Xiaomi ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំរបស់​ប្រទេស​ចិន​បាន​ប្រកាស​ចេញ Xiaomi Mi 6X ឬ Mi A2 ជាផ្លូវ​ការ បន្ទាប់​ពី​វត្ត​មាន​របស់ Mi 5X និង​ Mi A1 ទទួល​បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំទៅ។ នេះ​ជា​ជំនាន់ទី​ពីរ​ហើយ​ដែល​ Xiaomi សហការ​ជាមួយ Google នៅលើ​កម្មវិធី Android One សម្រាប់​ម៉ូដែល​ទូរស័ព្ទ​កម្រិត​កណ្តាលដើម្បី​ទទួល​បាន​កម្មវិធី Android ដើម ឬហៅថា Stock Android នោះ។ គួរ​រំលឹក​ដែរ​ថា​ក្រុមហ៊ុន​ Xiaomi បាន​ចេញ​ម៉ូដែល​ Mi 5X និងម៉ូដែល Mi A1 កាល​ពីឆ្នាំទៅ ដែល​ទូរស័ព្ទទាំង២​មាន​រៀង​ដូច​គ្នា និង​គ្រឿង​ក្នុង​ដូច​គ្នា គ្រាន់តែ Mi 5X ដំណើរ​ការ​ដោយ…