ក្រុម​ហ៊ុន​ទូរស័ព្ទ​ធំៗ​របស់​ចិន VIVO OPPO និង Xiaomi បាន​ប្រកាស​រួម​ដៃ​គ្នា​បង្កើត​បច្ចេក​វិទ្យា​ផ្ទេរ​ឯកសារហៅ​ថា​​​ P2P Transmission Alliance ដោយ​មិន​បាច់​ដំឡើង​កម្ម​វិធី​បន្ថែម និង​អាច​ផ្ទេរ​ឯកសារ​​ឆ្លង​ម៉ាក​ទូរស័ព្ទ​ផង​ដែរ​។

អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ទាំង​៣​នេះ​​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​ឯកសារ​ទៅវិញ​ទៅ​មកយ៉ាង​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​ប្រើ​អ៊ីន​ធើ​ណេត។ អ្នក​អាច​ផ្ញើរ​ឯកសារ​ជា​ច្រើន​ប្រភេទ​ដូច​ជា​ រូបភាព ចំរៀង ឯកសារ​ការងារ វីដេអូ​ជាដើម។

យើង​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​ទាំង​៣​នេះ​មាន​ប្រភេទ​ទូរស័ព្ទ​ជា​ច្រើន​សម្រាប់​គ្រប់​ស្រទាប់​​អ្នក​ប្រើ​ប្រាស់ ហើយ​ចំនួន​អ្នក​ប្រើ​ប្រាស់​ក៏​មាន​ច្រើន​ណាស់​ដែរ។ ដូច​នេះ​វា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់។

ខាង​ក្រោម​នេះ​ជា​មុខ​ងារ​របស់​កម្មវិធី​ថ្មី​នេះ

  • ស៊ី​ភ្លើង​តិច
  • ដើរ​លឿន និង​រលូន
  • ប្រើ Wifi និង​ Bluetooth
  • មិន​ប្រើ​អ៊ីនធើណេត
  • ងាយ​ស្រួល​ផ្ញើរ​ឯកសារ
  • ល្បឿន​លឿន​ យ៉ាង​ហោច​ណាស់ 20MB/S

មុខ​ងារ​ថ្មី នេះ​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​បាន​ពី​ខែ​កកុម្ភះឆ្នាំ​២០២០​នេះ​ត​ទៅ។