ក្រុម​ហ៊ុន​ BlackBerry ដែ​ល​គ្រប់គ្នា​ស្គាល់​ដោយសារ​ក្រុមហ៊ុន​នេះ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ទូរស័ព្ទ​ខ្លួន បាន​បញ្ចេញ​មូលដែល​ទី២ គឺ​ BlackBerry Key2 ។

យើង​ដឹង​ហើយ​ថា​ម៉ូដែល​ទី១​របស់​វា​កាល​ពី​ឆ្នាំ​មុន​មិន​សូវ​ទទួល​បាន​ជោគជ័យ​ប៉ុន្មានទេ ព្រោះតែ​មិន​អាច​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ​ដ៏ទៃ ព្រម​ទាំង​បញ្ហាជាមួយ​នឹង​ល្បឿន​ទូរស័ព្ទ​ធ្លាក់ចុះ​បន្ទាប់​ពី​ប្រើ​ប្រាស់​បាន​ជាង​មួយ​ខែ។ បញ្ហា​នេះ​ទាក់ទង​ជា​មួយ​ការ​រចនា​ប្រព័ន្ធ​ប្រតិបត្តិការ​ទន់​ខ្សោយ​ខ្លាំង និ​ង​ដាក់​កម្មវិធី​អត់​ប្រយោជន៍​ជា​ច្រើន​មក​ពី​រោងចក្រ។

តែ​ឆ្នាំ​នេះ​ក្រុម​ហ៊ុន​នេះ​ក៏​នៅតែ​មាន​មោទនភាព​ចេញ​នូវ​ម៉ូដែល​ថ្មី បូក​រួម​ទាំង​ប្រើ​បច្ចេកវិទ្យាថ្មី​ផង​ដែរ។ បើ​យើង​មើល​ទៅ​ផ្នែក​រឹង​របស់វាវិញ៖
-​ តួខ្លួន​ទំហំ5.96×2.83អុីញ និង អេក្រង់ទំហំ 4.5 អុីញ

  • នៅតែ​មាន​ក្តារ​ចុច​នៅ​ផ្នែក​ខាង​មុខ
  • Resolution ទំហំ 1080x1620px
  • ចំណែក​ឯ​ Chipset វិញ​គឺជា​ Qualcomm Snapdragon 660
  • Adreno 512
  • RAM 6GB
  • ទំហំផ្ទុក 64/128GB
  • កាមេរ៉ា​ក្រោយ 12MP ចំនួន 2 គ្រាប់
  • កាមេរ៉ាមុខ 8MP
  • ថ្មទំហំ 3500 mAh

ហើយ​វា​ក៏បំពាក់​មុខងារ​ស្កេន​ក្រយ៉ៅដៃ, មុខងារ​សាក​ថ្ម​បាន​លឿន​ ផង​ដែរ។
វាមាន​២​ពណ៌​សម្រាប់ជ្រើស​រើស គឺពណ៌​ខ្មៅ និង​ពណ៌ប្រាក់។

រីឯ​តម្លៃ​វា​វិញ យើង​ប៉ាន់​ស្មាន​ថា​នឹង​អាច​ដល់​ខ្ទង់ $650 ហើយ​សម្រាប់តម្លៃ​នេះ​វា​ដូច​ជា​លើស​ ព្រោះ​វា​ប្រើ​បន្ទះ Chip កម្រិត​កណ្តាល​របស់​ឆ្នាំ​មុន។ ប៉ុន្តែ​វា​ក៏​នៅ​តែ​បន្ត​រចនា​ផ្នែក Software ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​ផង​ដែរ សម្រាប់អតិថិជន​ដែល​មិន​ចង់​ឲ្យ​ពត៌​មាន​របស់​ខ្លួន​បែក​ធ្លាយ។

តើ​អ្នក​យល់​យ៉ាង​ណា​សម្រាប់ម៉ូដែល​នេះ?

អត្ថបទ​ផ្សេងទៀត៖