យប់​មិញ​នេះ WWDC 2018 របស់​ក្រុម​ហ៊ុន​ Apple បាន​ប្រកាស​ចេញ​ជាផ្លូវ​ការ​នូវ​ប្រពន្ធ​ប្រតិបត្តិ​ការ​ថ្មី​គឺ iOS 12។ គួរ​បញ្ជាក់ដែរ​ថា​ WWDC 2018 នេះ​គឺ​បាន​ផ្តោត​ទាំង​ស្រុង​ទៅលើ​ផ្នែក Software ហើយ​ Apple ក៏​បញ្ជាក់ពី macOS ផង​ដែរ ប៉ុន្តែ​នៅពេល​នេះ​យើង​ផ្តោត​ទៅ​លើតែ iOS 12 តែ​ប៉ុណ្ណោះ។
ទាំងនេះ​គឺជា​មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​និយាយ​៖

Animation មាន​ភាពរលូន​ជាង​មុន

ជួយ​ឲ្យ​ល្បឿន​នៃ​ការ​បើ​​ក App លឿន​ជាង​មុន ហើយ​កាម៉េរា​ក៏​បើក​លឿន​ជាង​មុន ដោយ​គិត​ទាំង​ផ្ទាំង​ដូរ​កម្មវិធី រឺ​អូស​ចុះអូស​ឡើង និង Control Center។

អ្នក​ប្រើ iPad នឹង​ទទួល​បាន​មុខ​ងារ​ប្រើប្រាស់លើ​អេក្រង់​ដូច​ iPhone X

មុខ​ងារ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ iPad កាន់តែ​ងាយ​ស្រួល​ជាង​មុន ដោយ​សារតែ​ iPad មាន​អេក្រង់​ធំ និង​ងាយ​អូសចុះ​អូស​ឡើង​ជាង​អេក្រង់ទូរស័ព្ទ។ ហើយ​យើង​ក៏​សង្ឃឹម​ថា​​ iPad ជំនាន់​ក្រោយនឹង​មាន​គែម​តូច​ជាង​មុន និង​គ្មាន​ប៊ូតុង​​ Home។

បំពេញ​​លេខកូដ​ពី​ SMS ដោយ​ស្វ័យប្រវ័ត្ត

មុខ​ងា​រ​នេះ​មាន​នៅ​ក្នុង Android 8 Oreo រួច​មក​ហើយ ដោយ​វា​ជួយ​បំពេញ​លេខ​កូដ​ដែល​ផ្ញើរ​តាម​សារ SMS ដោយ​ស្វ័យ​ប្រវ័ត្ត នៅ​ពេ​ល​ដែល​អ្នក​ព្យា​យាម​ចូល​ទៅកាន់​កម្មវិធី​ណា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​បញ្ជក់ពី OTP (One Time PIN)។

ងាយ​ស្រួល​ក្នុង​ការ​បំពេញពាក្យ​សម្ងាត់ពី​កម្មវីធី​រក្សា​ទុក​ពាក្យ​សម្ងាត់

មុខ​ងារ​នេះ​ក៏​មានរួច​នៅ​ក្នុង​ Android 8 Oreo ផងដែរ វា​ធ្វើ​ឲ្យ​មាន​ភាពងាយ​ស្រួល​ក្នុង​ការ​បំពេញ​ពាក្យ​សម្ងាត់ពីកម្មវិធី​រក្សា​ទុក​ពាក្យ​សម្ងាត់ ដោយ​វា​មាន​ភ្ជាប់​មក​ជា​មួយ​ API ដើម្បី​ដំណើរ​ជា​មួយ​កម្ម​វិធី​រក្សា​ទុក​ពាក្យ​សម្ងាត់​ដូច​ជា​ Lastpass, 1Password….

ណែ​នាំ​ពាក្យ​សម្ងាត់​ដែល​ពិបាកទាយ​ឲ្យ​អ្នក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ងាត់​ដូច​គ្នា​ជាមួយ​នឹង​កម្មវិធី​ផ្សេងទៀត វា​និង​ផ្តល់​ពត៌មាន​ឲ្យ​អ្នក

ជួយ​ឲ្យ​អ្នក​បង្កើត​ពាក្យ​សម្ងាត់​ថ្មី ដែល​មិនជាន់​គ្នា ហើយ​ពិបាក​ទាយ និង Hack យក។ ហើយ​វា​នឹង​រក្សា​ទុក​នៅ​ក្នុង iCloud ផង​ដែរ ដូច​នេះ​អ្នក​នឹង​មិន​ពិបាក​ចាំ ឬ​ក៏​ភ័យ​ខ្លាច​គេ​លួ​ច​នោះ​ទេ។ ហើយ​វា​ក៏​ជួយ​ប្រាប់​អ្នក​ផង​ដែរ​ប្រសិន​បើ​អ្នក​ប្រើ​ពាក្យ​សម្ងាត់​ដដែលៗ។

Siri ក៏​អាច​ជួ​យ​អ្នក​រក​ពាក្យ​សម្ងាត់​ផងដែរ

Siri ដឹង​ពី​ការ​ពិតពី​មនុស្ស​ល្បី​ និង​ដឹង​ពីចំណីអាហារ

អ្នក​អាច​សួរ​ពី​មនុស្ស​ល្បីៗទៅ​កាន់ Siri ឬ​ក៏​អាច​សួរ​ពី​សារ​ធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ ដូច​ជា​ ” ចំនួន​ជាតិ​កាហ្វេអ៊ីន​នៅក្នុង​កាហ្វេ “…

Critical Alert ទោះ​ជា​ជាប់ Do Not Disturb

ពេល​ខ្លះ​អ្នក​ប្រើ​ប្រាស់​មុខ​ងារ “មិន​រំខាន” នៅ​ក្នុង​ទូរស័ព្ទ​អ្នក​ដើម្បី​ចៀស​ចេញ​ពី​ការ​រំខាន​ដូច​ជា​សម្លេង​សារ គេ​តេ​មក ឬសម្លេងជូន​ដំណឹង​របស់​កម្មវិធី​សង្គម​ផ្សេងៗ។ តែ​​ “Critical Alert” អាច​ឲ្យ​ដំណឹង​មក​អ្នក​ទោះជា​អ្នក​ជាប់​ប្រើ​ប្រាស់​មុខ​ងារ “មិន​រំខាន” បាន ប្រសិន​បើ​ការ​ជូន​ដំណឹង​នោះ​វាមាន​សារសំខាន់​ខ្លាំង។

ថត​រូបភាព RAW បាន​ល្អជាង​មុន

អ្នក​ក៏​ដឹង​ថា​ទូរស័ព្ទ​អ្នក​អាច​ថត និង​កែ​រូបប្រភេទ RAW បាន តែ​លើក​នេះ​ការ​ប្រើប្រាស់​រូប RAW គឺ​កាន់​តែ​ប្រសើរ​ជាង​មុន។

ប្រសិន​បើ​អ្នក​មាន​គន្លឺះ​ក្នុង​ការ​ប្រើ​ប្រាស់ iOS សូម​ចែក​រំលែក​នៅទីនេះ។ ហើយ​ក៏​សូម​ជូន​ពរ​ដល់​អ្នក​ដែល​ប្រើប្រាស់ iPhone និង​ iPad ផង​ដែរ ព្រោះកំណែរ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ និង​ iPad របស់​អ្នក​ដំណើរ​ការ​ល្អ​ជាង​មុន នឹង​កាន់តែ​មាន​ភាពងាយ​ស្រួល។