យប់​មិញ​នេះ​ក្រុម​ហ៊ុន​ VIVO បាន​ប្រកាស​បញ្ចេញ​ទូរស័ព្ទថ្មី​ម៉ូដែល NEX A ។ យើង​នឹង​លើក​មក​បង្ហាញ​ពី​ទម្រង់ខ្លួន​របស់​វា​ និង​សមត្ថភាព​របស់​វា​ផង​ដែរ។ តួខ្លួន VIVO NEX​ A មាន​ទំហំ​អេក្រង់ 6.59 អុីញ ដែលមធ្យម​ភាគ​អេក្រង់​នៃ​តួ​ខ្លួន​របស់​វាគឺជាង 91% ស្អាត​ខ្លាំង​ណាស់។ នៅខាង​មុខ​វា​មិន​មាន​ប៊ូតុង​នោះទេ ហើយ​កាម៉េរា​មុខ​របស់​វា​បាន​បង្កប់​នៅក្នុង​តួ​ម៉ាស៊ីន នៅ​ពេល​ដែល​យើង​បើក​កាម៉េរាមុខ​វា​នឹង​លៀន​ពី​ខាង​លើ​មកក្រៅ។ បូក​រួម​ទាំង​ផ្នែក​ផ្សេងៗទៀត​ដូច​ជា រន្ធកាស និង​រន្ធ USB-C។ មុខ​ងារ​លំអិត ទូរស័ព្ទនេះ​បំពាក់​ទៅដោយ៖ – Snapdragon 710 – RAM 6GB – អេក្រង់ទំហំ 6.59​ អុីញ និង​ Resolution 1080x2316px – អេក្រង់ជាប្រភេទ  Super AMOLED…