Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែងលេខ2នៅលើទូរស័ព្ទដែលលក់ដាច់ជាងគេ
នៅក្នុងអាជីវកម្មទូរស័ព្ទ យើងដឹងហើយថាមានក្រុមហ៊ុនធំៗ២ គឺ Apple និង Samsung ហើយក្រោយមកនេះមានក្រុមហ៊ុនយក្សរបស់ចិនមួយមកទៀតគឺ Huawei ។ បើយើងក្រឡេកមើលពីឆ្នាំ2015 មកដល់សព្វថ្ងៃ ក្រុមហ៊ុន Samsung ស្ទើរតែឈរនៅលេខមួយរហូតចំពោះចំនួនលក់ទូរស័ព្ទរបស់ខ្លួន ដែលមាន iPhone របស់ Apple ឈរនៅលេខ២តាមពីក្រោយ។ បើយោងតាមគេហទំព័រ Canalys នេះជាលើកទី១ហើយដែល Huawei បានយកឈ្នះ Apple ឈរនៅដំណែងលេខ២ នាឆ្នាំ 2018 នេះ។