ទី​បំ​ផុត​ Samsung បាន​ដាក់​បង្ហាញ​ Samsung Galaxy Note 9 ជា​ផ្លូវ​ការ​ហើយ​កាល​ពី​២​ថ្ងៃ​មុន។ ទូរស័ព្ទ​នៅ​តែ​រក្សា​រាង​ដដែល​ដោយ​គ្រាន់​តែ​ប្តូរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។
ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ S Pen​ តែ​យើង​នឹ​ង​និយាយ​នៅ​ខាង​ក្រោម ឥឡូវមក​មើល​ផ្អែក​ខាង​ក្នុង​របស់​វា៖

  • Qualcomm Snapdragon 845 ឬ Exynos 9810
  • RAM 6GB ឬ 8GB
  • Memory 128GB ឬ 512GB ដាក់​ថែម​បាន​រហូត​ដល់ 512GB
  • អេក្រង់ 6.4’ Resolution 1440x2960px ជា​ប្រភេទ Super AMOLED
  • មាន​ប្រពន្ទ​ការ​ពារទឹក​និង​ធូលី IP68
  • កាមេរ៉ា​មុខ​ទំហំ 8MP
  • កាមេរ៉ាក្រោយ​2គ្រាប់ទំហំ 12MP ទាំងពីរ អាច​ផ្លាស់ប្តូរ Aperture
  • ថ្ម​ទំហំ 4000mAh
  • ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ
  • មុខងារ​សាក​ថ្ម​លឿន
  • និង​មាន​ប៊ិច S Pen មាន​ថ្ម​ខ្លួន​ឯង និង​ដំណើរ​ដោយ​ Bluetooth


    បើ​យើង​មើល​ខាង​មុខ​វា​គ្មាន​ក្បាល​ឆក​នោះទេ តែ​អេក្រង់​ច្បាស់ ធំ​ត្រជាក់​ភ្នែក។ ខាង​ក្រោយ​វិញ កន្លែង​ស្កេន​ម្រាម​ដៃ​បាន​ផ្លាស់​ប្តូរ​មក​ខាង​ក្រោម​ហើយ ប៉ុន្តែ​នៅ​តែ​ពិបាក​ដដែល​ដោយ​សារ​តែ​វា​មាន​រាង​ធំពេក។
    ចំណែក​ឯ S Pen វិញ​វា​មាន​កូន​ថ្ម​របស់​វាហើយ​ភ្ជាប់​ទៅ​កាន់ទូរស័ព្ទ​ដោយ​ប្រើ​​ Bluetooth អាច​បញ្ជា​មុខ​ងារ​ផ្សេងៗ​បាន​ដូច​ជា​បើក​កម្មវិធី ឬថត​រូប។
    អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ទូរស័ព្ទ​នេះ​ជា​ទូរស័ព្ទ​ Android ដំបូង​គេ​ដែល​អាច​លេង​ហ្គេម Fortnite បានព្រោះ​ Fortnite ប្រហែល​ជា​មិន​អាច​ដាក់​ឲ្យ​ទាញ​យក​តាម Google Play នោះទេ។
    ទូរស័ព្ទ​នេះ​មាន​៤ពណ៌ គឺ ស្វាយ ខៀវ ខ្មៅ​ និង​ទឹកក្រូច​ស្តើង។ ឯ​តម្លៃ​វិញ​គឺ​កប់ពពក៖

  • សម្រាប់ RAM 6GB, Memory 128GB តម្លៃ​ $1000 នៅ​អឺរ៉ុប
  • សម្រាប់ RAM 8GB, Memory 512GB តម្លៃ​ប្រហែល $1300
    តើអ្នក​យល់​យ៉ាងណាដែរ???