គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ទូរស័ព្ទ, ពីនេះពីនោះ

មុខ​ងារ​ថ្មីៗ​ខ្លះៗរបស់ iOS 12 

បង្កើត​ Animoji ផ្ទាល់​ខ្លួន​របស់​អ្នក មាន​​ Animoji ថ្មីៗ ហើយ​អ្នក​អាច​លៀន​អណ្តាត​ចេញ​ក៏បាន។ ចំណែក​ឯ​ Memoji អាច​យក​មុខ​របស់​អ្នក​មក​ធ្វើ​ជា​កាយ​វិការ​របស់ Emoji ក៏​បាន។

ទូរស័ព្ទ, ពីនេះពីនោះ

Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែង​លេខ2នៅ​លើទូរស័ព្ទដែល​លក់ដាច់ជាងគេ 

នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។

កុំព្យូទ័រ, ពីនេះពីនោះ

ក្រុមហ៊ុន Apple ចេញកំណែ Firmware ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​កំដៅ​របស់ Macbook Pro 

បន្ទាប់​ពី​មាន​បញ្ហា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ជាមួយ​នឹង​ Macbook Pro 2018 ដែល​បំពាក់ CPU Intel Core i9 ឡើ​ង​កម្តៅ​រហូតដល់​ម៉ាស៊ីន​ដំណើរ​ការ​យឺតជាង​ធម្មតា​រួច​មក ថ្ងៃ​នេះ​ក្រុម​ហ៊ុន​ Apple បាន​ចេញ​សារ​សុំ​អភ័យ​ទោស និង​ចេញកំណែ Update Firmware ថ្មីដែល​មាន​ឈ្មោះថា macOS High Sierra 10.13.6 Supplemental Update សម្រាប់​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​គ្រាន់បើ​ជាង​មុន​ និង​មិន​សូវ​ឡើង​កំដៅ។ ក្រុម​ហ៊ុន​ Apple ក៏​បាន​បញ្ជាក់​ដែរ​ថា​បញ្ហា​នេះ​គឺ​ជា​ Bug នៅ​ក្នុង​ Software​ ទោះ​បី​ជា​គេ​ជឿ​ថា​មក​ពី​ការ​រចនា​រាង​ស្តើង​របស់​វា​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ក្តៅ​ក៏ដោយ។ បើ​តាម​សម្តី​នាំពាក្យ​ពី​ MacRumours ក្រុមហ៊ុន​ Apple បាន​និយាយ​ថា៖ ” បន្ទាប់​ពី​ធ្វើ​តេស្ត​ជា​ច្រើន​ដង​រួច​មក ពួក​យើង​បាន​រក​ឃើញ​បញ្ហា គឺ​វា​បណ្តាល​មក​ពី​បាត់ Digital Key នៅ​ក្នុង Firmware ជាហេតុ​បណ្តាល​ឲ្យ​មាន​បញ្ហា​កើន​កម្តៅ​និង​យឺត។…

កុំព្យូទ័រ, ពីនេះពីនោះ

Macbook Pro 2018 កំពុ​ង​ជួប​បញ្ហា​ក្តៅ​គគុក ជាន់​លើ​បញ្ហា​ចាស់​ដែល​មិន​ទាន់ដោះចេញ 

ឆ្នាំ​ថ្មី​ ម៉ូដែល​ថ្មី គឺ​ជា​ទំនៀម​ទំលាប់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទៅ​ហើយ Apple ក៏​បាន​បញ្ចេញ​នូវម៉ូដែល​ថ្មី​នៃ​កុំព្យូទ័រ​ Macbook Pro 2018។ បញ្ហា​ត្រង់​ថា​ទើប​តែ​បញ្ចេញ​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ Apple ជួបបញ្ហា​ដ៏​ធំរួច​បាត់​ទៅហើយ។ បញ្ហា​សម្រាប់​សេរី​ដែល​ប្រើ​ CPU Intel Core i9 ក្រុម​ហ៊ុន​ Apple តែង​តែ​ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ទោះតិច​ក្តី​ច្រើន​ក្តី នៅ​ពេល​ដែល​អ្នក​ទិញ​កុំព្យូទ័រ។ អ្នក​អាចយក Macbook Pro 2018 ដែល​ភ្ជាប់ជាមួយ​ CPU Intel Core i7 ក៏​បាន Core i9 ក៏បាន តែ​ Core i9 សម្រាប់តែ​ម៉ូដែល 15 អ៉ីញ​តែ​ប៉ុណ្ណោះ។ CPU ដែល​ក្រុមហ៊ុន​ Apple ភ្ជាប់​មក​នេះ​គឺ​ជា​ប្រភេទ Unlocked ភ្ជាប់ជាមួយ​បច្ចេកវិទ្យា Turbo Boost និង​អាច​ Overclock បាន។ ខាង​ក្រោម​ជាទំហំ CPU៖ ម៉ូដែល​ 13 អ៉ីញ – CPU Intel…

