លោក​អ្នក​ប្រាកដ​ជាស្គាល់ រឺ​ធ្លាប់​លឺ​ពី PornHub ហើយ ដែល​វា​ជា​គេហទំព័រ​វីដេអូ​កូនជ្រូក​ដ៏​ល្បី​មួយ​នៅ​លើ​លោក​នេះ។ ប៉ុន្មាន​ខែ​មុន​នេះ​ PornHub ក៏​បាន​បង្កើត​សេវាកម្ម​ VPN ថ្មី​ដែល​មាន​ឈ្មោះ​ថា VPNHub ក្នុង​គោល​ការ​ណ៍​រក្សា​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស​អ៊ីនធើណេត។

អ្វីទៅជា VPN?

VPN មាន​ពាក្យ​ពេញ​ថា Virtual Private Network ជា​បណ្តាញ​ត​ភ្ជាប់​លក្ខិណឯកជន​នៅ​ពេល​ដែល​អ្នក​ភ្ជាប់ទៅកាន់អ៊ីនធើណេត។ ពេល​អ្នក​ភ្ជាប់ទៅកាន់ VPN វា​នឹង​បម្លែង​ទិន្នន័យ​របស់អ្នកនិង​រក្សា​សុវត្ថិភាព​រវាង​ម៉ាស៊ីន​អ្នក​ និង Server។ ដូច​នេះ​ពួក​ចោរ Hacker មិន​អាច​ដឹង​ថា​អ្នក​ធ្វើ​អ្វីនោះទេ។ មួយ​វិញ​ទៀត វា​ក៏​អាច​បម្លែង​ទីតាំង​អ្នក​ផងដែរ ដូច​នេះ​អ្នក​អាច​ភ្ជាប់​ទៅកាន់​ VPN ដើម្បី​មើល​គេហទំព័រ ឬ​សេវាកម្ម​ណា​មួយ​ដែល​អ្នក​មិន​អាច​ចូល​បាន​នៅ​ក្នុង​តំបន់​របស់អ្នក។

VPNHub ផ្តល់​សេវា​កម្ម​មិន​កំណត់​ដោយ​មិន​គិត​ថ្លៃ​ចំពោះកញ្ចប់​ទីតាំង​ប្រទេស​អាមេរិច

ជាធម្មតា​អ្នក​ផ្តល់សេវា​កម្ម VPN គេមាន​តំបន់​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ភ្ជាប់។ VPNHub ផ្តល់​ជូន​ទីតាំង​តំបន់​អាមេរិច​ដោយ​ឥត​គិត​ថ្លៃ និង​មិន​កំណត់។​ វា​មាន​ល្បឿន​លឿន និង​សុវត្ថិភាពខ្ពស់ អ្នក​មិន​ត្រូវ​ការ​ដាក់​កាត​ធនាគារ​ដើម្បី​ប្រើ​នោះទេ។ ហើយ​ការ​ផ្តល់ជូន​នេះ​គឺ​សម្រាប់តែ​អ្នក​ប្រើ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ បើ​អ្នក​ចង់​ប្រើ​នៅ​លើ​កុំព្យូទ័រ​អ្នក​ត្រូវ​បង់​ប្រាក់​ឡើង​ទៅប្រភេទ Premium ។

តម្លៃ​សម្រាប់ Premium

បើ​លោក​អ្នក​ចង់​ប្រើ​ Premium អ្នក​អាច​ទិញ​ក្នុង​តម្លៃ $10.99 ក្នុង​មួ​យ​ខែ ឬ $60 ក្នុង​មួយ​ឆ្នាំ។ សម្រាប់អ្នក​ប្រើ​ប្រាស់កញ្ចប់ Premium អ្នក​អាច​ភ្ជាប់ទៅកាន់​ប្រទេស​ណា​ក៏​បាន, មិន​មាន​ផ្ទាំង​ពាណិជ្ជកម្ម, ល្បឿន​លឿន​ជាង​ធម្មតា, អាច​ប្រើ​សាក​បាន​ 7 ថ្ងៃ និង​អាចផ្តាច់​សេវា​កម្មពេលណា​ក៏បាន បូក​រួម​ទាំង​មាន​ក្រុម​បច្ចេកទេស​ចាំ​ជួយ​អ្នក​ 24/7 ពេល​មាន​បញ្ហាបច្ចេកទេស។

ទាញ​យក​ VPNHub ឥឡូវ​នេះ

សម្រាប់ Android: https://play.google.com/store/apps/details?id=com.appatomic.vpnhub&hl=en

សម្រាប់ iOS: https://itunes.apple.com/app/apple-store/id1353525004?mt=8&ign-mpt=uo%3D4

គេហទំព័រ: https://www.vpnhub.com/