បង្កើត​ Animoji ផ្ទាល់​ខ្លួន​របស់​អ្នក

មាន​​ Animoji ថ្មីៗ ហើយ​អ្នក​អាច​លៀន​អណ្តាត​ចេញ​ក៏បាន។ ចំណែក​ឯ​ Memoji អាច​យក​មុខ​របស់​អ្នក​មក​ធ្វើ​ជា​កាយ​វិការ​របស់ Emoji ក៏​បាន។

ពាក្យ​សម្ងាត់​

សម្រាប់​ពាក្យ​សម្ងាត់​វិញ iOS 12 ក៏​បាន​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ទៅ​លើ​ផ្នែក​បង្កើត​ពាក្យ​សម្ងាត់​ដែល​ពិបាក​​ទាយ ហើយ​អ្នក​ក៏​អាច​ដឹង​បាន​ផង​ដែរ​ប្រសិន​ជា​អ្នក​បាន​ប្រើ​ពាក្យ​សម្ងាត់​ដូចៗគ្នា​ច្រើន​ដង។ អ្នក​អាច​ចូល​ទៅ Settings → Passwords & Accounts → Website & App Passwords ។

Notification Center ឈប់​រាយ​ប៉ាយ

អស់​រយៈ​ពេល​ដប់​ឆ្នាំ ចុង​ក្រោយ​ Apple សំរេច​ចិត្ត​ថា​ផ្តុំ​ Notification ចូល​គ្នា​ហើយ ដូច​នេះ​បើ​អ្នក​ទទួល 20 សារ អ្នក​នឹង​ឃើញ​តែ​ដុំ​សារ​តែ​មួយ​ប៉ុណ្ណោះ តែ​អ្នក​អាច​ចុច​លើ​វា​ដើម្បី​បង្ហា​ញ​ទាំង​អស់​បាន។ ហើយ​ការ​លុប​វា​ចេញ​ទាំង​អស់​ក៏​ងាយ​ស្រួល​ផង​ដែរ។

អ្នក​អាច​ដឹង​ថា​អ្នក​លេង​ទូរស័ព្ទ​ច្រើន​ប៉ុណ្ណា

Screen Time ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ចេញ​ពីភាព​ញៀន​នឹង​ការ​លេងទូរស័ព្ទ​បាន វា​ក៏​បង្ហាញ​ទិន្ន​ន័យ​នៃ​ការ​ប្រើ​ប្រាស់​របស់​អ្នកផង​ដែរថា​អ្នក​ប្រើ​កម្មវិធី​អ្វី​ខ្លះ ហើយ​ប្រើ​ប៉ុន្មាននាទី។ លើស​ពីនេះ​អ្នក​ក៏​អាច​កំណត់​ម៉ោង​ប្រើប្រាស់​កម្មវិធី​នីមួយៗ​ផង​ដែរ។

ប្រើ​កាម៉េរា​សម្រាប់​វាស់​ប្រវែង

កម្មវិធី​ថ្មី​ឈ្មោះ Measure អាច​ឲ្យ​អ្នក​វាស់​ប្រវែង​វត្ថុ​មួយ​បាន​ដោយ​ប្រើ​កាម៉េរា​ទូរស័ព្ទ​របស់​អ្នក។ វា​ដំណើរ​ការ​បាន​ដោយ​ប្រើ​បច្ចេក​វិទ្យា AR។

Siri ឆ្លាត​ជាង​មុន​បន្តិច

អ្នក​ដឹង​ហើយ​ថា​ Siri មិន​សូវ​ជា​មាន​ប្រយោជ​ន៍​ទេ​បើ​ប្រៀប​ជា​មួយ Google Assistant ឬ Alexa។ តែ​លើក​នេះវាក៏ទទួល​បាន​កំណែ​ថ្មី​ដែរ។

មាន​សេរីភាព​ពេល​ប្រើ​ Internet ជាមួយ​​ Safari

នៅ​ក្នុងគេហទំព័រខ្លះ​គេ​ប្រើ​ Cookies ដើម្បី​តាម​ដាន​អ្នក​ដែល​ចូល​គេហទំព័រ​ទាំង​នោះ។ តែ​ Safari ទទួល​បាន​កំណែ​ថ្មី​ដែល​អាច​បំបិទ Cookies បាន​ទាំង​ស្រុង។ តែ​ក៏​សូម​ប្រយ័ត្ន​ផង​ដែរ ព្រោះ​គេហទំព័រ​ខ្លះ​មិន​ដំណើរ​កា​រ​ត្រឹម​ត្រូវ​នោះ​ទេ​បើ​គ្មាន Cookies ។

ប្រើ​ iPad ដូច​ប្រើ​​ iPhone X

ចេញ​ចូល​ ឬ​ដូរ​កម្មវិធី​បាន​លឿន​ដោយ​ប្រើ Gesture ដូច​មាន​នៅ​ក្នុង​ iPhone X ដែរ។

Shortcut ធ្វើ​ការ​​ច្រើន​បាន​លឿន​ដោយ​គ្រាន់​តែ​ចុច​មួយ

វា​ជា​កម្ម​វិធី​ថ្មី​សម្រាប់​តែ​ iOS 12 ប៉ុណ្ណោះ។ វា​ចង​មុខ​ងារ​មួយ​ចំនួន​ចូល​គ្នា ហើយ​អាច​ឲ្យ​អ្នក​ចូល​ធ្វើ​មុខ​ងារ​ទាំង​នោះ​ត្រឹម​តែ​ចុច​មួយ​ប៉ុណ្ណោះ។ ដូច​ជា​រាល់​ដើម្បី​បិទ WIFI អ្នក​ត្រូវ​ចូល​ទៅក្នុង​ Settings ហើយ​ចូល​ក្នុង​ WIFI រួច​បិទកុង​តាក់ តែ​ឥឡូវ​វិញ​ពេល​បង្កើត​ Shortcut រួច​ អ្នក​អាច​ចុច​លើ​វា​ម្តង​ ហើយវា​នឹង​បិទ WIFI។

iOS 12 ក៏​មាន​មុខ​ងារ​ច្រើន​ទៀត​ផង​ដែរ តែ​សំខាន់​បំផុត​គឺ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​ចាស់ៗ​ដើរ​បាន​លឿន​ដូច​ថ្មី។ អ្នក​គួរ​តែ​ដំឡើង​កំណែ​ថ្មី​នេះ​ ដើម្បី​ទទួល​បាន​មុខ​ងារ​ថ្មីៗ​នេះ។