កម្មវិធីចាក់វីដេអូ VLC ដាក់ទូរស័ព្ទ Huawei ចូលបញ្ជីខ្មៅ
ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។ តើមកពីមូលហេតុអ្វី? ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន ដោយក្រុមហ៊ុននេះកែច្នៃ និងរចនា Android ឡើងវិញដើម្បីបន្ថែមមុខងារជាច្រើន ហើយក៏លុបមុខងារជាច្រើនដើម្បីសម្របទៅនឹងទីផ្សារអ្នកប្រើប្រាស់របស់ខ្លួន។ បន្ទាប់ពីកែរួចប្រព័ន្ធប្រតិបត្តិការរបស់ Huawei ធ្ងន់ជាងមុននឹងត្រូវការកម្លាំងទូរស័ព្ទខ្លាំងដើម្បីដំណើរការបានរលូន និងស៊ីថ្មតិច។ ដូចនេះ Huawei ក៏សម្រេចបិទ Background App ដែលដំណើរការដោយខ្លួនឯងដោយមិនបាច់បើកកម្មវិធី…
Google រចនា Google News ថ្មី កាន់តែលឿន កាន់តែឆ្លាត
Google I/O ឆ្នាំ 2018 ទើបតែបញ្ចប់ ហើយក្រុមហ៊ុន Google បានបញ្ចេញ Software ថ្មីៗជាច្រើន។ នៅក្នុងនោះដែរ Google ក៏បានប្រកាសពី Google News App សម្រាប់អ្នកចង់បានពត៌មានថ្មីៗនៅក្នុងពិភពលោក ទាំងដែល App ដែលកំពុងដំណើរការមុខងារនេះដូចជា Google News and Weather និង Google Play Newstand មានអ្នកប្រើប្រាស់រាប់លានអ្នករួចមកហើយ។ លោក Sundar Pichai ដែលជា CEO របស់ក្រុមហ៊ុន Google បានប្រកាសថានឹងគាំទ្រផ្នែកសារពត៌មានដែលមានគុណភាព និងអ្នកសរសេរអត្ថបទ Online ផងដែរ។ App ថ្មីគឺ Goole News នឹងប្រើបច្ចេកវិទ្យា…