បើ​និយាយ​ពី​ទូរស័ព្ទ​Android អ្នក​ដឹង​ហើយ​ថា​ OnePlus ជាទូរស័ព្ទ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​កប់​តែ​មាន​តម្លៃ​ថោក តែ​លើក​នេះ​មាន​អ្នក​បំបែក​វា​ហើយ វា​គឺជា​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​​ Xiaomi ដែល​មាន​ហៅ​ថា Pocophone F1។
ជាដំបូង​សូម​មក​មើល​លក្ខណៈ​សម្បត្តិ​របស់​វា៖
– ដំណើរ​ការ​ដោយ Snapdragon 845
– GPU Adreno 630
– មាន​ RAM 6GB ឬ 8GB
– ទំហំ​ផ្ទុក​​ 64GB/128GB/256GB
– មាន​អេក្រង់​ទំហំ 6.18 អ៊ីញ និង​ Resolution 1080 x 2246px ជាប្រភេទ LCD
– កាមេរ៉ា​ក្រោយ​ចំនួន 2 គ្រាប់ ទំហំ12MP និង 5MP អាច​ថត 4K បាន
– កាមេរ៉ា​មុខ​មួយ​គ្រាប់​ទំហំ 20MP ថត Portrait Mode បាន
– ថ្ម​ទំហំ 4000mAh សាក​ថ្ម​បាន​លឿន​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ Quick Charge 3
– ដាក់​ Memory Card ថែម​បាន​រហូត​ដល់​ទៅ256GB
– មាន​រន្ធ​កាស និង​អាច​ដោះ​សោរ​ដោយ​ស្កេន​មុខ​ក៏​បាន​ ស្កេន​ក្រយ៉ៅ​ដៃ​ក៏​បាន

pocophone

ហេតុ​អ្វី​បាន​ជាវា​មាន​តម្លៃ​ថោក?

Pocophone គឺ​ជា​ Brand តូច​ថ្មី​មួយ​របស់ក្រុម​ហ៊ុន​ Xiaomi ដែល​បង្កើត​ឡើង​ដើម្បី​ប្រជែង​ជាមួយ​ម៉ាក​ល្បីៗ​ដូច​ជា Huawei Oppo Vivo និង OnePlus ជា​ដើម។ ដូច​នេះ​តម្លៃ​វា​ត្រូវ​តែ​អស្ចារ្យ​ជាង​ម៉ាក​ទាំង​នោះ​ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់។ លើស​ពីនេះ​ការ​ផលិត​ទូរស័ព្ទ​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​ដក​មុខ​ងារ​ជា​ច្រើន​ចេញ​ដើម្បី​កាត់​បន្ថយ​តម្លៃ ដូច​ជា​ប្រើ​តួ​ខ្លួន​ធ្វើ​ពី​ប្លាស្ទីក មិន​មាន​មុខ​ងារ​ការពារទឹក​និង​ធូលី មិន​មាន​ Wireless Charging មិន​មាន​ NFC មិន​ប្រើ​អេក្រង់ OLED កាមេរ៉ា​ល្អ​តែ​មិន​ល្អ​ដល់​ប្រភេទ​ទូរស័ព្ទ​ថ្លៃៗផ្សេងទៀត ។ល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ ទូរស័ព្ទ​កម្លាំង​ខ្លាំង​តម្លៃ​ថោក​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង សម្រាប់​អ្នក​ដែល​ចង់​បាន​ខ្លាំង​តែ​មិន​ចង់​ចំណាយ​ច្រើន។
វា​មាន​4ពណ៌​សម្រាប់ជ្រើស​រើសគឺ ពណ៌ខ្មៅ ខៀវ​ កូឡាប និង​ខ្មៅ​ដែល​មាន​តួ​ខាង​ក្រោយ​ដូច​អាវ​ក្រោះ។ រី​ឯ​តម្លៃ​វិញ​គឺ​ត្រឹម​តែ​ជាង​ $280 ប៉ុណ្ណោះ​នៅ​បរទេស ចំណែក​នៅ​ខ្មែរ​យើង​វិញ យើង​អាច​រំពឹង​ថា​វា​មាន​តម្លៃ​រវាង $320 – $330 ។

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ទូរស័ព្ទ Pocophone F1 នេះ?