នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។

ត្រួសៗពីក្រុម​ហ៊ុន​ Huawei បន្តិច

ក្រុមហ៊ុន​ Huawei ជាក្រុម​ហ៊ុន​យក្ស​របស់​ចិន​ដែល​មាន​រដ្ឋា​ភិបាល​ចិន​នៅ​ពីក្រោយ​ខ្នង។ ក្រុម​ហ៊ុន​ជា​ផលិត​ឧបករណ៍​អេឡិច​ត្រូនិច​ជាច្រើន​ប្រភេទ ក្នុង​នោះ​មាន​កុំ​ព្យូទ័រ និង​ទូរស័ព្ទផង​ដែរ ដែល​រួម​ទាំង​ទូរស័ព្ទ​ប្រភេទ​ទាប និង​ប្រភេទ​ដែល​មាន​តម្លៃ​ខ្ពស់។ នៅ​អាស៊ី​យើង Huawei ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដ៏ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់ ហើយ​ក្រុម​ហ៊ុន​នេះ​មិន​ខ្លាច​នឹង​ចាយ​លុយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះទេ។

បញ្ហា​ទីផ្សារ​អាមេរិច

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​ Huawei បាន​បាត់​បង់​សិទ្ធិ​លក់​នៅ​ប្រទេស​អាមេរិច ដោយ​មូល​ហេតុ​រដ្ឋាភិបាលអាមេរិច​ជឿ​ថា​ក្រុម​ហ៊ុន​ Huawei បាន​បំពាក់​ឧបករណ៍​យក​ការណ៍​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​នេះ​មាន​រដ្ឋាភិបាល​ចិន​ជា​ខ្នង​បង្អែក។

ក្លាយ​ជាទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ល្អ​ជាង​គេ​នា​ឆ្នាំ​ 2018

ទោះ​បី​ជា​បាត់​បង់​សិទ្ធិ​លក់​នៅ​អា​មេរិច​ហើយ​ក្តី ក្រុម​ហ៊ុន​នេះ​មិន​បាន​បាត់​បង់​ក្តី​សង្ឃឹម​នោះ​ទេ ពួក​គេ​បាន​បញ្ចេញ​ម៉ូដែល P20 ​និង P20 Pro ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​ដ៏ទៅ​3គ្រាប់ ថត​បាន​រហូត​ដល់ 40MP ហើយ​កាន់តែ​ច្បាស់​នៅ​ពេល​យប់ និង​យក​ឈ្នះ​ដំណែង​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​ច្បាស់​ជាង​គេ​ឆ្នាំមុន​របស់​ Google។ ម៉ូដែល​នេះ​ទទួល​បាន​ភាពពេញ​និយម​យ៉ាង​ខ្លាំង និង​លក់​ដាច់​ពាស​ពេញ​ពិភព​លោក (លើកលែង​តែ​អាមេរិច)។
ការដែល​បាត់​បង់​ទីផ្សារ​នៅ​អាមេរិច ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ប្រឹងប្រែង​ប្រជែ​ង​នៅ​អាស៊ី និង​អឺរ៉ុប​យ៉ាង​ខ្លាំង ដែល​ចុង​ក្រោយរាល់​ការប្រឹង​ប្រែង​ក៏​បាន​សម្រេច​ គឺ​ក្រុម​ហ៊ុន​នេះ​លក់​ទូរស័ព្ទ​របស់​ខ្លួន​បាន​ជាង 54 លាន​គ្រឿង ច្រើន​ជាង​ឆ្នាំ​មុន​ 41% ហើយ​បាន​យក​ឈ្នះក្រុម​ហ៊ុន​ Apple ដោយ​ទំលាក់ Apple មក​កាន់​លេខ 2។ ប៉ុន្តែ​យើង​ក៏​នៅ​ចាំ​មើល​ថា​ Apple នឹង​បង្ហាញ​ម៉ូត​អ្វី​នា​ខែ​ក្រោយ​នេះ …