គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ពីនេះពីនោះ

Google Chrome លេង​មួយ​ក្បាច់​នេះធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់តែ​ឈឺ​ចាប់ 

សឹង​តែ​ 60% នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើ​ណេត​ទាំង​អស់​ បាន​ប្រើ​ប្រាស់​ Chrome របស់​ក្រុមហ៊ុន Google ជា​កម្មវិធី​រុក​រក។ ពួក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ ថា​កម្មវិធី​ Google Chrome វា​ធ្ងន់​ប៉ុនណា វា​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ RAM ច្រើន​នោះទេ ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ម៉ាស៊ីន​ខ្លាំង​គួរសម​ដើម្បី​ដំណើរ​បាន​រលូន។ ថ្មីៗនេះ​ក្រុម​ហ៊ុន Google បាន​ប្រកាស​ចេញ​កំណែ​ថ្មី​ដែល​ផ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​សុវត្ថិភាពថ្មីៗ ដើម្បី​ធានា​ដល់​សុវត្ថិភាពអ្នក​ប្រើ​ប្រាស់។ កំណែ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​កម្ម​វិធី​រុក​រក​ Goolge Chrome ប្រើប្រាស់​ RAM ច្រើន​ជាង​មុន​ដល់​ទៅ 13%។ មិន​ថា​អ្នក​ប្រើ​ប្រាស់​ប្រភេទ Chrome ​មួយ​ណា​ទេ អ្នក​នឹង​ទទួល​ឥទ្ធិពល​អាក្រក់​នេះទាំង​អស់ រាប់​ទាំង Chrome Canary, Chromium … ។ល។ ឧទា​ហរណ៍​ជា​ធម្មតា​កុំ​ព្យូទ័រ​របស់​ខ្ញុំ​ Google Chrome តែ​ឯ​ង​ប្រើ​ប្រាស់​ RAM ដល់​ទៅជាង 800MB…

កុំព្យូទ័រ, ពីនេះពីនោះ

Google រចនា Google News ថ្មី កាន់តែលឿន កាន់តែ​ឆ្លាត 

Google I/O ឆ្នាំ 2018 ទើប​តែ​បញ្ចប់ ហើយ​ក្រុម​ហ៊ុន​ Google បាន​បញ្ចេញ Software ថ្មីៗ​ជា​ច្រើន។ នៅ​ក្នុង​នោះ​ដែរ Google ក៏​បាន​ប្រកាស​ពី Google News App សម្រាប់អ្នក​ចង់​បាន​ពត៌មាន​ថ្មីៗ​នៅ​ក្នុង​ពិភព​លោក​ ទាំង​ដែល​ App ដែល​កំពុង​ដំណើរ​ការ​មុខ​ងារ​នេះ​ដូច​ជា​ Google News and Weather និង​ Google Play Newstand មាន​អ្នក​ប្រើ​ប្រាស់រាប់​លាន​អ្នក​រួច​មក​ហើយ។ លោក​ Sundar Pichai ដែល​ជា CEO របស់​ក្រុមហ៊ុន​ Google បាន​ប្រកាសថា​នឹង​គាំទ្រ​ផ្នែក​សារពត៌មាន​ដែល​មាន​គុណភាព និង​អ្នក​សរសេរ​អត្ថបទ Online ផង​ដែរ។ App ថ្មីគឺ Goole News នឹង​ប្រើ​បច្ចេកវិទ្យា​…

កុំព្យូទ័រ, ពីនេះពីនោះ

កម្មវិធីការពាររបស់ Google Playប្រើ AI សម្រាប់ស្វែងរកកម្មវិធីដែលមានមេរោគនិងមិនមានសុវត្ថិភាពនៅក្នុង Play Store ហើយការពារបានជាង ៦០% នៅក្នុង Play Store 

Google Play របស់ Google ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងកម្មវិធីដែលមិនមានសុវត្ថិភាព។ ចាប់តាំងពីពេលដែលគេបង្កើតវាឡើងនៅខែឧសភាឆ្នាំមុន យើងឃើញថាវាមានការផ្លាស់ប្ដូរនិងប្រសើរជាងមុនច្រើន។ វាដំណើរការដោយស្កេនកម្មវិធីដែលដាក់ចូលទៅក្នុង Google Play Store ស្វែងរកមុខងារដែលបង្កើតឡើងធ្វើអោយទូរស័ព្ទរបស់លោកអ្នកមានបញ្ហា។ ហើយវាក៏ Scan កម្មផ្សេងទៀតដែលអ្នកមិនបានដំឡើងពីក្នុង Google Play Store ផងដែរ។ ដោយផ្អែកលើទិន្នន័យពី Google ជាង 60 ភាគរយនៃកម្មវិធីដែលមិនមានសុវត្ថិភាពត្រូវបានចាប់បានដោយប្រើ ម៉ាស៊ីន Learning ឬហៅថា AI។ ហើយយើងក៏ដឹងថាក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យានេះច្រើនឆ្នាំដែលមកហើយ។ វាស្កេនជាង 50 ពាន់លានកម្មវិធីក្នុងមួយថ្ងៃ ហើយវាក៏អនុញ្ញាតឲ្យទូរស័ព្ទ11 ស្វែងរកនូវភាពមិនប្រក្រតីដោយខ្លួនឯងផងដែរទោះបីជាទូរស័ព្ទយើងមិនបានភ្ជាប់ទៅកាន់អ៊ីនធើណេតក៏ដោយ។ នៅក្នុងនោះជាង 39000000 កម្មវិធីត្រូវបានបិទមិនអោយដំឡើង។ ទោះជាយ៉ាងណានៅតែមានកម្មវិធីដែលមិនមានសុវត្ថិភាពត្រឹមត្រូវត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ ហើយក្រុមហ៊ុន Google ធ្វើការយ៉ាងស្វាហាប់នៅក្នុងការបញ្ចេញកំណែផ្នែកសុវត្ថិភាពនឹងបញ្ចេញទៅលើទូរស័ព្ទរបស់ខ្លួនជារៀងរាល់ខែ។ លោកអ្នកអាចរកមុខងារនេះបាននៅក្នុងកម្មវិធី Google…