គាំទ្រ​ពួក​យើង

ពត៌មាន​ថ្មីៗ

ទូរស័ព្ទ, ពីនេះពីនោះ

Huawei ទំលាក់ Apple ឡើងទៅកាន់ដំណែង​លេខ2នៅ​លើទូរស័ព្ទដែល​លក់ដាច់ជាងគេ 

នៅ​ក្នុង​អាជីវកម្ម​ទូរស័ព្ទ​​ យើង​ដឹង​ហើយ​ថា​មាន​ក្រុម​ហ៊ុន​ធំៗ២ គឺ Apple និង Samsung ហើយ​ក្រោយ​មក​នេះ​មាន​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​មួយ​មក​ទៀតគឺ Huawei ។ បើ​យើង​ក្រឡេក​មើល​ពីឆ្នាំ​2015 មកដល់​សព្វ​ថ្ងៃ ក្រុមហ៊ុន​ Samsung ស្ទើរតែ​ឈរ​នៅ​លេខ​មួយ​រហូត​ចំពោះ​ចំនួន​លក់​ទូរស័ព្ទ​របស់​ខ្លួន ដែល​មាន​ iPhone របស់ Apple ឈរ​នៅ​លេខ២​តាមពីក្រោយ។ បើ​យោង​តាម​គេហទំព័រ Canalys នេះ​ជា​លើកទី១ហើយ​ដែល​ Huawei បាន​យក​ឈ្នះ​ Apple ឈរ​នៅ​ដំណែង​លេខ​២ នាឆ្នាំ 2018 ​នេះ។

ទូរស័ព្ទ

ក្រឡេ​ក​ទៅមើល​ Samsung Galaxy Note 9 វិញមើល 

ទី​បំ​ផុត​ Samsung បាន​ដាក់​បង្ហាញ​ Samsung Galaxy Note 9 ជា​ផ្លូវ​ការ​ហើយ​កាល​ពី​២​ថ្ងៃ​មុន។ ទូរស័ព្ទ​នៅ​តែ​រក្សា​រាង​ដដែល​ដោយ​គ្រាន់​តែ​ប្តូរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ S Pen​ តែ​យើង​នឹ​ង​និយាយ​នៅ​ខាង​ក្រោម ឥឡូវមក​មើល​ផ្អែក​ខាង​ក្នុង​របស់​វា៖ Qualcomm Snapdragon 845 ឬ Exynos 9810 RAM 6GB ឬ 8GB Memory 128GB ឬ 512GB ដាក់​ថែម​បាន​រហូត​ដល់ 512GB អេក្រង់ 6.4’ Resolution 1440x2960px ជា​ប្រភេទ Super AMOLED មាន​ប្រពន្ទ​ការ​ពារទឹក​និង​ធូលី IP68 កាមេរ៉ា​មុខ​ទំហំ 8MP កាមេរ៉ាក្រោយ​2គ្រាប់ទំហំ 12MP ទាំងពីរ អាច​ផ្លាស់ប្តូរ…

ទូរស័ព្ទ

ប្រៀបធៀប OnePlus 6 និង Samsung Galaxy S9 មើល តើអ្នកណាខ្លាំងជាង? 

បើយើងមកមើល Samsung Galaxy S9 នាឆ្នាំ 2018 នេះ គឺវាបានកាន់ដំណែងលេខមួយទៅហើយ ខណៈដែលស្តេច Android របស់ Google គឺ Google Pixel 3 មិនទាន់ប្រកាសចេញ។ ដោយហេតុថា OnePlus 6 ដែលយើងស្គាល់ថាជាប្រភេទ Flagship ដែលមានតម្លៃធូរទើបតែចេញមកម្សិលមិញនេះ យើងគួរតែប្រៀធៀបវាមើលថាមួយណាល្អជាងមួយណាហើយយើងគួរតែទិញអាមួយណា។ រចនាខាងក្រៅ យើងគួរតែចាប់ផ្តើមពីខាងក្រៅទៅមុន ព្រោះនេះជាអ្វីដែលយើងដឹងមុនគេពេលយើងចាប់កាន់វាឡើងមក។ ទាំង Samsung Galaxy S9 និង OnePlus 6 សុទ្ធតែមានតួធ្វើពីកញ្ចក់ ហើយមានគែមពីលោហៈធាតុបូករួមទាំងប៊ូតុងរបស់ពួកវា។ វាក៏មានរន្ធកាសនៅខាងក្រោមដូចគ្នា កន្លែងស្កេនម្រាមដៃនៅខាងក្រោយក៏ដូចគ្នា ហើយក៏មានរៀងទ្រវែងដូចគ្នា។ Samsung Galaxy S9 មានបាសបំពងសម្លេង២ ខណៈ OnePlus…

ទូរស័ព្ទ

Samsung ប្រកាសចេញ Galaxy A6 A6+ 2018 

ថ្ងៃនេះ Samsung បានសម្រេចចិត្ត​ចេញទូរស័ព្ទ Galaxy A6 និង A6+។ ទូរស័ព្ទខ្នាត​កណ្ដាលនេះមានគែមស្ដើងអេក្រង់ Super AMOLED ដែលមានសមាមាត្រ 18.5:9។ Galaxy A6 មានអេក្រង់ទំហំ 5.6 inches និងមាន Resolution 720 x 1480។ ទូរស័ព្ទនេះមានកាំមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និង f/1.7 Aperture និងកាំមេរ៉ាមុខទំហំ 16 Megapixel ដែរ ប៉ុន្តែមាន Aperture ទំហំ 1.9 និងបំពាក់ LED Flash។ ទូរស័ព្ទនេះដំណើរការដោយ CPU ទំហំ 1.6 GHz ដែលជាប្រភេទ…