BlackBerry Key2 បានបង្ហាញមុខជាថ្មីដើម្បីប្រជែងទីផ្សារទូរស័ព្ទ
ក្រុមហ៊ុន BlackBerry ដែលគ្រប់គ្នាស្គាល់ដោយសារក្រុមហ៊ុននេះយកចិត្តទុកដាក់លើប្រព័ន្ធសុវត្ថិភាពរបស់ទូរស័ព្ទខ្លួន បានបញ្ចេញមូលដែលទី២ គឺ BlackBerry Key2 ។ យើងដឹងហើយថាម៉ូដែលទី១របស់វាកាលពីឆ្នាំមុនមិនសូវទទួលបានជោគជ័យប៉ុន្មានទេ ព្រោះតែមិនអាចប្រជែងជាមួយនឹងទូរស័ព្ទដ៏ទៃ ព្រមទាំងបញ្ហាជាមួយនឹងល្បឿនទូរស័ព្ទធ្លាក់ចុះបន្ទាប់ពីប្រើប្រាស់បានជាងមួយខែ។ បញ្ហានេះទាក់ទងជាមួយការរចនាប្រព័ន្ធប្រតិបត្តិការទន់ខ្សោយខ្លាំង និងដាក់កម្មវិធីអត់ប្រយោជន៍ជាច្រើនមកពីរោងចក្រ។ តែឆ្នាំនេះក្រុមហ៊ុននេះក៏នៅតែមានមោទនភាពចេញនូវម៉ូដែលថ្មី បូករួមទាំងប្រើបច្ចេកវិទ្យាថ្មីផងដែរ។ បើយើងមើលទៅផ្នែករឹងរបស់វាវិញ៖ - តួខ្លួនទំហំ5.96×2.83អុីញ និង អេក្រង់ទំហំ 4.5 អុីញ នៅតែមានក្តារចុចនៅផ្នែកខាងមុខ Resolution ទំហំ 1080x1620px ចំណែកឯ Chipset វិញគឺជា Qualcomm Snapdragon 660 Adreno 512 RAM 6GB ទំហំផ្ទុក 64/128GB កាមេរ៉ាក្រោយ 12MP ចំនួន 2 គ្រាប់ កាមេរ៉ាមុខ 8MP…
OnePlus 6 បង្ហាញចេញជាផ្លូវការហើយ
បន្ទាប់ពីការរង់ចាំជាយូរមកនេះ យប់មិញនេះក្រុមហ៊ុន OnePlus បានបង្ហាញទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនហើយគឺ OnePlus 6 គឺជាប្រភេទ Flagship ដើម្បីប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Samsung, LG និង Google ជាដើម។ ខាងក្រោមនេះគឺជារបាយការណ៍ផ្នែកម៉ាស៊ីនរបស់វា៖ Display 6.28 inches AMOLED (1080p) កាម៉េរាក្រោយ២គ្រាប់ 16MP + 20MP អាចថតវីដេអូបានដល់ទៅ 2160p 60fps កាម៉េរាមុខទំហំ 16MP អាចថតវីដេអូបាន 1080p RAM 6GB ឬ 8GB ទំហំផ្ទុកក្នុងម៉ាស៊ីន 128GB ឬ 256GB សម្រាប់ប្រភេទ RAM 8GB និង 64GB សម្រាប់…
តើនាក់ណាជាម្ចាស់របស់អាក្បាលឆកពិតប្រាកដ
ជារឿងល្អសើចមួយដែលឆ្នាំ 2018គឺទូរស័ព្ទសេរីក្រោយក្រោយមកមានក្បាលឆកដែលភាសាបច្ចេកទេសគេហៅថា Notch ។ សំនួរសួរថា តើ Apple គឺជាអ្នកទីមួយដែលប្រើអាក្បាលឆកឬ? អត់ទេ។ ទូរស័ព្ទពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុននីមួយៗ ព្យាយាមធ្វើឱ្យអេក្រង់ធំទៅៗ ហើយគែមកាន់តែតូចទៅ។ ទូរស័ព្ទដំបូងដែលដាក់ Notch គឺជា Essential Phone នៅឆ្នាំ 2017។ វាជាទូរស័ព្ទទី 1ដែលមានអេក្រង់ធំនិងកាត់ចេញផ្នែកខាងលើ ធ្វើអោយនៅសល់តែប្រឡោះកាំមេរ៉ានិងឧបករណ៍បំពងសំលេង។ Notch របស់វាមានរាងមូលនឹងធ្វើឲ្យទូរស័ព្ទមានសភាពស្រស់ស្អាតនិងទាន់សម័យ។ ក្រោយបន្តិចមកយើងឃើញក្រុមហ៊ុន apple បញ្ចេញទូរស័ព្ទ iPhone X ដែលមានសភាពស្រដៀងគ្នានេះគ្រាន់តែ iPhone មានមុខងារខ្លាំងជាងទូរស័ព្ទ Essential Phone។ វាជារឿងធម្មតាដែលប្រើ iPhone គិតថាទូរស័ព្ទរបស់ខ្លួនមិនចំលងពីគេ។ នៅក្នុងឆ្នាំ 2018 នេះមានទូរស័ព្ទដែលដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនដែលប្រើក្បាលឆកឬហៅថា Notch លក់នៅលើទីផ្សារ។ ហើយវាធ្វើឲ្យអ្នកប្រើទូរស័ព្ទ…