ឆ្នាំ​ថ្មី​ ម៉ូដែល​ថ្មី គឺ​ជា​ទំនៀម​ទំលាប់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ទៅ​ហើយ Apple ក៏​បាន​បញ្ចេញ​នូវម៉ូដែល​ថ្មី​នៃ​កុំព្យូទ័រ​ Macbook Pro 2018។ បញ្ហា​ត្រង់​ថា​ទើប​តែ​បញ្ចេញ​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ Apple ជួបបញ្ហា​ដ៏​ធំរួច​បាត់​ទៅហើយ។ បញ្ហា​សម្រាប់​សេរី​ដែល​ប្រើ​ CPU Intel Core i9 ក្រុម​ហ៊ុន​ Apple តែង​តែ​ផ្តល់​ជម្រើស​ដល់​អ្នក​ប្រើប្រាស់ទោះតិច​ក្តី​ច្រើន​ក្តី នៅ​ពេល​ដែល​អ្នក​ទិញ​កុំព្យូទ័រ។ អ្នក​អាចយក Macbook Pro 2018 ដែល​ភ្ជាប់ជាមួយ​ CPU Intel Core i7 ក៏​បាន Core i9 ក៏បាន តែ​ Core i9 សម្រាប់តែ​ម៉ូដែល 15 អ៉ីញ​តែ​ប៉ុណ្ណោះ។ CPU ដែល​ក្រុមហ៊ុន​ Apple ភ្ជាប់​មក​នេះ​គឺ​ជា​ប្រភេទ Unlocked ភ្ជាប់ជាមួយ​បច្ចេកវិទ្យា Turbo Boost និង​អាច​ Overclock បាន។ ខាង​ក្រោម​ជាទំហំ CPU៖ ម៉ូដែល​ 13 អ៉ីញ – CPU Intel…