គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ទូរស័ព្ទ

VIVO NEX A តួខ្លួន​កប់រួម​ជាមួយ​នឹង​អេក្រង់​ស្ទើរ​តែ​ពេញ​មួយ​តួ​ខ្លួន 

យប់​មិញ​នេះ​ក្រុម​ហ៊ុន​ VIVO បាន​ប្រកាស​បញ្ចេញ​ទូរស័ព្ទថ្មី​ម៉ូដែល NEX A ។ យើង​នឹង​លើក​មក​បង្ហាញ​ពី​ទម្រង់ខ្លួន​របស់​វា​ និង​សមត្ថភាព​របស់​វា​ផង​ដែរ។ តួខ្លួន VIVO NEX​ A មាន​ទំហំ​អេក្រង់ 6.59 អុីញ ដែលមធ្យម​ភាគ​អេក្រង់​នៃ​តួ​ខ្លួន​របស់​វាគឺជាង 91% ស្អាត​ខ្លាំង​ណាស់។ នៅខាង​មុខ​វា​មិន​មាន​ប៊ូតុង​នោះទេ ហើយ​កាម៉េរា​មុខ​របស់​វា​បាន​បង្កប់​នៅក្នុង​តួ​ម៉ាស៊ីន នៅ​ពេល​ដែល​យើង​បើក​កាម៉េរាមុខ​វា​នឹង​លៀន​ពី​ខាង​លើ​មកក្រៅ។ បូក​រួម​ទាំង​ផ្នែក​ផ្សេងៗទៀត​ដូច​ជា រន្ធកាស និង​រន្ធ USB-C។ មុខ​ងារ​លំអិត ទូរស័ព្ទនេះ​បំពាក់​ទៅដោយ៖ – Snapdragon 710 – RAM 6GB – អេក្រង់ទំហំ 6.59​ អុីញ និង​ Resolution 1080x2316px – អេក្រង់ជាប្រភេទ  Super AMOLED – ទំហំផ្ទុក 128GB និង​មិន​អាច​ដាក់ Memory Card បាន​ឡើយ – កាម៉េរាក្រោយ2គ្រាប់ទំហំ 12MP និង 5MP – កាម៉េរាមុខទំហំ 8MP – ថ្ម​ទំហំ 4000mAh…

កុំព្យូទ័រ, ពីនេះពីនោះ

Google រចនា Google News ថ្មី កាន់តែលឿន កាន់តែ​ឆ្លាត 

Google I/O ឆ្នាំ 2018 ទើប​តែ​បញ្ចប់ ហើយ​ក្រុម​ហ៊ុន​ Google បាន​បញ្ចេញ Software ថ្មីៗ​ជា​ច្រើន។ នៅ​ក្នុង​នោះ​ដែរ Google ក៏​បាន​ប្រកាស​ពី Google News App សម្រាប់អ្នក​ចង់​បាន​ពត៌មាន​ថ្មីៗ​នៅ​ក្នុង​ពិភព​លោក​ ទាំង​ដែល​ App ដែល​កំពុង​ដំណើរ​ការ​មុខ​ងារ​នេះ​ដូច​ជា​ Google News and Weather និង​ Google Play Newstand មាន​អ្នក​ប្រើ​ប្រាស់រាប់​លាន​អ្នក​រួច​មក​ហើយ។ លោក​ Sundar Pichai ដែល​ជា CEO របស់​ក្រុមហ៊ុន​ Google បាន​ប្រកាសថា​នឹង​គាំទ្រ​ផ្នែក​សារពត៌មាន​ដែល​មាន​គុណភាព និង​អ្នក​សរសេរ​អត្ថបទ Online ផង​ដែរ។ App ថ្មីគឺ Goole News នឹង​ប្រើ​បច្ចេកវិទ្យា​…