យប់មិញនេះក្រុមហ៊ុន VIVO បានប្រកាសបញ្ចេញទូរស័ព្ទថ្មីម៉ូដែល NEX A ។ យើងនឹងលើកមកបង្ហាញពីទម្រង់ខ្លួនរបស់វា និងសមត្ថភាពរបស់វាផងដែរ។
តួខ្លួន
VIVO NEX A មានទំហំអេក្រង់ 6.59 អុីញ ដែលមធ្យមភាគអេក្រង់នៃតួខ្លួនរបស់វាគឺជាង 91% ស្អាតខ្លាំងណាស់។ នៅខាងមុខវាមិនមានប៊ូតុងនោះទេ ហើយកាម៉េរាមុខរបស់វាបានបង្កប់នៅក្នុងតួម៉ាស៊ីន នៅពេលដែលយើងបើកកាម៉េរាមុខវានឹងលៀនពីខាងលើមកក្រៅ។ បូករួមទាំងផ្នែកផ្សេងៗទៀតដូចជា រន្ធកាស និងរន្ធ USB-C។
មុខងារលំអិត
ទូរស័ព្ទនេះបំពាក់ទៅដោយ៖
– Snapdragon 710
– RAM 6GB
– អេក្រង់ទំហំ 6.59 អុីញ និង Resolution 1080x2316px
– អេក្រង់ជាប្រភេទ Super AMOLED
– ទំហំផ្ទុក 128GB និងមិនអាចដាក់ Memory Card បានឡើយ
– កាម៉េរាក្រោយ2គ្រាប់ទំហំ 12MP និង 5MP
– កាម៉េរាមុខទំហំ 8MP – ថ្មទំហំ 4000mAh
– ដំណើរការដោយ Funtouch OS 4 (Android 8.1 Oreo)
ទូរស័ព្ទនេះពិតជាមិនអាចប្រៀបនឹងម៉ូដែលផ្សេងទៀតដូចជា Galaxy S9 ឬក៏ OnePlus 6 បានឡើយព្រោះវាប្រើ Chipset កម្រិតកណ្តាល គឺ Snapdragon 710។ ប៉ុន្តែវានឹងដំណើរការបានល្អសម្រាប់មុខងារប្រចាំថ្ងៃដូចជាលេងអុីនធើណេត ថតរូប និងហ្គេមយ៉ាងរលូន។ បូករួមទាំងថ្មដ៏ធំរបស់វាទៀត យើងសង្ឃឹមថាអាចប្រើវាបាន២ថ្ងៃ ដោយសាកថ្មតែម្តង។
ទូរស័ព្ទនេះមានពីរពណ៌គឺ ខ្មៅនិងក្រហម ហើយតម្លៃវាប្រហែលជាងខ្ទង់ $700 នៅអឺរ៉ុប ហើយអាចនឹងចេញលក់នៅថ្ងៃទី 23 ខែមិថុនានេះ។ តើអ្នកគិតយ៉ាងណាដែរចំពោះម៉ូដែលនេះ?
អានអត្ថបទផ្សេងទៀត៖