គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

កុំព្យូទ័រ, ពីនេះពីនោះ

តើ​ Oppo Find X និង VIVO NEX អាច​យក​ឈ្នះ​ប្រពួក​ទូរស័ព្ទ​ដែល​មាន​ក្បាល​ឆក​បាន​អត់​នៅ​ឆ្នាំ 2018 នេះ? 

នា​ឆ្នាំ 2018 នេះ​ក្រុម​ហ៊ុន​បង​ប្អូន​ជីដូន​មួយ Oppo និង Vivo បាន​ធ្វើ​ឲ្យ​សហគ្រាស​ទូរស័ព្ទ​ភ្លឺ​ភ្នែក​ដោយ​សារ​ពួកគេ​បាន​បញ្ចេញ​ម៉ូដែលទូរស័ព្ទ​ដែល​ស្ទើរ​តែ​គ្មាន​គែម ដោយ​បាន​រក​វិធីថ្មី​ដើម្បី​លាក់​កាមេរ៉ា​មុខ និង​ផ្នែក Sensor ផង​ដែរ។ តែ​សំណួរ​សួរ​ថា​ តើ​ពួក​វា​ល្អ​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ប្រពួក​ក្បាល​ឆក​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ធំៗ​ដូច​ជា Apple, LG, Huawei បាន​អត់? យើង​មក​ស្វែង​យល់​ពី​ចំនុច​ល្អ​ និង​អាក្រក់​របស់វា។ យើង​នឹង​មិន​និយាយ​ពី​ផ្នែក Software នោះ​ទេ គឺ​យើង​និយាយ​តែ​ពី Hardware របស់​វា។ ស្វែង​យល់​ពី​មុខ​ងារ​ខាង​ក្រៅ​ទូរស័ព្ទ​ទំនើបនិង​ភាពធន់​របស់​វា នេះ​ជា​ផ្នែ​ក​មួយ​ចំនួន​របស់​ទូរស័ព្ទ​ទំនើប​កម្រិត​ Flagship​៖ មិន​ជ្រាប​ទឹក រាង​ស្តើង​ ទម្ងន់​ស្រាល ធន់​នឹង​ការ​ធ្លាក់​និង​សឹក​រិច​រឹល ធន់​នឹង​ធូលី ពួក​អា​ក្បាល​ឆក (Notch) ដោយ​សារ​តែ​ចង់​បាន​អេក្រង់​ពេញ​ផ្នែក​ខាង​រចនា​របស់​ក្រុម​ហ៊ុន​ធំបានកាត់​គែម​សង​ខាង​ផ្នែក​ខាង​លើចេញ​បណ្តាល​ឲ្យ​លេច​ចេញ​ជារៀង​ក្បាល​ឆក ចំណែក​ឯ​ទំហំ​វា​គឺ​អាស្រ័យ​ទៅ​លើ​មុខ​ងារ​របស់​ទូរស័ព្ទ​នីមួយៗ។ ដូច​ជា​ iPhone មាន​ក្បាល​ឆក​ធំ​ដោយ​សារ​តែ​ Face ID និង​ Sensor របស់​វា…

កុំព្យូទ័រ

តើនាក់ណាជាម្ចាស់របស់អាក្បាលឆកពិតប្រាកដ 

ជារឿងល្អសើចមួយដែលឆ្នាំ 2018គឺទូរស័ព្ទសេរីក្រោយក្រោយមកមានក្បាលឆកដែលភាសាបច្ចេកទេសគេហៅថា Notch ។ សំនួរសួរថា តើ Apple គឺជាអ្នកទីមួយដែលប្រើអាក្បាលឆកឬ? អត់ទេ។ ទូរស័ព្ទពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុននីមួយៗ ព្យាយាមធ្វើឱ្យអេក្រង់ធំទៅៗ ហើយគែមកាន់តែតូចទៅ។ ទូរស័ព្ទដំបូងដែលដាក់ Notch គឺជា Essential Phone នៅឆ្នាំ 2017។ វាជាទូរស័ព្ទទី 1ដែលមានអេក្រង់ធំនិងកាត់ចេញផ្នែកខាងលើ ធ្វើអោយនៅសល់តែប្រឡោះកាំមេរ៉ានិងឧបករណ៍បំពងសំលេង។ Notch របស់វាមានរាងមូលនឹងធ្វើឲ្យទូរស័ព្ទមានសភាពស្រស់ស្អាតនិងទាន់សម័យ។ ក្រោយបន្តិចមកយើងឃើញក្រុមហ៊ុន apple បញ្ចេញទូរស័ព្ទ iPhone X ដែលមានសភាពស្រដៀងគ្នានេះគ្រាន់តែ iPhone មានមុខងារខ្លាំងជាងទូរស័ព្ទ Essential Phone។ វាជារឿងធម្មតាដែលប្រើ iPhone គិតថាទូរស័ព្ទរបស់ខ្លួនមិនចំលងពីគេ។ នៅក្នុងឆ្នាំ 2018 នេះមានទូរស័ព្ទដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនដែលប្រើក្បាលឆកឬហៅថា Notch លក់នៅលើទីផ្សារ។ ហើយវាធ្វើឲ្យអ្នកប្រើទូរស័ព្ទ…