អត្ថបទខ្លីនេះនឹងបង្ហាញអ្នករាល់ផលិតផលដែលក្រុមហ៊ុន Apple បានប្រកាសបង្ហាញម្សិលមិញទាំងអស់។
iPhone ថ្មីបីម៉ូត
iPhone XS និង iPhone XS Max
iPhone XS និង iPhone XS Max គឺជាអ្នកបន្តវេនរបស់ iPhone X។ វាត្រូវបានបំពាក់នូវបន្ទះឈីបថ្មីហៅថា Apple A12 ដែលមានល្បឿនលឿនជាងមុន ព្រមទាំងបំពាក់កាម៉េរាក្រោយពីរគ្រាប់ទំហំ 12MP ទាំងពីរគ្រាប់ ព្រមទាំងកាម៉េរាមុខទំហំ 7MP មួយគ្រាប់ ហើយអាចផ្លាស់ប្តូរ Filter បានភ្លាមៗពេលកំពុងថត អាចថត Portrait បាន ព្រមទាំងអាចកែ Aperture បានបន្ទាប់ពីថតរូបរួច។ ថ្មវាក៏កាន់បានយូរជាងម៉ូដែលចាស់ ព្រោះវាមានថ្មធំជាងមុន និងប្រើអេក្រង់ប្រភេទ OLED។ iPhone Xs មានអេក្រង់ទំហំ 5.8 អ៉ីញ រីឯ iPhone Xs Max មានអេក្រង់ទំហំ 6.5 អ៉ីញ។
ខាងក្រោំគឺជា Specs រួមរបស់ iPhone XS និង XS Max
- Chipset Apple A12
- RAM 4GB
- Storage 64/256/512GB
- Front Camera 7MP
- Rear Camera 12MP + 12MP
- Face ID
- Fast Charging
- 3D touch
- ប្រើអេក្រង់ប្រភេទ OLED
- ប្រពន្ធការពារទឹកនិងធូលីកម្រិត IP68
iPhone XS និង iPhone XS Max មានបីពណ៌គឺ ប្រផេះ ប្រាក់ និងមាស ហើយនឹងចេញលក់នៅថ្ងៃទី 21 ខែកញ្ញា។
តម្លៃ iPhone XS នឹងចាប់ផ្តើមពី $999 រីឯ iPhone XS Max និងចាប់ផ្តើមពី $1099។
iPhone XR
អាមួយនេះគឺជាប្រភេទតម្លៃថោក ព្រោះវាតម្លៃចាប់ផ្តើមពី $750 (ដូចមិនសមហៅថាតម្លៃថោកសោះ)។ ថ្វីត្បិតតែវាមានរាង និងបំពាក់គ្រឿងរឹងដូចគេផ្សេងទៀត តែវាបាត់មុខងារជាច្រើន ដូចជាគ្មាន 3D Touch, ប្រើអេក្រង់ប្រភេទ LCD ហើយមានគែមជុំវិញធំ អេក្រង់ទំហំ 6.1 អ៉ីញ នឹងកាម៉េរាតែមួយគ្រាប់ប៉ុណ្ណោះ។ ខាងក្រោមនេះជា Specs របស់វា៖
- Chipset Apple A12
- RAM 3GB
- Storage 64/256/512GB
- Front Camera 7MP
- Rear Camera 12MP
- Face ID
- ប្រពន្ធការពារទឹកនិងធូលីកម្រិត IP67
iPhone XR មានប្រាំពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ ក្រហម លឿង ខៀវ និងក្រហមខ្ចី។ វានឹងចេញលក់នៅថ្ងៃទី 26 ខែតុលាខាងមុខនេះ ក្នុងតម្លៃចាប់ពី $750ទៅ។
Apple Watch Series 4
ក្រុមហ៊ុនក៏បានបង្ហាញម៉ូដែលថ្មីរបស់ Apple Watch ផងដែរគឺ Apple Watch Series 4។ វាភ្ជាប់ជាមួយផ្នែករឹងសេរីថ្មីមានល្បឿនលឿនជាងម៉ូដែលចាស់ពីរដង មានអេក្រង់ធំ និងស្អាតជាងមុខ ព្រមទាំងសម្លេងលឺជាងមុន 30%។ វាក៏អាចដឹងបានពេលយើងរអិលដួលផងដែរ។ វានឹងចេញលក់នាថ្ងៃទី 21 ខែកញ្ញា ក្នុងតម្លៃចាប់ពី $399។
macOS Mojave និង iOS 12
កាលពីកម្មវិធី WWDC 2018 ក្រុមហ៊ុន Apple ក៏បានប្រកាសជំនាន់ថ្មីរបស់ Software របស់កុំព្យូទ័រ និងទូរស័ព្ទ គឺ macOS Mojave និង iOS 12។
macOS Mojave នឹងចេញកំណែថ្មីឲ្យទាញយកនាថ្ងៃទី 24ខែកញ្ញាខាងមុខនេះ។
រីឯ iOS 12 នឹងចេញកំណែថ្មីឲ្យទាញយកនាថ្ងៃទី 17ខែកញ្ញាខាងមុខនេះ។