សឹង​តែ​ 60% នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើ​ណេត​ទាំង​អស់​ បាន​ប្រើ​ប្រាស់​ Chrome របស់​ក្រុមហ៊ុន Google ជា​កម្មវិធី​រុក​រក។ ពួក​យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ ថា​កម្មវិធី​ Google Chrome វា​ធ្ងន់​ប៉ុនណា វា​មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ RAM ច្រើន​នោះទេ ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ម៉ាស៊ីន​ខ្លាំង​គួរសម​ដើម្បី​ដំណើរ​បាន​រលូន។

ថ្មីៗនេះ​ក្រុម​ហ៊ុន Google បាន​ប្រកាស​ចេញ​កំណែ​ថ្មី​ដែល​ផ្ជាប់​ជា​មួយ​នឹង​មុខ​ងារ​សុវត្ថិភាពថ្មីៗ ដើម្បី​ធានា​ដល់​សុវត្ថិភាពអ្នក​ប្រើ​ប្រាស់។ កំណែ​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​កម្ម​វិធី​រុក​រក​ Goolge Chrome ប្រើប្រាស់​ RAM ច្រើន​ជាង​មុន​ដល់​ទៅ 13%។ មិន​ថា​អ្នក​ប្រើ​ប្រាស់​ប្រភេទ Chrome ​មួយ​ណា​ទេ អ្នក​នឹង​ទទួល​ឥទ្ធិពល​អាក្រក់​នេះទាំង​អស់ រាប់​ទាំង Chrome Canary, Chromium … ។ល។ ឧទា​ហរណ៍​ជា​ធម្មតា​កុំ​ព្យូទ័រ​របស់​ខ្ញុំ​ Google Chrome តែ​ឯ​ង​ប្រើ​ប្រាស់​ RAM ដល់​ទៅជាង 800MB ដោយ​គ្រាន់តែ​បើក​​ 3 tabs តែ​ប៉ុណ្ណោះ។ ចឹង​បើ​វា​នឹង​កើន​ឡើង​ 13% វា​នឹង​ក្លាយ​ជាជាង 900MB។ ជិត​ 1GB គ្រាន់តែ​កម្មវិធីរុក​រក​មួយ។

អ្នក​នឹង​ត្រូវ​ការ​ម៉ាស៊ីន​ខ្លាំង​ជាង​មុន​គ្រាន់​តែ​ប្រើ​ប្រាស់អីុន​ធើណេត។ តែ​អ្នក​អា​ចងាក​មក​មើល​កម្មវិធី​រុក​រក​ផ្សេងទៀត​ដែល​ល្អ​ប្រើ៖

  • Mozilla Firefox អ្នក​ណា​ក៏​ស្គាល់ មាន​សុវត្ថិភាព និង Open Source
  • Vivaldi បង្កើត​ឡើង​ផ្អែក​ទៅ​លើ Chromium ងាយ​ស្រួល​ប្រើ​ និង​ស្អាត
  • Opera ដើរលឿន​និង​មាន​អ្នក​ប្រើ​ច្រើន

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​របស់ Google លើក​នេះ?