គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ទូរស័ព្ទ, ពីនេះពីនោះ

Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែង​លេខ2នៅ​លើទូរស័ព្ទដែល​លក់ដាច់ជាងគេ 

នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។

ទូរស័ព្ទ, ពីនេះពីនោះ

កម្មវិធីចាក់វីដេអូ VLC ដាក់ទូរស័ព្ទ Huawei ចូល​បញ្ជីខ្មៅ 

ឆ្នាំនេះមិនមែនជាឆ្នាំល្អសម្រាប់ក្រុមហ៊ុន Huawei នោះទេ។ បន្ទាប់ពីបាត់បង់សិទ្ធិលក់នៅទឹកដីអាមេរិចរួចមក ឥឡូវនេះកម្មវិធីចាក់វីដេអូ និងចម្រៀងដ៏ល្អមួយគឺ VLC បានសហការជាមួយ Google Play Store បញ្ឈប់ផ្តល់ App VLC ទៅកាន់ពពួកទូរស័ព្ទម៉ាក Huawei។ ពោលគឺបើអ្នកមានទូរស័ព្ទម៉ាក Huawei អ្នកនឹងមិនអាចទាញយកកម្មវិធី VLC ពី Play Store បានទៀតឡើយនៅពេលខាងមុខ។ តើមកពីមូលហេតុអ្វី? ក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android បំពាក់នៅគ្រប់ទូរស័ព្ទទំនើបរបស់ខ្លួន…