Google Play របស់ Google ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងកម្មវិធីដែលមិនមានសុវត្ថិភាព។ ចាប់តាំងពីពេលដែលគេបង្កើតវាឡើងនៅខែឧសភាឆ្នាំមុន យើងឃើញថាវាមានការផ្លាស់ប្ដូរនិងប្រសើរជាងមុនច្រើន។ វាដំណើរការដោយស្កេនកម្មវិធីដែលដាក់ចូលទៅក្នុង Google Play Store ស្វែងរកមុខងារដែលបង្កើតឡើងធ្វើអោយទូរស័ព្ទរបស់លោកអ្នកមានបញ្ហា។ ហើយវាក៏ Scan កម្មផ្សេងទៀតដែលអ្នកមិនបានដំឡើងពីក្នុង Google Play Store ផងដែរ។

ដោយផ្អែកលើទិន្នន័យពី Google ជាង 60 ភាគរយនៃកម្មវិធីដែលមិនមានសុវត្ថិភាពត្រូវបានចាប់បានដោយប្រើ ម៉ាស៊ីន Learning ឬហៅថា AI។ ហើយយើងក៏ដឹងថាក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យានេះច្រើនឆ្នាំដែលមកហើយ។

វាស្កេនជាង 50 ពាន់លានកម្មវិធីក្នុងមួយថ្ងៃ ហើយវាក៏អនុញ្ញាតឲ្យទូរស័ព្ទ11 ស្វែងរកនូវភាពមិនប្រក្រតីដោយខ្លួនឯងផងដែរទោះបីជាទូរស័ព្ទយើងមិនបានភ្ជាប់ទៅកាន់អ៊ីនធើណេតក៏ដោយ។ នៅក្នុងនោះជាង 39000000 កម្មវិធីត្រូវបានបិទមិនអោយដំឡើង។

ទោះជាយ៉ាងណានៅតែមានកម្មវិធីដែលមិនមានសុវត្ថិភាពត្រឹមត្រូវត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ ហើយក្រុមហ៊ុន Google ធ្វើការយ៉ាងស្វាហាប់នៅក្នុងការបញ្ចេញកំណែផ្នែកសុវត្ថិភាពនឹងបញ្ចេញទៅលើទូរស័ព្ទរបស់ខ្លួនជារៀងរាល់ខែ។ លោកអ្នកអាចរកមុខងារនេះបាននៅក្នុងកម្មវិធី Google Play Store ហើយយើងជំរុញអ្នកឱ្យលោកអ្នកស្វែងរកកម្មវិធីដែលមិនមានសុវត្ថិភាពដើម្បីចៀសវាងពីភាពមិនប្រក្រតីដែលអាចកើតឡើងលើលោកអ្នកដូចជាការលួចយកទិន្នន័យនឹងធ្វើឲ្យទូរស័ព្ទអ្នកយឺតជាដើម។