កុំព្យូទ័រ

ខ្លះៗ​អំពី​កំណែ​ថ្មី​របស់​ macOS Mojave ដែល​ Apple ទើប​តែ​ប្រកាស 

អ្នក​អាច​សាក​ប្រើ​ macOS 10.14 Mojave (ម៉ូហាវេ) បាន​បើ​អ្នក​មាន​គណនី​កម្រិតអ្នក​អភិវឌ្ឍន៍ (Developer Account)។ សម្រាប់​ប្រិយ​មិត្ត​ដែល​ជា​អ្នក​ប្រើ​ប្រើប្រាស់​ Macbook ឬ​កុំព្យូរទ័រ​ម៉ាក Apple ផ្សេងទៀត នេះ​គឺ​ជា​ដំណឹង​ល្អ​ ហើយ​​យើង​អាច​រំពឹង​ថា​យើង​នឹង​អាច​ទាញ​យក​វា​មក​ប្រើ​បាន​នា​ដំណាច់​ឆ្នាំនេះ។ មុខ​ងារ​ថ្មីៗ ទីបំផុត​ Apple ប្រកាស​ចេញ​មុខ​ងារងងឹត(Dark Mode) គឺ​វា​នឹង​កែ​ផ្ទាំង Interface ទាំងអស់​ទៅជា​ពណ៌ប្រផេះ​ឬ​ខ្មៅ។ សម្រាប់​អ្នក​ដែល​ជា​ធ្វើ​ការ​ជា​អ្នក​រចនា​រូប​ភាព ឬ​វិចិត្រករ ឬអ្នក​ដែល​ចូល​ចិត្ត​ពណ៌ខ្មៅ​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​មុខ​ងារ​នេះ ព្រោះ​វា​ធ្វើ​ឲ្យ​​ផ្ទាំង​ប្រើប្រាស់​ស្អាត និង​ធ្វើ​ឲ្យ​ពណ៌​ផ្សេង​ស្រស់​ជាង​មុន។ បន្ថែម​លើ​នេះ​ទៀត Apple​ ក៏​បញ្ចេញ​មុខងារ Dynamic Desktop ផង​ដែរ។ មុខ​ងារ​នេះ​អាច​ឲ្យ​កុំព្យូទ័រ​អ្នក​ដូរ​រូប​ភាព​លើ​អេក្រង់(Wallpaper)តាម​ពេល​ថ្ងៃ​ឬពេល​យប់​ដោយ​ស្វ័យ​ប្រវ័ត្ត​ផង​ដែរ។ របៀប​ប្រើ​ប្រាស់​ថ្មី នៅ​ក្នុង​ Finder អ្នក​ក៏​អាច Preview រូបភាព​បាន​ធំជាង​មុន បូក​រួម​ទាំងផ្ទាំង​ពត៌មាន​របស់​រូប​ភាព​ផង​ដែរ ហើយ​អ្នក​ក៏​អាច​កែ​រូប​ភាព​បាន​ដោយ​មិន​បាច់​បើក​រូប​ផង​ដែរ។ នៅ​ឯ​ Desktop វិញ កំណែ​ថ្មី​នេះ​ឈប់​ធ្វើ​ឲ្យ​វា​រញ៉ែរញ៉ៃ​ទៀត​ហើយ បើ​អ្នក​​ជាអ្នក​ចូល​ចិត្ត​ទុក​ឯកសារ​ផ្តេស​ផ្តាស់​នៅលើ​ desktop វា​នឹង​ប្រមូល​ផ្តុំ​គ្នា​ទៅ​តាម​ប្រភេទ​ឯកសារ ថ្ងៃ​ខែ រឺ​ស្លាក​សំគាល់។ កម្មវិធី​ថ្មីៗ Apple ក៏​បាន​ប្រកាស​ថា Microsoft Office 365 និង​ Adobe Lightroom CC នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ App Store ធ្វើ​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ទិញ និង​ទាញ​យក។ ហើយ​កម្មវិធី​ដែល​ល្អ​ប្រើ​ក្នុង​ iOS…

ទូរស័ព្ទ

មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​ប្រកាស​លើឆាក 

យប់​មិញ​នេះ WWDC 2018 របស់​ក្រុម​ហ៊ុន​ Apple បាន​ប្រកាស​ចេញ​ជាផ្លូវ​ការ​នូវ​ប្រពន្ធ​ប្រតិបត្តិ​ការ​ថ្មី​គឺ iOS 12។ គួរ​បញ្ជាក់ដែរ​ថា​ WWDC 2018 នេះ​គឺ​បាន​ផ្តោត​ទាំង​ស្រុង​ទៅលើ​ផ្នែក Software ហើយ​ Apple ក៏​បញ្ជាក់ពី macOS ផង​ដែរ ប៉ុន្តែ​នៅពេល​នេះ​យើង​ផ្តោត​ទៅ​លើតែ iOS 12 តែ​ប៉ុណ្ណោះ។ ទាំងនេះ​គឺជា​មុខ​ងារ​ពិសេស​របស់ iOS 12 ដែល Apple មិន​និយាយ​៖ Animation មាន​ភាពរលូន​ជាង​មុន ជួយ​ឲ្យ​ល្បឿន​នៃ​ការ​បើ​​ក App លឿន​ជាង​មុន ហើយ​កាម៉េរា​ក៏​បើក​លឿន​ជាង​មុន ដោយ​គិត​ទាំង​ផ្ទាំង​ដូរ​កម្មវិធី រឺ​អូស​ចុះអូស​ឡើង និង Control Center។ អ្នក​ប្រើ iPad នឹង​ទទួល​បាន​មុខ​ងារ​ប្រើប្រាស់លើ​អេក្រង់​ដូច​ iPhone X មុខ​ងារ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​…