ក្រុម​ហ៊ុន​តៃវ៉ាន់ HTC ដែល​ធ្លាប់​ជា​ក្រុម​ហ៊ុន​អេឡិច​ត្រូនិច​ដ៏​ធំ​នោះ ពេល​នេះ​ស្ថាន​ភាព​កាន់តែ​យ៉ាប់​ហើយ។ បន្ទាប់ពី​ទទួល​រង​សម្ពាធ​ និង​ប្រជែង​ពី​ក្រុម​ហ៊ុន​ធំៗ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ HTC បាត់​បង់​ទីផ្សារ​និង​ចំណូល​​ជាច្រើន​ ជាហេតុ​នាំ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្តើម​ជម្រុះ​បុគ្គលិក​ចេញ​ជា​បន្ត​បន្ទាប់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។ HTC បាន​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​បន្ត​ជម្រុះ​បុគ្គលិក​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​ តែ​មិន​បាន​បញ្ជាក់​ពី​ពត៌មាន​លំអិត​នោះទេ គ្រាន់តែ​ដឹង​ថា​គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នៅ​មាន​មុខ​ក្នុង​ទីផ្សារ​បន្តទៀត និង​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ ដូច​ជា​បច្ចេក​វិទ្យាឧ​ប​ករណ៍ទាក់​ទង, Virtual Reality, និង Blockchain។ ក្រុម​ហ៊ុន HTC បាន​បញ្ឈប់​បុគ្គលិ​ក 2250នាក់​នា​ឆ្នាំ​ 2015, 1500នាក់​ក្នុង​កំឡុង​ខែ​កក្កដាឆ្នាំ2018 ហើយ​ពេល​នេះ​ក្រុម​ហ៊ុន​នេះ​មាន​បុគ្គលិក​ជាង 3000នាក់ បូក​រួម​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​កាត់ចេញ។ ទោះ​ជា​យ៉ាង​ណាបុគ្គលិក​ដែល​បាន​ក្រុម​ហ៊ុន​បញ្ឈប់​នៅ​តែ​ទទួល​បាន​ប្រាប់​បំណាច់​ឆ្នាំចំនួន​២ខែ​ពេញ។ យើង​នៅ​តែ​ចាំ​មើល​ថា​តើ​ក្រុម​ហ៊ុន​នេះ​នៅ​អាច​វាយ​លុក​ទីផ្សារ​បាន​ទៀត​ឬអត់។ ឬ​ប្រហែល​ជា​ត្រូវ​ការ​ក្រុម​ហ៊ុន​ធំៗ​ទិញ​យក​ទៅ​តែ​ម្តង។