ្រាប់ 12MP + 20MP ថត​វីដេអូ​បាន​កម្រិត QHD
– កាម៉េរា​មុខ​ទំហំ​ 20MP ថត​វីដែអូ​បាន​កម្រិត​ FHD 1080p
– ថ្មទំហំ 3០10mAh
– ដំណើរ​ការ​ដោយ Android 8.1 Oreo


វា​ក៏​បាន​បំពាក់​នូវ​មុខ​ងារ​ដូច​ជា ស្កេន​ក្រយ៉ៅដៃ, USB-C, អេក្រង់​វែង 18:9… ។ល។​ ប៉ុន្តែ​វា​មិន​មាន​រន្ធកាស​នោះទេ។
ម៉ូដែល​នេះ​មាន​5ពណ៌​សម្រាប់ជ្រើស​រើសដូចជា៖
– ផ្កាឈូក
– ក្រហម
– មាស
– ខៀវ
– ខ្មៅ
ហើយ​តម្លៃនៅ​ទីផ្សារ​អឺរ៉ុប​មាន​តម្លៃ 240 អឺរ៉ូ។ ហើយ​ប្រហែល​ជា​មួយ​ខែ​អីទៀត​បាន​បណ្តារ​ហាង​នៅ​ភ្នំពេញ​យក​មក​ដល់ ហើយ​តម្លៃ​វា​ប្រហែលជា​នៅ​ខ្ទង់ចន្លោះ 290-320 ដុល្លារអាមេរិច។
តើ​លោក​អ្នក​គិត​យ៉ាង​ណា​ចំពោះ Xiaomi Mi 6X?